ភ្នំពេញ៖ ឃើញថាតម្លៃប្រេង នៅលើសកលលោក កំពុងឡើងថ្លៃខ្លាំងដែលពុំធ្លាប់មាន ដោយសារតែការកើតមានជម្លោះ រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រភពនាំចេញប្រេងដ៏ធំមួយ នៅលើពិភពលោក ដោយឡែកសម្រាប់កម្ពុជា ក៏មិនខុសគ្នាដែរ ក៏ទទួលរងឥទ្ធិពលពីការឡើងថ្លៃប្រេងនេះ ស្របពេលជំងឺកូវដី១៩ ក៏កំពុងវៃលុកឥតស្រាក់ស្រាន្តនៅឡើយ ដោយបច្ចុប្បន្នតម្លៃប្រេងសាំងនៅកម្ពុជា ឡើងដល់ជាង៥ពាន់រៀល ខណៈការឡើងថ្លៃនេះ មានរយៈពេល២សប្តាហ៍មកហើយ ។ ជុំវិញការឡើងថ្លៃនេះ កំពុងក្លាយជាគោដៅជជែកវែកញែក ពីគ្រប់មជ្ឈដ្ឋានទូទៅ...
បរទេស៖ លោក Alexey Arestovich ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ទីក្រុងម៉ូស្គូ និងក្រុងគៀវ អាចចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយនៅប៉ុន្មាន សប្តាហ៍ខាងមុខនេះ ក្នុងពេលដែលប្រទេសរុស្ស៊ី បានវាយប្រហាររដ្ឋជិតខាង របស់ខ្លួនមួយនេះ តាំងពីថ្ងៃទី២៤ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា...
បន្ទាប់ពីរៀនសូត្រនិងទទួលបានការបង្ហាត់បង្ហាញរយៈពេល ៨ខែ ក្រុមឈ្នះចំនួន៦ ទទួលបានប្រាក់រង្វាន់ ២០.០០០ដុល្លារសិង្ហបុរីក្នុងមួយក្រុម ដើម្បីជួយពួកគេឱ្យចាប់ផ្តើម ឬពង្រីកអាជីវកម្មសង្គមរបស់ពួកគេ។ ប្រទេសសិង្ហបុរី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៖ សហគ្រាសសង្គមចំនួន៦ ទទួលបានទឹកប្រាក់រហូតដល់ ២ម៉ឺនដុល្លារសិង្ហបុរីសម្រាប់សហគ្រាសនីមួយៗ ដើម្បីជួយពួកគេក្នុងការកសាងអាជីវកម្មរបស់ខ្លួន។ ការទទួលបានទឹកប្រាក់នេះបានកើតមានឡើងបន្ទាប់ពីក្រុមចំនួន១២ ដែលរួមមានអ្នកធ្វើឱ្យមានការផ្លាស់ប្តូរ (Changemakers) ចំនួន២៤នាក់ បានប្រមូលផ្តុំគ្នាតាមអនឡាញដើម្បីបញ្ចប់ជុំចុងក្រោយនៃកម្មវិធីសហគ្រិនសង្គមវ័យក្មេងពិភពលោកឆ្នាំ២០២១ (YSE Global...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងការជឿជាក់លើលោក បូរកែវ ភូមិវង្សសៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មីឡាវ ប្រចាំនៅកម្ពុជាថា នឹងធ្វើកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំ ស៊ីជម្រៅ បន្ថែមទៀតលើបញ្ហានយោបាយ សន្តិសុខ ការពារជាតិ អប់រំ សុខាភិបាល និងវិស័យផ្សេងៗជាមួយកម្ពុជា។...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបង្ហាញការជឿជាក់ យ៉ាងមុតមាំថា តាមរយៈការបំពេញ ទស្សនកិច្ចចូល ចតនាវាស្វ័យការពារ ជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ជប៉ុននឹងជំរុញផែនការ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ។ នាវាស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ...
តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់មួយរូប បានឲ្យដឹងថា អ៊ីរ៉ង់នឹងបន្តនៅក្នុងកិច្ចចរចា នៅទីក្រុងវីយែន ក្នុងគោលបំណងស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រហូតដល់ “កិច្ចព្រមព្រៀងរឹងមាំ” ឆ្លើយតបនឹងការទាមទារស្របច្បាប់ និង សមហេតុសមផលរបស់ខ្លួន ត្រូវបានសម្រេច។ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Shamkhani បានសរសេរនៅលើ Twitter...
ញូវយ៉ក ៖ ការលើកឡើងដែលថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឯកោ អាចនៅតែជាអ្វីមួយ នៃភាពលំអៀង របស់លោកខាងលិច ដែលជាការសន្មត់ ផ្អែកលើនិយមន័យនៃ “ពិភពលោក” ជាកន្លែងដែលមានឯកសិទ្ធិ ភាគច្រើនគឺសហរដ្ឋអាមេរិក អឺរ៉ុប កាណាដា អូស្ត្រាលី និងជប៉ុន។ អត្ថបទវិភាគកាលពីសប្តាហ៍មុនបានឲ្យដឹងថា “ក្នុងចំណោមសមាជិក ១៩៣ប្រទេស...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់កំពុងរង់ចាំការឆ្លើយតប របស់សហរដ្ឋអាមេរិក មុនពេលត្រឡប់ទៅ ទីក្រុងវីយែន និងឈានដល់កិច្ចព្រមព្រៀងដ៏ល្អ និងយូរអង្វែងមួយ ។ អ្នកនាំពាក្យអ៊ីរ៉ង់លោក Saeed Khatibzadeh បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា ការផ្អាកនៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៣៩នាក់ទៀត ក្នុងគ្រាមានអ្នកជាសះស្បើយចំនួន ៤២៥នាក់ និងស្លាប់ម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៤ ៣៥២នាក់ អ្នកជាសះស្បើយចំនួន ១២៩ ៧១៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៤៨នាក់ ៕
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ មានមោទកភាព និងអបអរសាទរ ចំពោះលោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបបានទទួលមេដាយ ពីអង្គការសហប្រជាជាតិ(UN) សម្រាប់ការកោតសរសើរ មេបញ្ជាការកងកម្លាំង ហើយបានជ្រើសរើស យកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម»។ លោក ប្រាក់ សុខុន...