បរទេស ៖ យោងតាមការអះអាង ដោយប្រធានផ្នែកកិច្ចការងារ រដ្ឋបាលរបស់ទីក្រុង Kherson កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា កងកម្លាំង របស់ប្រទេសរុស្សីបានបើកការ វាយប្រហារ ដល់ទៅ ១៧ដង នៅលើទីក្រុង Kherson គិតត្រឹមរយៈពេល២៤ម៉ោង ចុងក្រោយព្រមទាំងបានបំផ្លាញ អគារសាលាមតេយ្យមួយកន្លែងផងដែរ ។ ក្រៅពីនោះ ក៏មានអគារ ជាច្រើនផ្សេងទៀត...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះប្រទេសចិន បានរាយការណ៍ ពីកំណត់ត្រា ខ្ពស់មួយទៀត នៃការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ខណៈដែលទីក្រុងនានាទូទាំង ប្រទេសអនុវត្តវិធានការ និងការទប់ស្កាត់ ដើម្បីគ្រប់គ្រងការផ្ទុះជំងឺ ។ គេបានដឹងថា ការឆ្លងជំងឺកូវីដ-១៩...
ភ្នំពេញ ៖ អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង គ្រងតំណែងជើងឯក ព្រឹត្តិការណ៍បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ពីអ្នកប្រដាល់ជើងខ្លាំង ឃីម បូរ៉ា បន្ទាប់យកឈ្នះពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសង្វៀន...
បរទេស៖ នៅក្នុងឯកសារមួយដែលត្រូវបាន យកមកចេញផ្សាយដោយកាសែតបរទេស និងត្រូវបានស្គាល់ឈ្មោះថា The Conclusions of the war with NATO in Ukraine គេបានសង្កេតឃើញថាប្រទេសរុស្សី បានបញ្ជាក់ប្រា់ទៅកាន់ក្រុមយោធានិងក្រុមអ្នកនយោបាយក្នុងប្រទេសហើយថារុស្សី ត្រូវការដាក់ពង្រាយទ័ពសរុប៥លាននាក់ ទើបអាចយកឈ្នះសង្គ្រាមនេះបាន។ មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងយោធាអ៊ុយក្រែនលោក Oleksii Hromov បានចេញមកធ្វើការឆ្លើយតបនិងធ្វើសេចក្តីថ្លែងការណ៍អំពីការយល់ឃើញរបស់លោកចំពោះឯកសារនេះថា៖ផែនការ The...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ បានចេញចំណាត់ការភ្លាមៗ ក្នុងការដាក់ពិន័យទៅលើ លោកអភិបាលក្រុង Kharkov ដែលជាទីក្រុងធំជាងគេបំផុតទី២ របស់ប្រទេសអ៊ុយក្រែន ក្រោយបុរសរូបនេះ បានប្រើប្រាស់ភាសារុស្សីខុសទៅនឹងច្បាប់ ដែលបានចែងថាមិនអនុញ្ញាតិ ឲ្យប្រើប្រាស់ភាសាមិនផ្លូវការ នៅក្នុងសេចក្តីថ្លែងការណ៍ ជាសាធារណៈតាមកញ្ចក់ទូរទស្សន៍។ លោក Igor Terekhov ដែលត្រូវបានគេដឹងថា បានធ្វើការថ្លែងសន្ទរកថា ជាភាសារុស្សីជាមួយនឹង ពលរដ្ឋដែលជាជនជាតិរុស្សី រស់នៅក្នុងទីក្រុងនោះនឹងត្រូវទទួល...
