អង់ការ៉ា៖ ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ បន្ទាប់ពីបានឆ្លងវីរុសនេះ កាលពីសប្តាហ៍មុន។ វេជ្ជបណ្ឌិតរបស់លោកឈ្មោះ Serkan Topaloglu ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារនេះថា “ការធ្វើតេស្ត PCR របស់ប្រធានាធិបតីលោក Erdogan ដែលយើងបានធ្វើក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានត្រឡប់មកអវិជ្ជមានវិញ”...
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២២នេះ បានយាងសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ ជារចនាសម្ព័ន្ធ នៅទីស្នាក់ការក្រុងព្រះសីហនុ ។ ក្នុងឱកាសយាងសំណេះសំណាលសួរសុខទុក្ខនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានកោតសរសើរ ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់សហជីវិន សហជីវិនីដែលបានចូលរួមយ៉ាងសកម្ម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ការបញ្ជូនក្រុមដ៏ទូលំទូលាយមួយទៅកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បង្ហាញពីឆន្ទៈដ៏មុតមាំរបស់សាធារណរដ្ឋអ៊ីស្លាមក្នុងការបន្តដំណោះស្រាយការទូត។ លោក Raisi បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយឯកអគ្គរដ្ឋទូតបរទេសប្រចាំប្រទេសអ៊ីរ៉ង់ ក្នុងឱកាសខួបលើកទី៤៣ នៃបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ឆ្នាំ១៩៧៩ នេះបើយោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។ លោកបានលើកឡើងថា “មនុស្សគ្រប់គ្នាដឹងថាសាធារណរដ្ឋអ៊ីស្លាម មិនដែលចាកចេញពីតុចរចានោះទេ ហើយតែងតែចូលកិច្ចពិភាក្សាជាមួយនឹងការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើម”។ លោក Raisi បានបន្ថែមថា...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Liz Truss ឲ្យដឹងថា ទីក្រុងមូស្គូ និងសមាជិក នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ណាតូ មិនអាចស្វែងរកចំណុចរួមលើបញ្ហាសន្តិសុខអឺរ៉ុប និងការពង្រីកសម្ព័ន្ធភាពបាននោះទេ។ លោក Lavrov បានពន្យល់ថា “ខ្ញុំមិនអាចនិយាយបានថា យើងមានចំណុច នៃការបង្រួបបង្រួមនៅទីនេះទេ...
ព្រុចសែល ៖ លោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានជួបពិភាក្សា កាលពីថ្ងៃព្រហស្បតិ៍ជា មួយនឹងការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ជុំវិញភាពតានតឹង រវាងរុស្ស៊ី-អ៊ុយក្រែន។ និយាយអំពីការបង្កើនយោធារបស់រុស្ស៊ី នៅជុំវិញអ៊ុយក្រែន លោក Stoltenberg បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានថា “នេះគឺជាពេលវេលាដ៏គ្រោះថ្នាក់...
កាលពីថ្ងៃទី៨ ខែកុម្ភៈ ក្នុងការប្រកួតដែលធ្វើឡើងនៅកីឡាដ្ឋានលោតជិះស្គីBig Air Shougang កញ្ញា Gu Ailing អត្តពលិកនៃគណៈប្រតិភូកីឡាចិនទទួលបានមេដាយមាសលើវិញ្ញាសាជិះស្គីបែបសេរីផ្នែកនារី ។ ប្រការនេះក៏បានញ៉ាំងឱ្យប្រព័ន្ធសារព័ត៌មានបរទេសចាប់អារម្មណ៍ពីកីឡដានលោតជិះស្គីBig Air Shougang ដែលសាងសង់នៅលើទីតាំងចាស់នៃរោងចក្រដែកថែបរដ្ឋធានីប៉េកាំង ។ ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានផ្សាយដំណឹងថា កាលពីមុន អត្តពលិកដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា មានទម្លាប់សម្តែងកាយវិការពិបាកដែលលោតចុះពីភ្នំទឹកកក...
ថ្ងៃទី ១០ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មាន ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់កីឡា អូឡាំពិកបានប្រកាសថា ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបានក្លាយ ជាការប្រកួតកីឡា អូឡាំពិករដូវរងា ដែលមានទូរទស្សនិកជន ទស្សនាច្រើនបំផុត ក្នុងប្រវិត្តសាស្ត្ររួចហើយ ដែលបានបំបែក កំណត់ត្រាថ្មី លើវិស័យជាច្រើន ដូចជាពេលវេលាផ្សាយបន្តផ្ទាល់ បច្ចេកទេសនិងវិធីសាស្ត្រ ផលិតកម្មវិធីជាដើម ។ លោក Yiannis...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងនោះគ្រប់គ្រឹះស្ថានសិក្សា និងថ្នាក់រៀនត្រូវពង្រឹងការអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយត្រូវតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ ។ ការស្នើរបស់ក្រសួងអប់រំនេះ ក្រោយសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនយល់ច្រឡំថា ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ តែតាមពិត ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរទេ។...
នាពេលថ្មីៗកន្លងទៅនេះ សភាជាន់ទាបអាមេរិកបានអនុម័តលើអ្វីដែលហៅថា “សេចកី្តព្រាងច្បាប់ស្តីពីការប្រកួតប្រជែងរបស់អាមេរិកឆ្នាំ២០២២” ហើយបានអះអាងថា នឹងធានាជាក់លាក់ឱ្យអាមេរិកនាំមុខគេលើវិស័យផលិតកម្ម ការច្នៃប្រឌិតថ្មីនិងកម្លាំងសេដ្ឋកិច្ច ។ ប៉ុន្តែសេចកី្តព្រាងច្បាប់នេះមានខ្លឹមសារជាច្រើនពាក់ព័ន្ធនឹងប្រទេសចិនដែលគួរឱ្យអ្នកផងមានភាពងឿងឆ្ងល់និងព្រួយបារម្ភ ។ ឧទាហរណ៍ដូចជាសេចកី្តព្រាងច្បាប់នេះ បានមួលបង្កាច់ និងលាបពណ៌លើផ្លូវអភិវឌ្ឍន៍និងគោលនយោបាយទាំងជាតិនិងអន្តរជាតិរបស់ចិន បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយកបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ស៊ីនជាំង ហុងកុងនិងស៊ីចាំងជាដើមធ្វើជាលេស វាច្បាស់លាស់ណាស់ សេចកី្តព្រាងច្បាប់នេះ គឺមានបំណងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយយកការប្រកួតប្រជែងធ្វើជាលេស ដែលបានបង្ហាញឱ្យឃើញនូវគំនិតសង្គ្រាមត្រជាក់និងទស្សនផលបូកសូន្យ ដូច្នេះអាចនិយាយបានថា សេចក្តីព្រាងច្បាប់នេះគឺជា “សេចកី្តព្រាងច្បាប់មួយដែលប្រកបដោយអនុត្តរភាព”...
ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបើកការជួបជុំ រវាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងស្ថាប័នបារាំងនានា នៅក្នុងស្ថានទូត ។ ជំនួបនេះបានធ្វើឡើងនៅថ្ងៃ៩ កុម្ភៈ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃ១១ កុម្ភៈ បានឲ្យដឹងថា ជំនួបនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួម ពីតំណាងអង្គការក្រៅរដ្ឋាភិបាលបារាំង ជាង៥០នាក់ ក៏ដូចជាតំណាងស្ថាប័នបារាំង...