ភ្នំពេញ៖ ក្រុមហ៊ុន G.T.V.C របស់លោកឧកញ៉ា ទៀ វិចិត្រ នាពេលថ្មីៗនេះ បានដាក់ឲ្យដំណើរការបន្ថែម នូវអូប័រល្បឿនលឿនទំនើប សម្រាប់ដឹកភ្ញៀវទេសចរ ទៅកម្សាន្តតាមផ្លូវសមុទ្រ ឬកោះនានា ។ សម្រាប់ភ្ញៀវទេសចរ ដែលចង់បានសេវាកម្មអូប័រ ដឹកភ្ញៀវរបស់ក្រុមហ៊ុន G.T.V.C សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖069221234/ 070221234/ 017 338821/...
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយទទួលបានការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសធ្វើបទសម្ភាសន៍ និងពិគ្រោះយោបល់ ជាមួយអង្គការអន្តរជាតិខាងការងារ...
បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការទូរស័ព្ទជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដើម្បីស្វែងរកឱកាសក្នុងការពង្រឹងចំណងទំនាក់ទំនងទ្វេភាគី។ ប្រធានាធិបតីអាមេរិកលោក Joe Biden តែងតែបានបង្ហាញជំហក្នុងការកសាងចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញបន្ទាប់ពីវាបានថយចុះខ្លាំងកាលពីសម័យអាណត្តិរបស់ លោកប្រធានាធិបតី Donald Trump ដោយមានទាំងការបិទជំនួយដល់ពលរដ្ឋប៉ាឡេស្ទីនក្នុងប្រទេសអ៊ីស្រាអ៊ែលព្រមទាំងបិទអគ្គកុងស៊ុលសម្រាប់ប៉ាឡេស្ទីននៅយេរូសាឡឺមជាដើម។ រដ្ឋបាលរបស់លោក Biden ក៏បានបញញជាក់ដែរថាលោក នឹងបង្កើតឡើងវិញនូវជំនួយទាំងនោះព្រមទាំងសន្យាបើកដំណើរការអគ្គកុងស៊ុលឡើងវិញប៉ុន្តែក៏បានសំណូមពរទៅលោក Abbas ផងដែរ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា យន្តហោះចម្បាំង F15 របស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុនចំនួន១គ្រឿង បានបាត់ខ្លួនពីរ៉ាដា បន្ទាប់ពីបានហោះចេញពីមូលដ្ឋានទ័ពអាកាស Komatsu នៅក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ។ យោងតាមក្រសួងបានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានរកឃើញអ្វីដែលហាក់ដូចជាអ្នកបាត់ខ្លួននៅលើយន្តហោះចម្បាំងនៅសមុទ្រជប៉ុន ប៉ុន្តែចំនួនមនុស្សត្រូវបានរកឃើញ និងលក្ខខណ្ឌរបស់ពួកគេមិនអាចបញ្ជាក់បានទេនៅពេលនេះ...
វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា មហាវិទ្យាល័យ និងសកលវិទ្យាល័យខ្មៅជាប្រវត្តិសាស្ត្រ ជាច្រើន (HBCU) នៅសហរដ្ឋអាមេរិក បានទទួលការគំរាមកំហែងវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃចន្ទ។ ប៉ូលីសបានឆ្លើយតបទៅនឹងសាកលវិទ្យាល័យ Bowie State នៃរដ្ឋ Maryland នៃសាកលវិទ្យាល័យ Howard របស់រដ្ឋធានីវ៉ាស៊ីនតោន និងយ៉ាងហោចណាស់ HBCU ចំនួន៤ ផ្សេងទៀតនៅជុំវិញប្រទេស សម្រាប់ការគំរាមកំហែងដោយគ្រាប់បែក។ សាកលវិទ្យាល័យ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃនេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាង ប្រកាសចំនួន២ គឺសេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសព នៃរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ ស្ដីពីការងារ និងសេចក្តីព្រាង ប្រកាសស្ដីពីបែបបទ...
ភ្នំពេញ ៖ ដើម្បីកែលម្អគុណភាពខ្យល់ នៅតាមរាជធានី-ខេត្ត ក្រសួងបរិស្ថាន បានណែនាំមន្ទីរបរិស្ថានទាំងអស់ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងដុតសំរាម សំណល់រឹងតាមទីចំហ និងទីលានចាក់សំណល់។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៣១ មករា បានបញ្ជាក់ថា «ដើម្បីកែលម្អគុណភាពខ្យល់ នៅតាមរាជធានី-ខេត្ត ក្រសួងបរិស្ថាន សូមជម្រាបជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្ត នូវវិធានការមួយចំនួន ដូចជា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទូចដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដការពារខ្លួន ពីការចម្លងវិរុសកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម នាពេលនេះ។ តាមរយៈសារសំឡេង នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន...
កំពង់ចាម: អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានជួបពិភាក្សាការងារមួយចំនួន ជាមួយព្រះសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង នៃពុទ្ធិសាកលវិទ្យាល័យ សម្តេច តេជោ ហ៊ុន សែន ស្តីពីការបណ្តុះបណ្តាលនិងស្នេីសុំគោលការណ៍ប្រារព្ធពិធីបេីកសម្ពាធអគាររដ្ឋបាលថ្មី១ខ្នង ដែលមានទីតាំងស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានទំនាក់ទំនងការទូតស្ងប់ស្ងាត់ ជំនួសឱ្យការទូតតាមមេហ្គា ស្តីពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការបោះឆ្នោតតាមនីតិវិធីប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន។ កិច្ចប្រជុំបានឈានទៅមុខ ខណៈសមាជិកក្រុមប្រឹក្សា១០រូប ទៀតបានបោះឆ្នោត គាំទ្រ។ ចិន ប្រឆាំងនឹងការរៀបចំកិច្ចប្រជុំបែបនេះរបស់ក្រុមប្រឹក្សាសន្តិសុខតាមសំណើរបស់ សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ ចុះថ្ងៃទី២៧ ខែមករា...