ភ្នំពេញ៖ នាយកដ្ឋានជាតិ គ្រប់គ្រងឱសថបុរាណចិន និងក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិន ប្រយុទ្ធជំងឺវីរុសកូវីដ១៩ មកកម្ពុជា។យោងតាមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងការចុះហត្ថលេខានេះ ធ្វើឡើងដោយ លោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិ គ្រប់គ្រងឱសថបុរាណចិន ជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឲ្យមានការពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-នេប៉ាល់ ទៅលើវិស័យសន្ដិសុខ និងការងារសម្របសម្រួលជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយធ្វើឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញ ទៅមក។ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Genesh Prasad Dhakal ឯកអគ្គរដ្ឋទូត ប្រទេសនេប៉ាល់...
រដ្ឋមន្ដ្រីមហាផ្ទៃ ៖ សមត្ថកិច្ចរកឃើញសារធាតុញៀន ដឹកចូលកម្ពុជា ដោយស្របច្បាប់ ជាង១០០តោន (Video)https://dap-news.com/national/2022/01/25/216604/ សម្ដេច ស ខេង បញ្ជាឲ្យត្រួតពិនិត្យម៉ត់ចត់ ការដំឡើងតួនាទី និងឋានន្តរស័ក្ក ដល់មន្ត្រីនគរបាល (Video)https://dap-news.com/national/2022/01/25/216601/ សម្ដេចតេជោ នឹងខិតខំធ្វើការ ជាមួយរដ្ឋាភិបាល មីយ៉ាន់ម៉ា បន្តទៀត ដើម្បីរកដំណោះស្រាយ ខណៈសម្តេច...
ដោយអនុវត្តន៍តាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនយោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។ ជាមួយគ្នានេះផងដែរ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ...
នាព្រឹកថ្ងៃទីអង្គារ ទី២៥ ខែមករា ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ លោក Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីពិភាក្សាអំពីការអញ្ជើញ លោក មេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុន...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ គឺជាលើកដំបូងហើយដែរអ៊ីរ៉ង់បានប្រកាស ពីជំហរបស់ខ្លួនថាបានត្រៀមខ្លួនក្នុងការជួបចរចាត្រង់ជាមួយ នឹងអាមេរិកចំពោះបញ្ហានៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរនិងក៏ជាកិច្ចប្រជុំដែលខ្លួនហៅថាជាកិច្ចប្រជុំបន្ទាន់Urgentផងដែរ។ គិតចាប់តាំងតែពីឆ្នាំទៅ មកម្ល៉េះដែលរដ្ឋាភិបាលក្រុងតេហរ៉ង់បានចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយនឹងបណ្តាមហាអំណាចទាំង៥ប្រទេស ដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងដែលភាគច្រើនគឺបានព្យាយាម យកទណ្ឌកម្មមកធ្វើការដោះដូរនឹងជំនួបគ្នា។ រំលឹកដែរថាបន្ទាប់ពីបានដកខ្លួន ដោយឯកតោភាគីកាលពីឆ្នាំ២០១៨មកក្រោមការដឹកនាំ របស់លោកអតីតប្រធានាធិបតីអាមេរិក Donald Trump មកដល់ពេលនេះរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានត្រឹមជួបពិភាក្សាដោយប្រយោលប៉ុណ្ណោះជាមួយនឹងអ៊ីរ៉ង់ទាំងនៅក្នុងទីក្រុង Vienna នាពេលកន្លងមកផងដែរ។ គួរឲ្យដឹងដែរថាការប្រកាស ដោយអ៊ីរ៉ង់លើកនេះគឺដូចទៅនឹងអ្វីដែលអាមេរិកតែងតែចង់ បានហើយធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ដោយផ្ទាល់...
បរទេស៖ ខណៈដែលភាពតានតឹងគ្នារវាង កងកម្លាំងយោធារវាងរុស្សីនិងសហរដ្ឋអាមេរិក ណាតូនិងអឺរ៉ុបកំពុងតែកើនឡើងនោះបេក្ខភាពប្រធានាធិបតី បារាំងម្នាក់បែរជាបានឡើងមកបង្ហាញជំហ ក្នុងការគាំទ្រទៅដល់រុស្សីនិងចង់ឲ្យបារាំងក្នុងការព្យាយាម īដកខ្លួនចេញពីឥទ្ធិពលរបស់អាមេរិកទៅវិញ។ លោក Eric Zemmour បេក្ខភាពប្រធានាធិបតីបារាំងរូបនេះបានថ្លែងបែបនេះទៅ កាន់ប៉ុស្តបារាំងលេខ៥ថា៖បារាំងគួរតែបង្កើនការងារសហការជាមួយ នឹងរុស្សីដោយការដក ទណ្ឌកម្មទាំងឡាយចេញពី មូស្គូហើយព្យាយាមគេចចេញពីឥទ្ធិពលរបស់អាមេរិកវិញ។ បេក្ខភាពមកពីបក្សស្តាំនិយមរូបនេះ បានបន្ថែមទៀតថារដ្ឋាភិបាលក្រុងប៉ារីសគួរតែធ្វើជាមិត្ត ជាមួយនឹងរុស្សីនិងបញ្ចប់ទៅភាពជាឧបករណ៍សម្រាប់អាមេរិកយកទៅប្រើប្រាស់ដោយលើក ឧទាហរណ៍ជាក់ស្តែងថាអាមេរិកពេលនេះកំពុងប្រើប្រាស់អឺរ៉ុបប៉ុណ្ណោះទៅប្រឆាំងជាមួយនឹងរុស្សី។ លោកបន្តបែបនេះទៀតថា៖ជារៀងរាល់ ពេលនៅគ្រាណាដែលរុស្សីអាល្លឺម៉ង់និងបារាំង ចាប់ផ្តើមមានភាពជិតស្និទ្ធជាមួយគ្នាគឺមានតែអាមេរិកប៉ុណ្ណោះ...
បរទេស៖យោងតាមការអះអាងនិងចេញផ្សាយដោយ RT.com បានឲ្យដឹងថានៅថ្ងៃអង្គារនេះកូរ៉េខាងជើងបានធ្វើការ បាញ់សាកល្បងមីស៊ីលរបស់ខ្លួន ជាលើកទី៥សម្រាប់ខែមករានិងដើមឆ្នាំ២០២២នេះ។ កូរ៉េខាងជើងបានបាញ់មីស៊ីល ដែលត្រូវបានគេមើលឃើញទំនងជាមាន២គ្រាប់ចូលទៅក្នុងសមុទ្រដែល ស្ថិតនៅភាគខាងកើត នៃឆ្នេររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយដោយ Yonhap និងប្រភពជាច្រើនទៀត។ ក្រុមការងាររបស់កូរ៉េខាងត្បូងបាន ធ្វើការវិភាគនិងសន្និដ្ឋានបានថាវាគឺជាមីស៊ីលល្បឿនលឿនជាងសម្លេងឬ cruise missiles ដែលជាមីស៊ីលមិនត្រូវបានហាមឃាត់ឡើយដោយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ពិនិត្យលទ្ធភាព លើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេស ប្រើប្រាស់បណ្ដាញផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយចំណាយ លើការដឹកជញ្ជូន និងភស្តុភារកម្ម។ ក្នុងជំនួបសម្តែងការគួរសមពីសំណាក់លោកស្រី Minnie Chey នាយិកា EDCF...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាប ឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលបាន ៦៣.៧ភាគរយហើយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ មករា នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ថា...