តេអេរ៉ង់៖ លោក Kamal Kharazi ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងមិនឆ្លងកាត់បន្ទាត់ក្រហមរបស់ខ្លួន ក្នុងការចុះចាញ់នៅក្នុងកិច្ចចរចានៅទីក្រុងវីយែននោះទេ ការសន្និដ្ឋាន ដែលតម្រូវឱ្យមាន “ឆន្ទៈនយោបាយ” របស់សហរដ្ឋអាមេរិក។ ថ្លែងសុន្ទរកថានៅឯសន្និសីទអន្តរជាតិវេទិកាដូហា លោក Kharazi បានលើកឡើងថា “យើងចង់ឈានដល់កិច្ចព្រមព្រៀងមួយ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា ប្រទេសរបស់លោក មាន “ការប្តេជ្ញាចិត្តដោយដ៏រឹងមាំបំផុត” ចំពោះអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការលើកឡើងនេះត្រូវ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន រួមបន្ទាប់ពីជំនួបរបស់ លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett នៅ ក្រុង យេរ៉ូសាឡឹម។ លោក Blinken បានលើកឡើងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ខណៈអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែខ្ពស់ជាងអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ។ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ មីនា សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ហើយខ្ញុំក៏នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង...
ម៉ូស្គូ៖ ប្រធានក្រុមចរចាររុស្ស៊ីលោក Vladimir Medinsky បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើការចរចាទល់មុខគ្នាថ្មីមួយនៅថ្ងៃទី២៩-៣០ ខែមីនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Medinsky ដែលជាជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា “ថ្ងៃនេះការចរចាមួយផ្សេងទៀតជាមួយអ៊ុយក្រែនតាមរយៈតំណភ្ជាប់វីដេអូ បានកើតឡើង។ ជាលទ្ធផល ភាគីទាំងពីរបានសម្រេចចិត្តជួបដោយផ្ទាល់នៅថ្ងៃទី២៩-៣០ ខែមីនា” ។ ទន្ទឹមនឹងនេះដែរ...
ម៉ូស្គូ៖ ប្រភពព័ត៌មានពីប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី របស់លោកគឺលោក វ្លាឌីមៀ ពូទីន បានយល់ព្រម រៀបចំការចរចារ បន្ទាប់រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី។ ប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរ បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ និងបានពិភាក្សា...
បរទេស៖ រដ្ឋាភិបាលក្រុងគៀវរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសស្នើសុំ ឲ្យមានការដកបេក្ខភាព និងតំណាងរបស់រុស្ស៊ី ចេញពីទីភ្នាក់ងារអាតូមិកអន្តរជាតិ ដែលហៅកាត់ថា IAEA ហើយបញ្ជាក់ថា បច្ចុប្បន្នកំពុងបន្តធ្វើការងារនេះ ជាមួយនឹងបណ្តាប្រទេស លោកខាងលិចទៀតផង។ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងទៀតដែរថា ខណៈដែលដំណើរការស្នើសុំ កំពុងបន្តនោះរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានធ្វើសកម្មភាពភេវរកម្ម ទៅលើវិស័យថាមពលនុយក្លេអ៊ែររបស់ខ្លួន ដោយក្នុងនោះយោធារុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កន្លងមកបានបញ្ជាក់ហើយថា ប្រទេសឥណ្ឌា តែងតែបានបដិសេធ មិនព្រមស្ថិតនៅទីតាំង ជាមួយនឹងលោកខាងលិចឡើយ ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងមិត្តជិតស្និទ្ធរុស្ស៊ី ជុំវិញបញ្ហាលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិក លោកស្រី Mira Rapp-Hooper បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា សកម្មភាពឆ្លើយតបរបស់ឥណ្ឌា ចំពោះប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ គឺមិនទាន់អាចទទួលយកបាននៅឡើយ...
ភ្នំពេញ៖ និយាយទុកជាមុន ទៅកាន់ក្រុមណបក្សនយោបាយផ្សេងទៀត សម្រាប់ការឃោសនា រកសំឡេងរបស់ពួកគេ ក្នុងគ្រាជិតដល់ថ្ងៃបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញសារថា រដូវកាលសម្រាប់ការនិយាយបញ្ចុះថ្លៃសាំង ក្នុងការទាញសំឡេងគាំទ្រនោះ នឹងមកដល់ឆាប់ៗនេះហើយ ប៉ុន្តែសម្តេចថា ក្នុងនាមជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន អត់មានសមត្ថភាព ដោះស្រាយថ្លៃសាំងបានទេ ព្រោះសាំងកំពុងតែឡើងថ្លៃ...
បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក Ibrahim Kalin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងអត្ថន័យព្រមាន និងប្រឆាំងទៅនឹងគោលការណ៍ របស់លោកខាងលិច ដែលចង់ដាក់ឲ្យរុស្ស៊ី ក្លាយជាប្រទេសនៅដាច់ដោយឡែក ពីអន្តរជាតិនោះ គឺជាកិច្ចការងារ ដែលមិនគួរធ្វើឡើងនោះឡើយ។ លោក Kalin បានថ្លែងជាសំណួរបែបនេះថា៖ប្រសិនបើគ្រប់គ្នា នាំគ្នាដុតបំផ្លាញស្ពានទាំងឡាយ ដែលតភ្ជាប់ជាមួយនឹងរុស្ស៊ីហើយនោះ តើពួកយើងនឹងអាចធ្វើការចរចា ជាមួយរុស្ស៊ីដោយរបៀបណា...
បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការពារជាតិរបស់រុស្ស៊ី កាលពីចុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថាប្រទេសអាស៊ែបៃហ្សង់ បានរំលោភទៅលើបទឈប់បាញ់គ្នា កាលពីឆ្នាំ២០២០ និងបានបើកការវាយប្រហារ ទៅលើតំបន់ Nagorno-Karabakh ដែលជាតំបន់ផ្តាច់ខ្លួន។ តំបន់ផ្តាច់ខ្លួននេះបច្ចុប្បន្នកំពុងស្ថិតនៅក្រោម ការគ្រប់គ្រងនិងថែរក្សាសន្តិភាព ដោយកងកម្លាំង នៃប្រទេសរុស្ស៊ី ប៉ុន្តែគឺជាតំបន់ ដែលទទួលស្គាល់ ជាអន្តរជាតិថា ជាទឹកដីរបស់ប្រទេសអាស៊ែបៃហ្សង់ និងជាតំបន់ ដែលមានពលរដ្ឋ ជនជាតិដើមអាមេនី...