នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ភេសជ្ជៈប៉ូវកម្លាំង ចំនួន៥០០កេស ពី លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គេស និងលោកស្រី ជីវ មួយហៀង ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ...
ភ្នំពេញ:ភ្ញៀវទេសចរប្រមាណជាង៥លាននាក់ បាន ចេញដេីរលេង កម្សាន្ត ក្នុង រយៈពេល ៤ថ្ងៃ នា ឱកាស បុណ្យ ចូល ឆ្នាំ ថ្មី និងថ្ងៃ ចុង សបា្តហ៍ ដែល ជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែន ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសបិទ បញ្ចប់ព្រឹត្តិការណ៍សហគមន៍...
ប៉េកាំង៖ នាវិកនៃបេសកកម្ម Shenzhou-14 និង Shenzhou-15 របស់ប្រទេសចិន ត្រូវបានជ្រើសរើស ហើយកំពុងអនុវត្តការ បណ្តុះបណ្តាលពាក់ព័ន្ធ និងការរៀបចំបេសកកម្ម។ នេះបើយោងតាម សន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ។ នាវិកទាំងពីរនឹងស្នាក់នៅ ក្នុងគន្លងតារាវិថីរយៈពេល ៦ខែ ហើយជាលើកដំបូងពួកគេនឹងវិលជុំវិញគន្លង ដើម្បីដឹងពីលំនៅឋាន របស់មនុស្សគ្មានការរំខាន នេះបើតាមលោកស្រី Huang Weifen...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា ប្រធានទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានសង្ឃឹមកាលពីថ្ងៃអាទិត្យថា សន្តិភាព នឹងឈ្នះក្នុងសង្គ្រាម ដោយជនជាតិអ៊ុយក្រែន ជាង៤,៨លាននាក់ បានភៀសខ្លួនចេញពីប្រទេស របស់ពួកគេចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ។ លោក Filippo Grandi ប្រធានឧត្តមស្នងការការពារជនភៀសខ្លួន...
ភ្នំពេញ៖ ខេត្តបាត់ដំបង បានឈរនៅលំដាប់ទី១ ដែលមានភ្ញៀវទេសចរផ្ទៃក្នុង ចំនួន ៥៦៥ ៦១៨នាក់ បានចេញដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ កន្លងទៅនេះ ។ បើតាមស្ថិតិចេញដោយក្រសូងទេសចរណ៍បានឱ្យដឹងថា៖ខេត្តបាត់ដំបង ឈានមុខគេលេខ១ ដែលមានភ្ញៀវទេសចរណ៍ ទៅកំសាន្តច្រើនជាងគេរហូតដល់ ៥៦៥,៦១៨ នាក់។ខេត្តកំពង់ចាម ឈានមុខគេលេខ២ មានភ្ញៀវទេសចរណ៍ទៅកំសាន្តចំនួន ៥១៤,៤៤៧ នាក់។ខេត្តសៀមរាប...
អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកមនុស្ស រាប់សិបនាក់ ដែលនៅតែបាត់ខ្លួន នៅក្នុងខេត្ត KwaZulu-Natal (KZN) នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះបាកដី ដែលបានសម្លាប់មនុស្សជាង៤៤០នាក់ ។ គ្រោះទឹកជំនន់...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកបានអញ្ជើញ សមភាគីបារាំង របស់លោក ឱ្យមកបំពេញទស្សនកិច្ច នៅអ៊ុយក្រែន ដើម្បីមើលភស្តុតាងខ្លួនឯងថា កងកម្លាំងរុស្ស៊ី បានប្រព្រឹត្តអំពើ “ប្រល័យពូជសាសន៍”...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែន បានប្តេជ្ញាថា នឹងប្រយុទ្ធរហូតដល់ទីបញ្ចប់នៅទីក្រុង Mariupol បន្ទាប់ពីឱសានវាទរបស់រុស្ស៊ី បានផុតកំណត់សម្រាប់ កងកម្លាំងដែលនៅសេសសល់ ដើម្បីឲ្យចុះចាញ់នៅទីក្រុងកំពង់ផែសមុទ្រខ្មៅ ដែលទីក្រុងម៉ូស្គូកំពុងជំរុញឱ្យមានជ័យជម្នះ ជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ។ នាយករដ្ឋមន្ត្រី Denys...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់លោក នឹងមិនចុះចាញ់ឡើយ ក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួន ហើយព្រមទាំងរៀបចំខ្លួនរួចជាស្រេចផងដែរ ប្រសិនបើសង្គ្រាមនេះនឹងអាច អូសបន្លាយដល់ ១០ឆ្នាំក្តី។ លោកប្រធានាធិបតី ក៏បានបញ្ជាក់ដែរថា តាមពិតសង្គ្រាមនេះបានចាប់ផ្តើម តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ នៅពេលដែលរដ្ឋាភិបាលទីក្រុងគៀវ បានបើកប្រតិបត្តិការមួយក្នុងការ ទាញយកតំបន់បំបែកខ្លួន Donbass...
បរទេស៖ កងកម្លាំងទ័ពអាកាស នៃប្រទេសឥណ្ឌា IAF បានប្រកាសក្នុងការលប់ចោល ផែនការទិញយកឧទ្ធម្ភាគចក្រប្រភេទ Mi-17V5 ចំនួន៤៨គ្រឿង ពីប្រទេសរុស្សី។ ប្រភពដដែលបានបញ្ជាក់ដែរថា ការសម្រេចចិត្តលប់ចោលនូវ ផែនការទិញលើកនេះគឺធ្វើឡើង មិនមានការពាក់ព័ន្ធទៅនឹង ជម្លោះរវាងអ៊ុយក្រែននិងរុស្សីឡើយ ប៉ុន្តែវាបានធ្វើឡើងមុនតាំងតែពីមុន ជម្លោះទៅទៀតក្នុងគោលបំណង ដើម្បីគាំទ្រនិងលើកស្ទួយបច្ចេកវិទ្យា ដែលផលិតក្នុងស្រុកឬ Make in India ។...