បរទេស៖ បើតាមសារព័ត៌មាន abc News ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសរុស្ស៊ីគំរាមប្រទេសនានា ដែលបំពាក់អាវុធឱ្យអ៊ុយក្រែន។ កងកម្លាំងរុស្ស៊ី កំពុងបន្តការប៉ុនប៉ងរបស់ខ្លួនឆ្លងកាត់ អ៊ុយក្រែនពីទិសដៅជាច្រើន ខណៈពេលដែលប្រជាជនអ៊ុយក្រែនដែលដឹកនាំដោយប្រធានាធិបតី Volodymyr Zelenskyy កំពុងដាក់ “ការតស៊ូយ៉ាងតឹងរឹង” នេះបើយោងតាមមន្រ្តីសហរដ្ឋអាមេរិក។ ការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃទី 24 ខែកុម្ភៈ...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថាប្រទេសចិនដីគោកបានរាយការណ៍ ពីការស្លាប់ដោយសារជំងឺកូវីដ-១៩ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាង១ឆ្នាំគិតត្រឹមថ្ងៃសៅរ៍នេះបានឱ្យដឹងថា ករណីនេះត្រូវបានធ្វើការបង្ហោះនៅលើគេហទំព័រ របស់គណៈកម្មាធិការសុខភាពជាតិ ។ ការស្លាប់ទាំង២នាក់បានកើតឡើងនៅក្នុងតំបន់ Jilin ភាគឦសានរបស់ប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ដែលចំនួនករណីមានចំនួនច្រើនជាង២/៣នៃការឆ្លងក្នុងស្រុកសរុប ។ ប្រទេសចិន បានរាយការណ៍ថា...
បរទេស៖ ប៉ុន្មានម៉ោងមុនការហៅ ទូរស័ព្ទតាមការគ្រោងទុករវាងប្រធានាធិបតីអាមេរិក Joe Biden និងសមភាគីចិន លោក ស៊ី ជិនពីន ប្រទេសចិនបានបើកនាវា ផ្ទុកយន្តហោះរបស់ខ្លួន Shandong ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាមិញ ក្រសួងការបរទេសក្រុងប៉េកាំង និយាយថា ព្រឹត្តិការណ៍ទាំងពីរមិនទាក់ទងគ្នាទេ ហើយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមានភាព រសើបខ្លាំងពេកអំពីរឿងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន រ៉យទ័របានរាយការណ៍កាលពីថ្ងៃសុក្រដោយ ដកស្រង់ប្រភពអនាមិកមួយថា នាវាផ្ទុកយន្តហោះ Shandong ត្រូវបានអមដំណើរដោយកប៉ាល់របស់ចិនមួយទៀតហើយបានឆ្លងកាត់ច្រកសមុទ្រនេះប្រហែល 12 ម៉ោងមុនការហៅទូរស័ព្ទរវាងលោក Biden-Xi ។ វាត្រូវបានគេរាយការណ៍ថា បានតាមដានពីចម្ងាយដោយនាវា USS Ralph Johnson ដែលជានាវាពិឃាតផ្ទុកមីស៊ីល Arleigh Burke-class របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ រូបថតរបស់នាវាផ្ទុកយន្តហោះ ដែលថតបានដោយអ្នកដំណើរនៅលើជើងហោះហើរ ពាណិជ្ជកម្មឆ្លងកាត់ពីលើនោះ បានធ្វើឱ្យមានការចាប់អារម្មណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាបង្ហាញថា នាវា Shandong ដោយគ្មានយន្តហោះនៅលើនាវានោះទេ៕ ប្រែសម្រួលៈ ណៃ តុលា
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថាក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រើប្រាស់មីស៊ីល ល្បឿនលឿនជាងសំឡេង Kinzhal ដែលថ្មីបំផុតរបស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ដើម្បីបំផ្លាញទីតាំងផ្ទុកអាវុធ នៅភាគខាងលិចរបស់ប្រទេសនេះ ។ រុស្ស៊ី មិនដែលទទួលស្គាល់ពីមុនមកថា បានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ក្នុងការប្រយុទ្ធនោះទេ ហើយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានឲ្យដឹងថា វាគឺជាការប្រើប្រាស់ អាវុធល្បឿនលឿន Kinzhal ជាលើកដំបូងក្នុងអំឡុងពេលជម្លោះនៅក្នុងប្រទេស ដែលគាំទ្រអ៊ុយក្រែន ពីលោកខាងលិច ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា “ប្រព័ន្ធមីស៊ីលវាយប្រហារ ពីផ្លូវអាកាសចរណ៍ Kinzhal