ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ថា ជម្លោះដែលកំពុងបន្តកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន បានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ដោយកាត់បន្ថយការព្យាករណ៍កំណើនពាណិជ្ជកម្មសកលសម្រាប់ឆ្នាំ២០២២ពី៤,៧ភាគរយដែលបានព្យាករណ៍កាលពីខែតុលា មកនៅចន្លោះពី២,៤ភាគរយ ទៅ ៣ភាគរយ ។ ការព្យាករនេះ ផ្អែកលើគំរូនៃការក្លែងធ្វើសេដ្ឋកិច្ចសកល ត្រូវបានធ្វើឡើងដោយលេខាធិការដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ (WTO) នៅក្នុងកំណត់ត្រាមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ។ យោងតាមគំរូដូចគ្នា វិបត្តិនេះអាចកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកដោយ០,៧ដល់១,៣ភាគរយដោយនាំវាទៅកន្លែងណាមួយរវាង៣,១ភាគរយ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបសមភាគីឥណ្ឌា លោក Rajnath Singh កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមាន ទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងការព្រមានអំពីការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយចិន និងរុស្ស៊ី ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹង នៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida គ្រោងនឹងធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាកសប្តាហ៍ដែលចាប់ផ្តើមនៅចុងខែមេសា ដើម្បីស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ ចំពេលមានការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន និងការឥទ្ធិពលកាន់តែខ្លាំងឡើង របស់ចិននៅក្នុងតំបន់។ លោក Kishida គ្រោងនឹងធ្វើដំណើរទៅប្រទេសថៃ នៅដើមខែឧសភា ក្នុងអំឡុងពេលដំណើរកម្សាន្តរបស់លោក ដែលនឹងរួមបញ្ចូលប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ខណៈដែលលោកក៏កំពុងពិចារណាទៅលេងអឺរ៉ុប...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដងឹថា ទីក្រុងមូស្គូ ចង់បន្តការចរចារបស់ខ្លួនជាមួយក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya 24ថា ទោះបីជាមានភាពមិនស៊ីសង្វាក់គ្នា និងទំនោររបស់អ៊ុយក្រែន ក្នុងការបដិសេធសំណើររបស់ខ្លួនក៏ដោយ ក៏រុស្ស៊ីចូលចិត្តបន្តដំណើរការចរចារ។ អ្នកការទូតកំពូលរុស្ស៊ីបានពន្យល់បន្ថែមថា ទីក្រុងម៉ូស្គូនឹងអត់ធ្មត់ និងតស៊ូពេញមួយកិច្ចចរចា ទោះបីជាយ៉ាងណាក៏ដោយ នឹងមិនដើរតួនាទីក្រោមបង្គាប់ក្នុងសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នឡើយ។ លោក Lavrov...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានព្រមានប្រជាជនអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ប្រឆាំងនឹងការឃុបឃិតគ្នាក្នុងទំនាក់ទំនងដ៏ជូរចត់ រវាងប្រទេសទាំងពីរ ដោយលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនង ប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ និងពហុស្រទាប់ជាមួយគ្នា។ លោក Saeed Khatibzadeh បានផ្តល់ការព្រមានជាប្រតិកម្ម ចំពោះការប្រមូលផ្តុំ នៅមុខស្ថានទូតអ៊ីរ៉ង់នៅទីក្រុងកាប៊ុល និងស្ថានអគ្គកុងស៊ុលនៅទីក្រុង Herat ក្នុងអំឡុងពេលនោះដុំថ្មត្រូវបានគប់លើ អគារការទូតរបស់ខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។...
វ៉ាក់សាំងចិន ជួយឲ្យប្រជាជនកម្ពុជា អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយសុវត្ថិភាពhttps://dap-news.com/national/2022/04/12/236526/?fbclid=IwAR3XfSh6YIXp1qFngo7YAWZ9zMVURixpMdaxQC3iO_PT5YWmZWanWehvYKU ចាប់ពីថ្ងៃ១៣-១៩មេសា កម្ពុជានឹងមានភ្លៀងពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់https://dap-news.com/national/2022/04/12/236398/ សម្តេចតេជោ ៖ កម្ពុជា លើកទឹកចិត្តប្រទេសនានា ពន្លឿនចាក់វ៉ាក់សាំង បង្កើតភាពស៊ាំសហគមន៍ ដើម្បីជាវិធានឆ្លើយតប ដ៏ត្រឹមត្រូវ (Video)https://dap-news.com/national/2022/04/12/236431/ ពលរដ្ឋចេញពីរាជធានី-ខេត្តដទៃ ធ្វើដំណើរទៅរតនគិរី មណ្ឌលគិរី...
បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ការប្រកួតបាល់ទាត់របស់បុរីខាសិន ដែលរៀបចំដោយCCMP FOOTBALL LEAGUE នៅក្លឹបកីឡាAUPP បានបញ្ចប់កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។ លទ្ធផលនៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមARC FCបានទទួលបានជ័យលាភីលេខ១ ក្រុមBig Dragonទទួលបានជ័យលាភីលេខ២ និងក្រុមZiqin Farm FCខេត្តកំពង់ឆ្នាំងទទួលបានជ័យលាភីលេខ៣។ CCMP FOOTBALL LEAGUE បានអញ្ចើញបុគ្គលិកការងារសហគ្រាសកម្ពុជាចិនចូលរួមការប្រកួត ដើម្បីធ្វើឲ្យជីវិតរស់នៅជនជាតិចិនដែលរស់នៅក្នុងទឹកដីខ្មែរកាន់តែមានភាពសម្បូរបែប...
ភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២ ធនាគារវីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈ នៃការយោគយល់ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងផ្តល់ការគាំទ្រ បន្ថែម ដល់បុព្វហេតុដ៏ថ្លៃថ្លា របស់សមាគម ក្នុងការផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសកម្ពុជា...
រសៀលថ្ងៃទី ១១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ចើញទៅដល់ក្រុង Wuzhishan ខេត្ត Hainan ប្រទេសចិន ហើយបានចុះត្រួតពិនិត្យការងារនៅតំបន់ Wuzhishan នៃឧទ្យានជាតិព្រៃត្រូពិចខេត្ត Hainan និងភូមិ Maona ឃុំ Shuiman ដើម្បីស្វែងយល់អំពីស្ថានការណ៍ ការពារបរិស្ថានធម្មជាតិនិងជីវចម្រុះរបស់ខេត្ត Hainan និងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពនូវការពង្រឹងនិងពង្រីកសមិទ្ធិផល នៃការកាត់បន្ថយភាពក្រីក្រនិងការស្តារជនបទឡើងវិញ៕
ចាប់ពីភូមិតូចៗរហូតដល់មជ្ឈឹមបក្ស លោកXi Jinping បានតម្កល់ទុកប្រទេសជាតិនិងប្រជាជនក្នុងចិត្តជាប់ជានិច្ច។ ពេលថ្មីៗនេះទីភ្នាក់ងារព័ត៌មានXINHUA ចិនបានផ្សព្វផ្សាយអត្ថបទវែងក្រោមចំណងជើងថា «មនោសញ្ចេតនាចំពោះប្រជាជនរបស់លោកXi Jinping » ដែលបានរៀបរាប់នូវរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ចំនួន២០ រវាងលោកXi Jinping និងប្រជាជនចិន។ វិទ្យុមិត្តភាពកម្ពុជាចិនសូមដកស្រង់និងប្រែសម្រួលរឿងរ៉ាវតូចតាច ចំនួន២ដូចខាងក្រោមនេះ៖ 【នេះជាកាយវិការបស់កសិករជើងចាស់】 ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រុង Dongying ខេត្ត Shandong ច្រកហូរចូលសមុទ្រនៃទន្លេលឿង។ លោកXi Jinping ដែលកំពុងត្រួតពិនិត្យនៅនេះបានដើរក្នុងដីស្រែគំរូមួយ ឱនខ្លួនបេះសំបកសណ្តែកមួយ ចិបហើយមួលវា ពិនិត្យមើលគុណភាពយ៉ាងម៉ត់ចត់ ដាក់សណ្តែក មួយគ្រាប់ក្នុងមាត់ ទំពារហើយមានប្រសាសន៍ថា ៖ “សណ្តែកលូតលាស់ល្អ។” នេះបានធ្វើឱ្យអ្នកបច្ចេកវិទ្យាកសិកម្មឈរនៅក្បែរភ្ញាក់ផ្អើល ហើយមានអារម្មណ៍ថាគួរឱ្យជិតស្និត៖ “នេះជាកាយវិការបស់កសិករជើងចាស់។” ខ្លឹមសារនៃពលកម្ម បានក្លាយជាជំនាញសម្រាប់ធ្វើអភិបាលកិច្ច ដើម្បីបម្រើប្រជាជន៖ កាលពីឆ្នាំ២០១២ មុនចូលឆ្នាំចិនលោកបានទៅដល់ផ្ទះអ្នកភូមិFupingអង្គុយពែនភ្នែងជាមួយអ្នកភូមិ ជូនពរឆ្នាំថ្មីនិងសួរសុខទុក្ខ, កាលពីឆ្នាំ២០១៨ ពេលចុះទៅពិនិត្យការងារនៅស្រុក Wenchuan ដែលធ្លាប់រងគ្រោះរញ្ជួយដីដ៏ខ្លាំង លោកកិនសណ្តែកធ្វើតៅហ៊ូជាមួយអ្នកភូមិ, និទាឃរដូវឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំង លោកបានលើកប៉ែលជីកដីដាំដើមឈើដូចឆ្នាំមុនៗ … ទម្លាប់កាយវិកាបានបង្ហាញពីមនោសញ្ចេតនាដែលឈរនៅជាមួយប្រជាជនរបស់លោក ទោះរយៈពេលបានកន្លងផុតទៅយូរប៉ុណ្ណាក្តីក៏មិនដែលប្រែប្រួលនោះទេ។ 【លោកបាននាំអ្នកភូមិដើរផ្សារណាត់ធ្វើការស្ទង់មតិ】...