ជើងខ្លាំងប្រដាល់គុនខ្មែរ ចំនួន១២រូប បានឈ្នះការប្រកួតជម្រុះ កាលពីចុងសប្តាហ៍មុន និងអាចឈានជើងចូលរួម ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំ មិនធ្លាប់មានពីមុនមក នៅកម្ពុជាឈ្មោះថា «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើម ក្នុងពេលឆាប់ៗខាងមុខនេះ។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនម៉ោង នៅលើស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី (TOWN FULL HDTV) រួចមក...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ថា អាជ្ញាធរសុខាភិបាល កូរ៉េខាងត្បូង បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងខ្ពស់បំផុត ចំនួន ៦២១.៣២៨នាក់ គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃពុធ បើធៀបនឹងរយៈពេល ២៤ម៉ោងមុន ដោយបានបង្កើនចំនួនអ្នកឆ្លងសរុបដល់៨.២៥០.៥៩២នាក់ ។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ...
ភ្នំពេញ ៖ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ឬភូមា ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលឈានទៅដល់ការបញ្ចប់អំពើហិង្សា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៨ មីនានេះ បានឲ្យដឹងថា ការដឹកនាំគណៈប្រតិភូអញ្ជើញ...
យុទ្ធនាការឌីជីថលរបស់ក្រុមហ៊ុន Havas Socialyse សម្រាប់ផលិតផលស្រាបៀរ អង្គរ បានឈ្នះកំណត់ត្រានៅលើហ្វេសប៊ុកដំបូងគេបំផុតនៅកម្ពុជា ក្រុមហ៊ុន Havas Socialyse ភ្នំពេញ បង្ហាញពីភាពជាអ្នកដឹកនាំទីផ្សារឌីជីថលនៅប្រទេស កម្ពុជា ដោយបានសម្រេចសមិទ្ធផលថ្មីដំបូងគេនៅកម្ពុជាតាមរយៈយុទ្ធនាការ “ជល់ម៉ោ” សម្រាប់ផលិតផលស្រាបៀរ អង្គរ ដែលជាករណីសិក្សាដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ដោយបានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុក។ ក្រុមការងារនៅក្រុមហ៊ុន Havas Socialyse ភ្នំពេញ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញឲ្យប្រជាពលរដ្ឋ ត្រូវធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចាប់ពីស្ពានអាកាស៧មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) និងកំណាត់ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីកម្ពុជា (ផ្លូវលេខ១២៨) ដល់វិថីឧកញ៉ាទេពផន(ផ្លូវលេខ១៨២) ត្រូវបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នចាប់ពីម៉ោង៥ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដោយសារជាប់សម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កកម្ពុជា ៕
ភ្នំពេញ ៖ លោក សំអោ អង្គារតន៍ អគ្គនាយករង នៃអគ្គគោលនយោបាយ និងផែនការ នៃក្រសួងអប់រំយុវជន និងកីឡា បានទទួលការបំពាក់មេដាយ PALMES ACADÉMIQUES ពីលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅស្ថានទូតបារាំង នារាត្រីថ្ងៃទី១៧ ខែមីនា...
ជាមោទនភាពនៃប្រជាជាតិកម្ពុជាដែលមានរោងចក្រដំឡើងកង់បីអគ្គិសនី អនៀន ធីវ័ន នៅ កម្ពុជា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី កាលពីថ្ងៃទី17 ខែមីនា ឆ្នាំ 2022 បានបើកសម្ពោធ ជា ផ្លូវការ ស្ថានីយអនៀន ម៉ូប៊ីលីធី ដែលស្ថិតនៅដងផ្លូវ 1986 ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាមួយចក្ខុវិស័យ...
ភ្នំពេញ ៖ ខណៈសង្រ្គាមប្រដាប់ដោយអាវុធរវាងអ៊ុយក្រែន និងរុស្ស៊ីនៅតែបន្ត ដោយគ្មានបន្ធូរដៃពីភាគីខាងណាមួយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សង្រ្គាមរវាងប្រទេសទាំង២នេះ អាចនឹងជះឥទ្ធិពលអវិជ្ជមាន មកលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជំលោះនេះបន្តអូសបន្លាយទៅមុខ ។ ក្នុងឱកាសអញ្ជើញ ក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាលហុងគីនៅថ្ងៃ១៨ មីនានេះ...
បរទេស៖ធនាគារស្វីស ដែលមានកេរ្ត៍ឈ្មោះខ្លាំង ខាងលាក់ការឯកជនភាព និងសុវត្ថិភាព ជូនចំពោះអតិថិជនរបស់ខ្លួននោះ ទីបំផុតបានធ្វើការប្រកាស បង្ហាញដោយកម្រមួយ ចំពោះទ្រព្យសម្បត្តិ នៃជនជាតិរុស្សី ដែលខ្លួនបានបង្កកឆ្លើយតបទៅនឹងទណ្ឌកម្មនានា ដែលត្រូវបានធ្វើឡើង ដោយអាមេរិក អឺរ៉ុប ចំពោះការសម្រេចចិត្ត ឈ្លានពានអ៊ុយក្រែន នាពេលកន្លងមក។ ធនាគារបានប្រកាសថា ទ្រព្យសម្បត្តិសរុប ដែលមានតម្លៃប្រមាណជាពី ១៦០ទៅ២១៣ពាន់លានដុល្លារ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុង គណនេយ្យនៃធនាគារ។...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT.com បានឲ្យដឹងថាដោយសារតែ ជម្លោះរវាងអ៊ុយក្រែននិងរុស្សី វានឹងអាចធ្វើឲ្យបណ្តាប្រទេសជាជាតិ មួយចំនួន នៅអាហ្វ្រិកនិងមជ្ឈឹមបូព៍ាធ្លាក់ចូល ទៅក្នុងវិបត្តិម្ហូបអាហារ យ៉ាងធ្ងន់ធ្ងរ ជាមិនខានក្នុងរយៈពេលពី១២ទៅ១៨ខែ ខាងមុខ។ ការព្រមានដែលធ្វើឡើង ដោយប្រធានាធិបតី បារាំងលោក ចកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ជាក់ទៀតថា ប្រទេសដែលនឹងជួបប្រឈម ទៅនឹងបញ្ហានេះ គឺភាគច្រើន សុទ្ធតែជាប្រទេស ដែលពឹងផ្អែកទៅលើ...