ព័ត៌មានអន្តរជាតិ

ធនាគារស្វីស បង្ហាញទំហំលុយរបស់រុស្ស៊ី ដែលត្រូវបានបង្កក

បរទេស៖ធនាគារស្វីស ដែលមានកេរ្ត៍ឈ្មោះខ្លាំង ខាងលាក់ការឯកជនភាព និងសុវត្ថិភាព ជូនចំពោះអតិថិជនរបស់ខ្លួននោះ ទីបំផុតបានធ្វើការប្រកាស បង្ហាញដោយកម្រមួយ ចំពោះទ្រព្យសម្បត្តិ នៃជនជាតិរុស្សី ដែលខ្លួន
បានបង្កកឆ្លើយតបទៅនឹងទណ្ឌកម្មនានា ដែលត្រូវបានធ្វើឡើង ដោយអាមេរិក អឺរ៉ុប ចំពោះការសម្រេចចិត្ត ឈ្លានពានអ៊ុយក្រែន នាពេលកន្លងមក។

ធនាគារបានប្រកាសថា ទ្រព្យសម្បត្តិសរុប ដែលមានតម្លៃប្រមាណជាពី ១៦០ទៅ២១៣ពាន់លានដុល្លារ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុង គណនេយ្យនៃធនាគារ។ ការប្រកាសនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អតិថិជនជាច្រើនរបស់ខ្លួន ផ្សេងទៀត ពីព្រោះថាវាគឺជាធនាគារ ដែលមានទ្រព្យសម្បត្តិច្រើនបំផុត លើលោក និងក៏ជាទីសុខសុវត្ថិភាពបំផុត សម្រាប់ប្រទេស និងបណ្តាអ្នកមានលើលោក ទុកលុយរបស់ពួកគេនៅទីនេះ។

អ្នកវិភាគក្រោយបានទទួលរបាយការណ៍ទាំងនេះ ហើយបានលើកឡើងថាតួលេខ នៃអាជីវកម្មនិងពាណិជ្ជកម្ម ដែលពលរដ្ឋរុស្ស៊ី មាននៅក្នុងធនាគារនេះគឺមានទំហំច្រើនជាងខ្លាំង ទៅនឹងរបាយការណ៍គណនេយ្យ ដែលធ្លាប់បានចេញ ដោយបណ្តាក្រុមហ៊ុនហិរញ្ញវត្ថុ មួយចំនួន របស់ពិភពលោកទៅទៀត។

គួរឲ្យដឹងដែរថាដើម្បី ចូលរួមអនុវត្តទណ្ឌកម្ម ដោយបណ្តាប្រទេសអឺរ៉ុបនោះ ធនាគារស្វីសកាលពីខែមុន បានប្រកាសក្នុងការបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រធានាធីបតីរុស្សីលោក Vladimir Putin ព្រមទាំងអ្នកនយោបាយ
រុស្សីប្រមាណជា៣៧០នាក់ទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top