ប៊ូដាពែស៖ នាយករដ្ឋមន្ត្រីហុងគ្រី បានសម្ដែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្ម លើវិស័យថាមពលរុស្ស៊ី នេះបើតាមការលើកឡើង របស់នាយករដ្ឋមន្ត្រីលោក Viktor Orban នៅថ្ងៃពុធ មុនពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល។ លោក Orban បានឲ្យដឹងនៅក្នុងសារជាវីដេអូមួយ ផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ហុងគ្រី MTI ថា “សំណើដែលស្វែងរក ការពង្រីកទណ្ឌកម្មប្រឆាំងនឹង...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដើម្បីពិភាក្សាអំពីជំនួយបន្ថែម ដល់អ៊ុយក្រែន។ លោក Zelensky បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “យើងបានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស អំពីដំណើរនៃអរិភាព និងជំនួយការពារជាតិដល់អ៊ុយក្រែន”។ លោក...
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំ ពិភាក្សាត្រួតពិនិត្យ ពីថ្នាក់ដឹកនាំ និងក្រុមកិច្ចការអ្នកច្បាប់ នៃ ប.ស.ស. ជាច្រើនលើកកន្លងមក នាព្រឹកនេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃប.ស.ស. បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យ និងកែសម្រួល លើសេចក្ដីព្រាងប្រកាសចំនួន២ ។ សេចក្តីព្រៀងប្រកាសរួមមាន៖ ១).សេចក្តីព្រាងប្រកាស ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសព នៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ និង ២).សេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជី សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ។ ថ្លែងទៅកាន់អង្គប្រជុំនាព្រឹកនេះ លោកបណ្ឌិត អ៊ិត សំហេង បានលើកសំណើដាក់ជូន សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ពិនិត្យ និងពិភាក្សា ព្រមទាំងកែសម្រួលប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ លើសេចក្តីព្រាងប្រកាសខាងលើ ដើម្បីពង្រឹងការអនុវត្ត វិធានការច្បាប់ និងពង្រឹងយន្តការអនុវត្តការងារ ព្រមទាំងរក្សាតម្លាភាព លើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ របស់បេឡាជាតិសន្តិសុខសង្គម ឲ្យកាន់តែមានភាពល្អប្រសើរ ត្រឹមត្រូវ និងច្បាស់លាស់ ប្រកបដោយចីរភាពស្របតាមច្បាប់ ស្ដីពីរបបសន្តិសុខសង្គម ។ បន្ទាប់ពីក្រុមប្រឹក្សាភិបាល ប.ស.ស. បានប្រជុំពិនិត្យ និងពិភាក្សា ពេញមួយព្រឹកនេះ សេចក្តីព្រាងប្រកាស ស្ដីពីបែបបទ និងនីតិវិធី នៃការផ្ដល់វិភាជន៍បូជាសព នៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ ដែលមាន ៣ជំពូក ៧ប្រការ ត្រូវបានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. អនុម័តទាំងស្រុង ដោយឡែកសេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ ដែលមាន ៧ជំពូក ២២ប្រការ បានពិនិត្យ និងកែសម្រួល ២ជំពូក និង៧ប្រការរួចរាល់ ចំពោះចំណុចដែលនៅសេសសល់ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. នឹងលើកកិច្ចប្រជុំពិភាក្សា នាពេលក្រោយទៀតតាមការគ្រោងទុក។ ជាមួយគ្នានោះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរយ៉ាងស្មោះ ចំពោះការខិតខំប្រឹងប្រែង និងការសហការយ៉ាងល្អ របស់ក្រុមប្រឹក្សាភិបាល ប.ស.ស. ព្រមទាំងការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តការងារកន្លងមក បើទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាកនៃការរាតត្បាត នៃជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ប.ស.ស. នៅតែបំពេញតួនាទីយ៉ាងល្អ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។ សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់សមាជិក នៃក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា សរុបប្រមាណជាង ១០ រូប៕
ភ្នំពេញ៖ លោក ហេង វ៉ាន់ដា នាយកសកលវិទ្យាធិការ វ៉ាន់ដា គណនេយ្យ ក្នុងនាមជាអ្នកតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថាប្រសិនបើ ភាពបញ្ឈឺចិត្ត របស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី ប៉ូឡូញ និងលីទុយអានី ព្រមទាំងការដាក់គំនាបទណ្ឌកម្ម ការផ្សព្វផ្សាយឲ្យស្អប់រុស្សី និងលោក ពូទីន នៅបន្តមាននោះ ប្រទេសអ៊ុយក្រែន អាចប្រឈមជាមួយ នឹងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីជាក់ជាមិនខាន។...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានកាលពីថ្ងៃពុធថា ប្រសិនបើអង្គការណាតូយល់ ព្រមជាមួយសំណើរបស់ប៉ូឡូញ ដើម្បីដាក់ពង្រាយ កងរក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន នោះទង្វើនេះអាចបង្កឱ្យមានជម្លោះ យោធា រវាងប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក និងទីក្រុងម៉ូស្គូ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា...
បរទេស ៖ ទីប្រឹក្សាដ៏លេចធ្លោមួយរូប របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលាលែងពីរដ្ឋាភិបាល ហើយត្រូវបាន គេរាយការណ៍ថា បានចាកចេញពីប្រទេសរុស្ស៊ីក្នុងការរត់គេចខ្លួន ជុំវិញការឈ្លានពាន របស់វិមានក្រឹមឡាំង លើប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២...
ព្រុចសែល ៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា អង្គការ NATO គ្រោងនឹងបង្កើន កងកម្លាំងយ៉ាងច្រើន សន្ធឹកសន្ធាប់ ដែលត្រូវបានដាក់ពង្រាយ នៅផ្នែកខាងកើតប្លុករបស់ខ្លួន ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូល វិសាមញ្ញអង្គការណាតូ ដើម្បីពិភាក្សាអំពីជម្លោះ រុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តនោះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្វាគមន៍ និងលើកទឹកចិត្តដល់លោក លីន បៃហ្វេង ក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក បន្តធ្វើការជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាន នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដែលធានាបាននូវសុវត្ថិភាព អធិបតេយ្យភាពព័ត៌មាន និងមានការប្រកួតប្រជែងលើពិភពលោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៣នាក់ទៀត ខណៈជាសះស្បើយចំនួន៥៥នាក់ និងស្លាប់២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៥ ២៨៥នាក់ អ្នកជាសះស្បើយចំនួន១៣១ ២១៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៤ នាក់៕
ភ្នំពេញ ៖ លោកស្រី ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានស្នើសុំឲ្យកម្ពុជា ពិនិត្យលទ្ធភាពក្នុងការបង្កើត ស្ថានអនុព័ន្ធយោធាឥណ្ឌា នៅកម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ មីនា លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ជិតស្និតរវាងកងទ័ព...