ដែលមានមីស៊ីលផ្លោង លឿនជាងសំឡេង បានបំផ្លាញឃ្លាំងក្រោមដីដ៏ធំមួយ ដែលមានមីស៊ីល និងគ្រាប់រំសេវអាកាសចរណ៍នៅក្នុងភូមិ Deliatyn ក្នុងតំបន់ Ivano-Frankivsk” ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលទទួលបាន ការចោទសួរដោយ ទីភ្នាក់ងារព័ត៌មាន AFP ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថា លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសុក្រថា ជំហររបស់អ៊ុយក្រែន ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី នៅតែមិនផ្លាស់ប្តូរឡើយ ។ លោក Podolyak ដែលជាសមាជិកគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី បានបង្ហោះលើបណ្តាញសង្គមTwitter ថា “ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរនូវបទឈប់បាញ់ ការដកទ័ព និងការធានាសន្តិសុខយ៉ាងតឹងរឹង ជាមួយនឹងរូបមន្តជាក់លាក់” ។ គួររំលឹកថា ការចរចាលើកទី៤ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃចន្ទ តាមរយៈតំណតាមភ្ជាប់វីដេអូ ។ កាលពីថ្ងៃពុធ លោក Podolyak បានលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អាចនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយស្នើឱ្យអភិបាលរាជធានី-ខេត្ត ចាត់មន្ត្រីថ្នាក់ស្រុក ឬថ្នាក់មូលដ្ឋានចូលរួមពិនិត្យ និងជួយជំរុញឲ្យដេប៉ូស្ថានីយ៍ប្រេងឥន្ធនៈ អនុវត្តតាមគោលការណ៍ច្បាប់ ដែលបានកំណត់ក្នុងតម្លៃសម្រាប់ការចែកចាយ។ ការជំរុញនេះធ្វើឡើងបន្ទាប់ពី ប្រទេសកម្ពុជាក៏ដូចជាពិភពលោក កំពុងជួបប្រទះទៅនឹងវិបត្តិប្រេង ឧស្ម័ន ហ្គាស ដែលបណ្ដាលមកពី ការអូសបន្លាយសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ កុម្ភៈ...
ស្វាយរៀង៖ លោកស្រីកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ចែកអង្ករជំនួយសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២...
បរទេស៖ យោងតាមការប្រកាស ដោយមជ្ឈមណ្ឌលអភិវឌ្ឍសកល The Center of Global Development ដែលជាអ្នកប្រឹក្សាផ្នែកសេដ្ឋកិច្ច របស់អាមេរិក បានបង្ហាញការព្យាករណ៍ របស់ខ្លួន ថាជម្លោះនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មកទល់ពេលនេះ នឹងអាចរុញឲ្យមនុស្សប្រមាណជា៤០លាននាក់ មកពីជុំវិញពិភពលោក ធ្លាក់ចូលក្នុងបន្ទាត់ ភាពក្រីក្រខ្លាំង។ ចំណុចសំខាន់ សម្រាប់ការលើកឡើងនេះ...
បរទេស៖ យោងតាមការអះអាង ដោយក្រុមហ៊ុន Burger King ដែលបានព្យាយាមក្នុងការបិទ ដំណើរការភោជនីយដ្ឋានទាំងអស់ របស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីនោះ គឺកំពុងជួបទៅនឹង បញ្ហាដ៏លំបាកមួយដែលមិនអាចឲ្យពួកគេ ធ្វើដូច្នេះបានឡើយ។ Burger King បានអះអាងថា ដោយសារតែដៃគូអាជីវកម្ម ដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី គឺជាអ្នកគ្រប់គ្រងភាគហ៊ុនធំ របស់សាខាទាំង៨០០ ដែលកំពុងដំណើរការ ប្រតិបត្តិការសេវាកម្ម ម្ហូបអាហារប្រភេទលឿននោះទើបធ្វើឲ្យការសម្រេចចិត្ត...
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ លោក ង្វៀន តឹនគឿង (Nguyen Tan Cuong ) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីការពារប្រទេស បានឱ្យដឹងថា កងទ័ពកម្ពុជា-វៀតណាម នឹងរៀបចំ ឲ្យមានកិច្ចប្រជុំនៅព្រំដែន ដើម្បីពង្រឹងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ លើកិច្ចការពារជាតិ។ លោក...