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិមានជ័យ មានរៀបចំកម្មវិធីបាឋកថា ស្តីពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន។ ថ្លែងបើកអង្គបាឋកថា ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិតនៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន២០០រូប លោកបណ្ឌិត ជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រៅពីបានគូសរំលេច ពីប្រសាសន៍របស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដែលបានរំលេចពីសមិទ្ធផលនានា របស់កម្ពុជាទទួលបានក្នុងកំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋ ប្រជាមានិតចិន មកកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានផ្តល់ចំណងជើងថា ចំណងមិត្តភាពចិន និងកម្ពុជា កាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា កាន់តែស៊ីជម្រៅ លោកបណ្ឌិតក៏បានពន្យល់យ៉ាងក្បោះក្បាយ ពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ប្រទេសចិន គឺជាប្រទេសអភិវឌ្ឍដ៏ធំមួយ។ ដូច្នេះការជ្រើសរើសផ្លូវត្រឹមត្រូវ សម្រាប់វឌ្ឍនភាពនយោបាយរបស់ខ្លួន គឺជាបញ្ហាដ៏ធំសំខាន់ ដែលពាក់ព័ន្ធដល់ឫសគល់ជាតិ និងស្ថានភាពទូទៅ។ ចិនយល់ច្បាស់ណាស់ពីជម្រើស ដែលត្រូវជ្រើសរើសរវាង ការប្រឈមមុខគ្នាដោយអរិភាព ឬការគោរពគ្នាទៅវិញទៅមក? រវាងភាពឯកោនិងការផ្តាច់ចំណង ឬការបើកចំហក្នុងកិច្ចសហប្រតិបត្តិការ? រវាងផលបូកស្មើសូន្យ ឬទទួលនិងផ្តល់ ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក? មធ្យោបាយដ៏ល្អបំផុតដើម្បីវាយតម្លៃថាតើប្រព័ន្ធនយោបាយរបស់ប្រទេសមានប្រសិទ្ធភាពដែរឬទេ គឺត្រូវសង្កេតមើលទៅលើជីវភាពរស់នៅ របស់ប្រជាជន។ ចាប់ពីឆ្នាំ២០១០មក ប្រទេសចិន គឺជាប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ហើយបើយោងតាមគំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ យើងឃើញថាGDPរបស់ប្រជាជនចិនសម្រាប់មនុស្សម្នាក់ ត្រូវបានគេរំពឹងថានឹងឈានដល់១១៨០០ដុល្លារនៅចុងឆ្នាំ២០២២។ ក្នុងរយៈពេលវែង GDPរបស់ប្រជាជនចិន សម្រាប់មនុស្សម្នាក់ត្រូវបានព្យាករណ៍ថា នឹងមាននិន្នាការនៅប្រមាណជា១២៥០០ដុល្លារក្នុងឆ្នាំ២០២៣ និង១៣៤០០ដុល្លារក្នុងឆ្នាំ២០២៤។ សព្វថ្ងៃនេះ ក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រទាំងអស់ ប្រទេសចិន កាន់តែខិតជិត កាន់តែមានទំនុកចិត្ត និងកាន់តែមាន សមត្ថភាពសម្រេចគោលដៅ នៃការស្តារជាតិឡើងវិញ ហេតុនេះ ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាទម្រដ៏រឹងមាំ ក្នុងការសម្រេចបាន គោលដៅតស៊ូសតវត្សរ៍ទីពីរ របស់ប្រទេសចិន។ លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ បានយល់ស្របថា ការចម្លងប្រព័ន្ធនយោបាយ របស់បណ្តាប្រទេសដទៃទៀត ដោយមិនបានគិតពិចារណាមិនច្បាស់លាស់ និងមិនអាចដំណើរការបានទេនៅក្នុងប្រទេសចិន។ ប្រព័ន្ធទាំងនោះនឹងមិនអាចសម្របខ្លួន ទៅនឹងប្រទេសចិនបានទេ។ មានតែប្រព័ន្ធមួយប៉ុណ្ណោះដែលបានចាក់ឫសយ៉ាងរឹងមាំ និងលូតលាស់ពេញលេញនៅក្នុងដីរបស់ចិន ដែលអាចទុកចិត្តបាន ហើយនឹងបំពេញគោលបំណងរបស់ខ្លួន នោះគឺសង្គមនិយម តាមបែបផែនចិន។ ដោយធ្លាប់បានទៅបំពេញទស្សនកិច្ច និងបានបញ្ជូនកូនប្រសុរបស់ខ្លួន ទៅសិក្សានៅប្រទេសចិន លោក ឧត្តមសេនីយទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះ នៃអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា ដោយយកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាឧទាហរណ៍បញ្ជាក់ នោះយើងនឹងឃើញថាបើគិតដល់ត្រឹមចុងខែមិថុនាឆ្នាំ២០២២ ប្រទេសចិនបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការ ជាង២០០ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ ស្តីពីគំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» និងបានធ្វើការវិនិយោគជាង១៤០ពាន់លានដុល្លារអាមេរិក នៅតាមបណ្តាប្រទេសនានា នៅតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ដែលមិនត្រឹមនាំប្រជាជនចិន ចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ តែថែមទាំងបានជួយមនុស្សជាតិ ចំនួន៧.៦លាននាក់ ចេញពីភាពក្រីក្រខ្លាំងនិង៣២លាននាក់ ចេញពីភាពក្រីក្រ កម្រិតមធ្យមនៅទូទាំងពិភពលោក។ ដោយយល់ស្របជាមួយនឹងអង្គពិធី លោកក៏បានសន្និដ្ឋានថា ការបំផុសគំនិត ដោយទំនើបកម្មតាមបែបផែនចិន ប្រទេសនីមួយៗអាចរៀនសូត្រ ពីភាពជោគជ័យនៃមាគ៌ា របស់ចិនឆ្ពោះទៅកាន់ទំនើបភាវូបនីយកម្ម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាអព្ភូតហេតុក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍមនុស្ស និងការត្រួសត្រាយផ្លូវ ក្នុងការអភិវឌ្ឍសង្គមមនុស្ស ដោយផ្តល់នូវវិធីសាស្រ្តជំនួសដើម្បីសម្រេចបាននូវទំនើបកម្មដែលខុសគ្នា៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)
ភ្នំពេញ៖ បញ្ហាកូវីដ-១៩ប្រហែលលែងជាកត្តារំខានខ្លាំងដល់ការប្រឡងបាក់ឌុប នៅកម្ពុជា ដូចឆ្នាំមុនៗទៀតហើយ បន្ទាប់ពីរាជរដ្ឋាភិបាល គ្រប់គ្រងទប់ស្កាត់ជំងឺនេះ ទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋសិស្សានុសិស្ស ស្ទើរតែគ្រប់គ្នា បានចាក់វ៉ាក់សាំងការពារជំងឺនេះ។ លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ កាលពីពេលថ្មីៗនេះថា៖រាជរដ្ឋាភិបាល បានប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈស្រោចវ៉ាក់សាំង ទូទាំងប្រទេស ដែលធ្វើឱ្យយើងមានលទ្ធភាពបើកសាលាឡើងវិញ នៅដើមឆ្នាំ២០២២ បន្ទាប់ពីការរៀនតាមអនឡាញមួយរយៈមក ខណៈការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងមិនតម្រូវឱ្យបេក្ខជន ធ្វើតែស្តរកមេរោគកូវីដ-១៩នោះទេ ។ សំឡេង៖«សូមឱ្យបេក្ខជនទាំងអស់ ត្រួតពិនិត្យសុខភាពដោយខ្លួនឯង ប្រសិនបើមានអាការៈមិនស្រួល ដែលក្ដៅខ្លួនឈឺក្បាល ក្អកដែលជាលក្ខណៈកូវីដ សូមធ្វើតែស្តជាមុនដោយខ្លួនឯង ហើយជូនដំណឹង ដល់មណ្ឌលប្រធានប្រឡង គឺយើងនឹងរៀបចំ ជាបន្ទប់ពិសេសមួយ សម្រាប់បេក្ខជន ដើម្បីឱ្យបេក្ខជនចូលរួម ប្រឡងបានដោយមិន បង្កើតហានិភ័យដល់បេក្ខជនផ្សេងទៀត។ម្យ៉ាងវិញទៀតបេក្ខជនត្រូវពាក់ម៉ាស់ជា ប្រចាំ ដើម្បីបន្តការពារសុវត្ថិភាព លោកគ្រូអ្នកគ្រូដែលជាគណៈកម្មការមេប្រយោគ និងគណៈកម្មការផ្សេងៗ ទៀត ក៏ត្រូវតែពាក់ម៉ាស់ជាប្រចាំនិងបន្តអនុវត្តន៍ នូវវិធានការការពារជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលនៅពេលប្រឡង»។ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា បានចាត់ទុកថា បើទោះបីជាជំងឺកូវីដ១៩នៅតែបន្តកើតមានខ្លះៗក្តី ប៉ុន្តែវាមិនបានប៉ះពាល់ធ្ងន់ធ្ងរហូតដល់ស្លាប់ និងបិទប្រទេសដូចមុនទៀតទេ ដែលនេះជាអំណោយផលល្អ ដល់វិស័យសេដ្ឋកិច្ច សង្គមជាតិ ជាពិសេសដំណើរការប្រឡងប៉ាក់ឌុបឆ្នាំនេះ។ ជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងកូវីដ១៩នេះ កើតចេញពីនយោបាយប្រកបដោយ ភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាពិសេសការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នា ចំណោមប្រជាជនជាង១៦លាននាក់។ បើនិយាយពីវ៉ាក់សាំង ការពារកូវីដ១៩នេះដែរ យើងនឹកឃើញភ្លាមដល់មហាមិត្តចិន ដែលបានផ្តល់វ៉ាក់សាំងនេះដល់ប្រទេសកម្ពុជាមុនគេ ហើយក្នុងចំនួនយ៉ាងច្រើនថែមទៀតផង ពេលកម្ពុជាកំពុងប្រឈមខ្លាំង ក្នុងការផ្ទុះកូវីដ១៩នាពេលកន្លងមក។ ជំនួយវ៉ាក់សាំង និងបរិក្ខាពេទ្យរបស់មិត្តចិន និងពីបណ្តាប្រទេសជាដៃគូ ព្រមទាំងអង្គការសុខភាពពិភពលោក ជាបន្តបន្ទាប់ ពិតជាផ្តល់ផលវិជ្ជមាន សម្រាប់សង្គមកម្ពុជា នាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យកម្ពុជា អាចដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យក្នុងនោះសាលារៀន គ្រប់កម្រិតសិក្សាក៏បានបើកធម្មតា ជាមួយនឹងវិធានការការពារកូវីដ១៩ របស់ក្រសួងសុខាភិបាល។ សរុបមកដោយសារបញ្ហាកូវីដ១៩ លែងចោទជាបញ្ហាធំដូចឆ្នាំមុនៗទើបការប្រឡងប៉ាក់ឌុបឆ្នាំនេះ មិនតម្រូវឱ្យធ្វើតេស្តមុនពេលចូលប្រឡងឡើយ ដែលនេះបង្ហាញថា បញ្ហាកូវីដ១៩លែងចោទជាបញ្ហា សម្រាប់សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធលើការងារប្រឡងនេះទៀតហើយ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់បេក្ខជន ប្រឡងបាក់ឌុបនោះ គឺសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបាន លទ្ធផលល្អប្រឡងជាប់ទាំងអស់គ្នា។ ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចយកថ្ងៃទី៥-៦ ខែធ្នូឆ្នាំ២០២២ ជាថ្ងៃប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដោយគោរពតាម គោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចូលរួមប្រឡងជាង ១២ម៉ឺននាក់ ក្នុងនោះមានបេក្ខនារីជិត ៧ម៉ឺននាក់ មាន ២២១ មណ្ឌលប្រឡង ស្មើនឹង ៥ ១៧៤ បន្ទប់នៅទូទាំងប្រទេស។ ចំពោះលទ្ធផលវិញគ្រោង នឹងប្រកាសនៅថ្ងៃទី២៧ខែធ្នូ សម្រាប់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែក ខេត្តផ្សេងៗទៀតនឹងប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕ (អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន )
ភ្នំពេញ៖ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបសវនាការជាមួយ លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ ក្នុងឱកាសដែល លោកប្រធានរដ្ឋសភាឡាវ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ និងបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ៕
កំពង់ចាម ៖ លោក មែ សោភ័ណ មេឃុំព្រៃឈរទើបចូលកាន់តំណែងថ្មី បានផ្ដាជ្ញារៀបចំដាក់បង្គោលភ្លើងបំភ្លឺពេលរាត្រី គ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងអាណត្តិកាន់តំណែង ។ លោកមេឃុំព្រៃឈរបានអះអាងដូច្នេះ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងាររបស់លោកបានរៀបចំបង្គោលដាក់អំពូលភ្លើងបំភ្លឺពេលរាត្រី ក្នុងឃុំព្រៃឈរ បានប្រមាណជា ៤០ %...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការអំពាវនាវសាជាថ្មីក្នុងការ ហាមប្រាមចរាចរនូវអាវុធបែបវាយប្រហារឬ assault weapons នៅក្នុងប្រទេសខណៈដែលហេតុការណ៍បាញ់ប្រហារនៅតែមានការកើតឡើងជា បន្តបន្ទាប់។ លោក Biden ដែលបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាននៅអំឡូងពេលបំពេញទស្សនកិច្ចទៅកាន់ទីតាំងមជ្ឈមណ្ឌលនៃក្រុមការងារពន្លត់អគ្គិសភ័យ ក្នុងទីក្រុង Nantucket រដ្ឋ Massachusetts ថា៖ ខ្ញុំនឹងព្យាយាមធ្វើយ៉ាងដកចេញឲ្យអស់នូវអាវុធបែប assault weaponsទាំងអស់នោះ។ សេចក្តីថ្លែងការណ៍របស់លោកបានធ្វើឡើងនៅបន្ទាប់ពីមាន ការវាយប្រហារដោយកាំភ្លើងចំនួន២ដងធំៗ...