សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-អេហ្ស៊ីបបា្ររព្ធឡើងនៅក្រុងគែរ
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-អេហ្ស៊ីប ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រសួងព័ត៌មានអេហ្ស៊ីបបានបា្ររព្ធធ្វើឡើងនៅក្រុងគែរ រដ្ឋធានីអេហ្ស៊ីបនៅថ្ងៃទី ១ ខែកញ្ញា ។
លោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីបានផ្ញើសារលិខិតសាទរ។ សមិទ្ធផលសហប្រតិបត្តិការទ្វេភាគីមួយចំនួនត្រូវបានផ្សព្វផ្សាយក្នុងសកម្មភាពនេះ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានលើកឡើងថា សកម្មភាពមួយនេះជាវិធានការជាក់ស្តែងមួយសម្រាប់អនុវត្តគំនិតឯកភាពរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរដើម្បីពង្រឹងចំណងមិត្តភាពចិន-អេហ្ស៊ីបឱ្យកាន់តែស៊ីជម្រៅ។ ប្រព័ន្ធសារព័ត៌មានបានដើរតួនាទីពិសេសក្នុងការបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បង្កើនមេត្រីភាព និងទំនុកចិត្តគ្នា ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយគ្រប់មជ្ឈដ្ឋាននៃអេហ្ស៊ីប នឹងចាប់ដំណើរការការសហការថតនិងផលិតកម្មវិធីមួយចំនួនដូចជា« ពន្លឿនកិច្ចប្រតិបត្តិការចិន-អេហ្ស៊ីប» «ចម្លើយនៅចិន» ព្រមទាំងចាប់ដំណើរការសកម្មភាពចាក់បញ្ចាំងភាពយន្តឆ្នើមចិននៅអេហ្ស៊ីបក្រោមប្រធានបទ«ភាពយន្តផ្លូវសូត្រ» ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនជាមួយមហោស្រពភាពយន្តអន្តរជាតិគែរ ដើម្បីគាំទ្រការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នារវាងអរិយធម៌៕
