ព័ត៌មានអន្តរជាតិ

Update: លោក Zelensky អះអាងថា អ៊ុយក្រែន អាចធ្វើសង្គ្រាមជាមួយ នឹងរុស្សីដល់ទៅ១០ឆ្នាំ

បរទេស៖ ប្រធានាធិបតីនៃ ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់លោក នឹងមិនចុះចាញ់ឡើយ ក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួន ហើយព្រមទាំងរៀបចំខ្លួនរួចជាស្រេចផងដែរ ប្រសិនបើសង្គ្រាមនេះនឹងអាច អូសបន្លាយដល់ ១០ឆ្នាំក្តី។

លោកប្រធានាធិបតី ក៏បានបញ្ជាក់ដែរថា តាមពិតសង្គ្រាមនេះបានចាប់ផ្តើម តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ នៅពេលដែលរដ្ឋាភិបាលទីក្រុងគៀវ បានបើកប្រតិបត្តិការមួយក្នុងការ ទាញយកតំបន់បំបែកខ្លួន Donbass មកវិញ។

នៅក្នុងបទសំភាសជាមួយនឹង CNN លោក Zelensky បានថ្លែងថា៖សង្គ្រាមដើម្បីតំបន់ Donbass គឺមូលហេតុដ៏សំខាន់មួយក្នុងចំណោម មូលហេតុសំខាន់ ជាច្រើនដែរធ្វើឲ្យកើតឡើងជា សង្គ្រាមទាំងស្រុងដូចពេលបច្ចុប្បន្ននេះ ប៉ុន្តែជឿជាក់ថា ការដោះស្រាយគ្នាតាមរយៈការទូតនឹង នៅតែជាអ្វីដែលភាគីទាំងសងខាងចង់បាន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top