ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ២១ ប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ (ក្រុងតាខ្មៅ-ជ្រៃធំ ព្រំដែនកម្ពុជា-វៀតណាម) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ។ សូមជម្រាបជូនថា ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ ពីក្រុងតាខ្មៅដល់ជ្រៃធំ...
បរទេស៖ ការមិនទទួលស្គាល់អ៊ុយក្រែន និង ប្រទេស ហ្សកហ្ស៊ី ឱ្យចូលទៅក្នុងអង្គការណាតូ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ , នេះបើតាមអធិការបតីអាល្លឺម៉ង់ គឺលោក Olaf Scholz បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ ZDF កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើអត្ថាធិប្បាយអំពីជម្លោះបច្ចុប្បន្នរវាងទីក្រុងគៀវ និងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្កោលទោសការលើកឡើង “ក្លែងក្លាយ” និង “គួរឱ្យស្អប់ខ្ពើម” ដែលថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើឱ្យរុស្ស៊ីពន្យារពេលការលុកលុយទៅលើអ៊ុយក្រែនរហូតដល់ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ 2022 បានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ លោក Wang...
បាងកក៖ ការរៀបចំរចនាសម្ព័ន្ធក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានប្រកាស នូវជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ នេះតទៅ។ លោក Woranate Laprabang ដែលជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានមានប្រសាសន៍ថា “ពួកយើងពិតជារីករាយដែលបាន ភ្ជាប់ទំនាក់ទំនងរវាងប្រទេសថៃ និង ប្រទេសកម្ពុជា...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការវាយលុករបស់រុស្ស៊ី ដែលកំពុងបន្ត សភាអ៊ុយក្រែនបានអំពាវនាវ ឱ្យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត បញ្ជូនបេសកកម្មរក្សាសន្តិភាព ទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អង្គការសហប្រជាជាតិ កាកបាទក្រហមអន្តរជាតិ សភាអ៊ឺរ៉ុប និង “សភា និងគណៈរដ្ឋមន្ត្រី” នៃប្រជាជាតិទាំងអស់...
បរទេស ៖ មន្ទីរបញ្ចកោណ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិក និងរុស្ស៊ី បានបង្កើតខ្សែទូរស័ព្ទ “ពិសេស” ដើម្បីការពារការយល់ច្រឡំ ឬគ្រោះថ្នាក់ពីការរីករាលដាលទៅជាសង្រ្គាមរវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីក្រសួងការពារជាតិ ជាន់ខ្ពស់ម្នាក់បានប្រាប់ អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន...
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យា នៃកម្ពុជា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ « ក្រមប្រតិបត្តិ នៃវិស័យធនាគារ និងហិរញ្ញវត្ថុ»។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់នេះដែរ ដោយមានការចូលរួមពីសំណាក់ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា,...
កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០២២ មានព្រឹត្តិការណ៍ដ៏រំភើប និងជាពិធីសិរីសួស្តីមួយបានកើតឡើង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ នៃការចាប់ផ្តើមឈានចូលប្រឡូក លើវិស័យអចលនទ្រព្យ ដែលកំពុងមានសន្ទុះយ៉ាង គួរអោយកត់សំគាល់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបុស្បា អ៊ិនវេសម៉ិន បានប្រារព្ធរៀបចំឡើងនូវ ពិធីសិរីសួស្តីមង្គលគឺ “ពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់ គម្រោងលំនៅដ្ឋានបុស្បា” ដែលមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ...
គៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា សុវត្ថិភាពនៃរោងចក្រ ថាមពលនុយក្លេអែរ Zaporzhzhia ឥឡូវនេះត្រូវបានធានាសុវត្ថិភាព បន្ទាប់ពីអគ្គីភ័យបានឆាបឆេះ នៅពេលដែលស្ថានីយ៍នេះ ត្រូវបានវាយប្រហារ ដោយទាហានរុស្ស៊ី។ លោក Oleksandr Starukh ប្រធានរដ្ឋបាលយោធា នៃតំបន់នៅរោងចក្រ Zaporizhzhia បានលើកឡើងថា “នាយករោងចក្របានឲ្យដឹងថា សុវត្ថិភាពនុយក្លេអ៊ែរឥឡូវនេះ ត្រូវបានធានា។ យោងតាមអ្នកទទួលខុសត្រូវរោងចក្រនេះ អគារបណ្តុះបណ្តាល...
តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់កំពូលម្នាក់បានអំពាវនាវ ឱ្យរដ្ឋបាលសហរដ្ឋអាមេរិកចាប់យក “ឱកាស” សម្រាប់កិច្ចព្រមព្រៀងដ៏ល្អ ដែលអាចដោះស្រាយ ជម្លោះលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ។ លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល របស់អ៊ីរ៉ង់លោក Ali Shamkhani បានសរសេរថា “យុទ្ធសាស្ត្រ នៃការតស៊ូសកម្ម ត្រូវបានកម្ចាត់ គោលនយោបាយ របស់អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក...