វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅថ្ងៃចន្ទនេះ ហើយសេតវិមាន បានឲ្យដឹងថា នៅគ្រា ដែលសហរដ្ឋអាមេរិក បានបញ្ជាក់...
ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា លោកប្រធានាធិបតី ដែលកំពុងកាន់អំណាច របស់បារាំង Emmanuel Macron និងបេក្ខភាពស្តាំនិយមជ្រុល លោកស្រី Marine Le Pen គឺជាមេដឹកនាំកំពូលទាំង២ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី១ ឆ្នាំ២០២២ ដោយមានសំឡេងគាំទ្រ២៨,២ភាគរយ និង២៣,៤ភាគរយ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ មេសានេះ បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយនានាថា ចាប់ពីថ្ងៃទី១១-២០ មេសា សាំងធម្មតាធ្លាក់ថ្លៃ មកនៅត្រឹម ៥ ០៥០រៀល (១០ថ្ងៃមុន៥.២៥០រៀល) ខណៈម៉ាស៊ូត៥ ១០០រៀល ក្នុងមួយលីត្រ (១០ថ្ងៃមុន៥.៣០០រៀល) ៕
ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ឈានចូលមកដល់ក្នុងរយៈពេល ២ថ្ងៃខាងមុខទៀតនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ដោយបានជូនពរជូនរួមជាតិទាំងអស់ឲ្យមានសេចក្តីសុខ ក្រោយខកខាន២ឆ្នាំមកនេះ ។ សម្រាប់ចូលឆ្នាំខ្មែរ នៅឆ្នាំ២០២២ ក្នុងការប្រារព្ធឡើងវិញ សម្តេចលើកឡើងពីសេដ្ឋកិច្ចកម្ពុជាថា តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា ៤,៨ភាគរយ ខណៈកម្ពុជាអនុវត្តគោលនយោបាយ...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់ គោរមងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជា ជូនលោក ព្រហ្ម ម៉ាញ ជា កិត្តិឧទ្ទេសបណ្ឌិត ។ សូមបញ្ជាក់ថា លោក ព្រហ្ម ម៉ាញ ជាសិល្បករអាយ៉ៃជើងចាស់មួយរូប មានឈ្មោះបោះសំឡេងល្បីរន្ទឺនៅកម្ពុជា ។ លោកគឺជាដៃគូ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានថ្លែងកាលពីថ្ងៃអាទិត្យ ថា សហរដ្ឋអាមេរិក ប្តេជ្ញាផ្តល់ឲ្យអ៊ុយក្រែននូវ “អាវុធដែលខ្លួនត្រូវការ” ដើម្បីការពារខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ។ លោក Sullivan បានលើកឡើងថា...
បរទេស៖ ធនាគារពិភពលោក បានធ្វើកិច្ចការងារវាស់វែងសាជាថ្មី ចំពោះបញ្ហាផលប៉ះពាល់ ដល់វិបត្តិសេដ្ឋកិច្ចដែលបានបណ្តាលមកពី ជម្លោះរវាងប្រទេសរុស្សី និងអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងថា ធនាគារពិភពលោក WorldBank បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរក្នុងជម្លោះដោយផ្ទាល់ គឺរុស្សីនិងអ៊ុយក្រែន នឹងដាំក្បាលចុះដល់ទៅ២ខ្ទង់ដូចគ្នា ខណៈដែលនៅបេឡារូស និងម៉ូដុលវ៉ាវិញនឹងជួបបញ្ហាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ក្នុងនោះសេដ្ឋកិច្ចអ៊ុយក្រែន ជាអ្នកទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ ពោលគឺធ្លាក់ចុះដល់ទៅ ៤៥,១ភាគរយ...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ការសម្រេចផ្តល់ពានរង្វាន់ដល់ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ដោយសារបច្ចេកទេស ផលិតធនបត្រនេះ មានលក្ខណៈទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់ ក្នុងការការពារការក្លែងបន្លំ។ ថ្មីៗនេះ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថា ជាធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ភធនបត្រ...
បរទេស៖ មន្ត្រីជាន់ខ្ពស់កិច្ចការងារសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកលោក Jake Sullivan បានធ្វើការអះអាងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងធ្វើការងារ ដើម្បីបំពេញតាមសេចក្តីត្រូវការ របស់អ៊ុយក្រែនជាពិសេស សព្វាវុធដែលចាំបាច់។ លោកបន្តថា អាវុធទាំងនោះនឹងត្រូវប្រើប្រាស់ ដើម្បីអាចធានាបានថារដ្ឋាភិបាលទីក្រុងគៀវ នឹងមានសមត្ថភាពគ្រប់គ្រាន់ អាចប្រឆាំងទៅនឹង ការលុកលុយរបស់រុស្សី ព្រមទាំងអាចគាំទ្រទៅដល់គោលបំណង របស់អាមេរិកដើម្បីធ្វើឲ្យចុះខ្សោយទៅនៃកម្លាំង របស់រដ្ឋាភិបាលទីក្រុងមូស្គូ និងការដាក់ឲ្យប្រទេសនេះ នៅដាច់ដោយឡែកពីគេ។ លោក...
បរទេស៖ សម្តេចសង្ឃ Pope Francis កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការ អំពាវនាវជាសាធារណៈមួយ ដើម្បីសុំឲ្យមានបទឈប់បាញ់គ្នា រវាងអ៊ុយក្រែននិងរុស្សី ហើយគួរតែចាប់ផ្តើមកិច្ចពិភាក្សាគ្នា ដ៏មានតម្លៃឡើងវិញ។ គួរឲ្យដឹងដែរថា មកទល់ពេលនេះ ចាប់តាំងតែពីពេលដែលរដ្ឋាភិបាលក្រុងមូស្គូបានបើកការ វាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ មកក្រុមគណប្រតិភូមកពីអ៊ុយក្រែន និងរុស្សីបានជួបប្រជុំគ្នា ជាច្រើនដងរួចមកហើយទាំង ដោយផ្ទាល់និងដោយអនឡាញ ប៉ុន្តែនៅមិនទាន់អាចឈាន ទៅដល់កិច្ចព្រមព្រៀង ណាមួយនៅឡើយ។ លោក...