វីយែន ៖ ប្រទេសរុស្ស៊ី បានហាមឃាត់ការ លក់ប្រេងទៅឱ្យប្រទេស និងក្រុមហ៊ុននានា ដែលបានអនុលោម តាមការកំណត់តម្លៃ ដែលបានព្រមព្រៀង ដោយប្រទេសលោកខាងលិច ដោយខ្លីៗ បានជួយលើកតម្លៃប្រេងឆៅ។ ក្រឹត្យរបស់ប្រធានាធិបតីបានឲ្យដឹងថា “ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ទៅឱ្យនីតិបុគ្គល និងបុគ្គលបរទេសត្រូវបានហាមឃាត់ ប្រសិនបើកិច្ចសន្យា សម្រាប់ការផ្គត់ផ្គង់ទាំងនេះដោយផ្ទាល់ ឬដោយប្រយោល” កំពុងប្រើតម្លៃកំណត់។ ប្រភពបានឲ្យដឹងថា...
តូក្យូ៖ នៅពេលដែលសង្រ្គាម អ៊ុយក្រែន អូសបន្លាយ ប្រទេសជប៉ុន ដែលនឹងធ្វើជាប្រធានក្រុមប្រទេស ឧស្សាហកម្មចំនួន៧ នៅឆ្នាំ២០២៣ គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យប្រទេសជាច្រើនទៀត ដាក់ទណ្ឌកម្មលើរុស្ស៊ី និងបន្ថែមសម្ពាធលើទីក្រុងម៉ូស្គូ ឱ្យចូលចរចាជាមួយអ៊ុយក្រែន សម្រាប់បទឈប់បាញ់ ។ មធ្យោបាយដ៏មាន ប្រសិទ្ធភាពមួយ ដើម្បីធ្វើដូច្នេះ គឺសម្រាប់ G-7 ដែលមេដឹកនាំ របស់ពួកគេកំពុងប្រមូលផ្តុំ...
បរទេស៖ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានច្រានចោលការចូលរួម របស់លោកស្រីក្នុងការ ដោះស្រាយជម្លោះនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ត្រូវបានសួរដោយសារព័ត៌មានប្រចាំសប្តាហ៍ Sette របស់អ៊ីតាលីថា តើតួនាទីរបស់លោកស្រី ក្នុងការដោះស្រាយវិបត្តិនេះគឺ តើបញ្ហាចប់ទាំងស្រុងឬអត់? លោកស្រី Merkel...
តូក្យូ ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន នឹងរឹតបន្តឹងការគ្រប់គ្រង ព្រំដែនជាបណ្តោះអាសន្ន ប្រឆាំងនឹងអ្នកធ្វើដំណើរ មកពីប្រទេសចិន នៅចុងសប្តាហ៍នេះ ដោយសារចំនួនករណីឆ្លងមេរោគថ្មី បានកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសជិតខាង។ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថា ចាប់ពីថ្ងៃសុក្រនេះតទៅ ប្រទេសជប៉ុន នឹងតម្រូវឱ្យអ្នកដំណើរទាំងអស់ មកពីប្រទេសចិនដីគោក...
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅថ្ងៃពុធនេះ បានកោតសរសើរ ចំពោះការផ្លាស់ប្តូរដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងគោលនយោបាយសន្តិសុខរបស់ខ្លួន ក្នុងការពង្រឹងសមត្ថភាពការពារ របស់ខ្លួនយ៉ាងសំខាន់ ចំពេលមានការគំរាមកំហែង ផ្នែកយោធាកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយប្រទេសចិន ចំពោះលទ្ធិប្រជាធិបតេយ្យ លើកោះស្វ័យគ្រប់គ្រងមួយនេះ ។ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងតៃប៉ិ ជាមួយលោក Hiroshige Seko អគ្គលេខាធិការសភាជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យសេរី...
បរទេស៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធ របស់ប្រទេសរុស្សីហៅកាត់ថា FSB កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថា បានឈានទៅដល់ការបំផ្លាញផែនការ វាយប្រហារដោយភេវរកម្មរបស់អ៊ុយក្រែន ស្ថិតនៅភាគខាងត្បូង នៃប្រទេសតាមរយៈការ បាញ់សម្លាប់មនុស្ស២នាក់។ ប្រភពដដែលបានបញ្ជាក់ទៀត ជនជាតិរុស្សី ២នាក់ដែលជាក្រុមរស់នៅក្រៅច្បាប់ របស់ប្រទេសរុស្សីត្រូវបានភ្នាក់ងារ FSB បាញ់សម្លាប់ក្នុងគ្រាដែលពួកគេ កំពុងរៀបចំធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែនដើម្បីត្រៀមផែនការ ធ្វើភេវរកម្មប្រឆាំងនឹងប្រទេសុស្សី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ FSB...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានក្លាយទៅជា ប្រទេសចុងក្រោយដែលបាន ធ្វើការដាក់គោលការណ៍រឹតបន្តឹង ការធ្វើដំណើរចំពោះអ្នកធ្វើដំណើរមកពី ប្រទេសចិនដោយចាំបាច់ត្រូវតែ ធ្វើតេស្តជាមុនមុនពេលមកដល់ អាកាសយានដ្ឋានរបស់អាមេរិក។ ការប្រកាសនេះធ្វើឡើងនៅក្រោយពី បណ្តាប្រទេសមួយចំនួន ក៏បានចេញច្បាប់អនុវត្ត ការធ្វើតេស្តអ្នកធ្វើដំណើរមកពីចិនផងដែរ ដែលមានដូចជាប្រទេសអ៊ីតាលី ជប៉ុន ម៉ាឡេស៊ី តៃវ៉ាន់ និងឥណ្ឌា និងក្នុងពេលដែលប្រទេសចិន នឹងបើកទ្វាប្រទេសឡើងវិញ...
បរទេស៖ ក្រសួងការបរទេសបរទេស កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់កោះតៃវ៉ាន់ ក្នុងការបង្កើនពេលវេលា សម្រាប់កាតព្វកិច្ចយោធា ពី៤ខែទៅដល់១២ខែដែលលោក បានហៅសកម្មភាពនេះគឺជា ការប្រើប្រាស់ពលរដ្ឋរបស់ខ្លួន ដើម្បីអនុវត្តយុទ្ធសាស្ត្រ Cannon Fodder ប៉ុណ្ណោះ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានបន្តពន្យល់ទៀតថាកោះតៃវ៉ាន់ ធ្វើបែបនេះបានជុំរុញឲ្យក្រុមជាតិនិយម របស់កោះតៃវ៉ាន់ជាច្រើននឹងស្ម័គ្រចិត្ត ក្នុងការចូលរួមអនុវត្តនូវយុទ្ធសាស្ត្រ Cannon Fodder ដែលជាយុទ្ធសាស្ត្រប្រើប្រាស់ពលរដ្ឋ...
ភ្នំពេញ៖ កងពលតូចលេខ៧០ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមរៀបចំស្តង់ពិព័រណ៍ ដាក់បង្ហាញនូវរូបថត ឧបករណ៍សង្គ្រោះរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ឧបករណ៍ពន្លត់អគ្គិភ័យ ក្នុងពិធីពិព័រណ៍ អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២២។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកក្រគរ និងស្រុកកណ្តៀង, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៨ ខែធ្នូ...