ព័ត៌មានជាតិ

Update: រុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើកិច្ចចរចាជុំថ្មី នៅចុងខែនេះ


ម៉ូស្គូ៖ ប្រធានក្រុមចរចាររុស្ស៊ីលោក Vladimir Medinsky បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើការចរចាទល់មុខគ្នាថ្មីមួយនៅថ្ងៃទី២៩-៣០ ខែមីនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Medinsky ដែលជាជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា “ថ្ងៃនេះការចរចាមួយផ្សេងទៀតជាមួយអ៊ុយក្រែនតាមរយៈតំណភ្ជាប់វីដេអូ បានកើតឡើង។ ជាលទ្ធផល ភាគីទាំងពីរបានសម្រេចចិត្តជួបដោយផ្ទាល់នៅថ្ងៃទី២៩-៣០ ខែមីនា” ។

ទន្ទឹមនឹងនេះដែរ លោក David Arakhamia សមាជិកនៃគណៈប្រតិភូអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការជំនួបបន្តផ្ទាល់បន្ទាប់នឹងធ្វើឡើងនៅប្រទេសតួកគីនៅថ្ងៃទី២៨-៣០ ខែមីនា។

ចាប់តាំងពីខែកុម្ភៈ ថ្ងៃទី២៨ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបើកការចរចាសន្តិភាពទល់មុខគ្នាចំនួន ៣លើកហើយបន្ទាប់មកការពិភាក្សាតាមអ៊ីនធឺណិតជាបន្តបន្ទាប់ ដោយខកខានមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។

កិច្ចចរចាថ្មីនឹងធ្វើឡើងបន្ទាប់ពីយោធារុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ភារកិច្ចចម្បងនៃដំណាក់កាលដំបូងនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន ត្រូវបានបញ្ចប់ជាទូទៅហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top