ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានប្រកាសពីការចាប់ផ្តើមបេសកកម្ម យោធាពិសេសមួយ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មជំនួយផ្នែកយោធា របស់សហភាពអឺរ៉ុប (EUMAM) មានអាណត្តិមិនប្រតិបត្តិ ក្នុងការផ្តល់ការបណ្តុះបណ្តាល ដល់បុគ្គលិកយោធាអ៊ុយក្រែន រហូតដល់ ១៥០០០ នាក់ នៅក្នុងទីតាំងជាច្រើន ក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុប នេះបើយោងតាមក្រុមប្រឹក្សា។ ក្រុមប្រឹក្សាក៏បានប្រកាសថា ខ្លួនបានអនុម័តវិធានការជំនួយចំនួន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកា នៃទីភ្ងាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD)ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្នាក់ការកណ្តាលធនាគារ ARDB។...
អង់ការ៉ា៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Bekir Bozdag បានឲ្យដឹងថា តួកគី បានឃុំខ្លួនជនសង្ស័យចំនួន ៥០ នាក់ជុំវិញការវាយប្រហារដោយ គ្រាប់បែកដ៏សាហាវនៅកណ្តាល ទីក្រុងអ៊ីស្ដង់ប៊ុល កាលពីដើមសប្តាហ៍នេះ។ លោក Bozdag បានប្រាប់សភាថា អ្នកជាប់ឃុំរួមមានស្ត្រីជនជាតិស៊ីរីម្នាក់ ដែលត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុ សម្រាប់ការសង្ស័យថា បានទម្លាក់គ្រាប់បែកដែលបានផ្ទុះនៅលើផ្លូវ Istiklal...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនេះ បានអះអាងសារជាថ្មីនូវ ការប្តេជ្ញាចិត្តការពារជាតិ “រឹងដូចដែកថែប” របស់សហរដ្ឋអាមេរិក ចំពោះសមាជិកនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង បន្ទាប់ពីមានរបាយការណ៍ថា មីស៊ីលមួយគ្រាប់បាន ធ្លាក់នៅប្រទេសប៉ូឡូញ ចំពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ជាក់ស្តែង កាំជ្រួចរុស្ស៊ីបានឆ្លងចូលទឹកដីប៉ូឡូញ ហើយបានសម្លាប់មនុស្សពីរនាក់ ខណៈដែលរុស្ស៊ីបានវាយលុក កន្លែងថាមពលអ៊ុយក្រែនកាលពីថ្ងៃអង្គារ ជាមួយនឹងរបាំងកាំជ្រួចដ៏ធំបំផុតរបស់ខ្លួន...
ឥណ្ឌូនេស៊ី៖ មេដឹកនាំនៃក្រុមសេដ្ឋកិច្ចទាំង ២០ បានប្រឈមមុខនឹងបញ្ហាកាលពីថ្ងៃអង្គារ ជុំវិញការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃបើកកិច្ចប្រជុំកំពូល លើកដំបូងរបស់ពួកគេ ចាប់តាំងពីសង្រ្គាមត្រូវបាន ចាប់ផ្តើមក្នុងខែកុម្ភៈ ទោះបីជាប្រទេសជាសមាជិកភាគច្រើន ចង់បរិហារទីក្រុងម៉ូស្គូ នៅក្នុងសេចក្តីថ្លែងការណ៍មួយក៏ដោយ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរំលងកិច្ចប្រជុំនៅលើ កោះរមណីយដ្ឋានកោះបាលី ខណៈដែលមេដឹកនាំអាមេរិក និងចិន បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ...
ភ្នំពេញ៖ កម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កំពុងតាមចាប់ខ្លួនអ្នកទោស ៣នាក់ ដែលលួចរត់ចេញពីពន្ឋនាគារ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី១៦ វិច្ឆិកានេះ ដោយបង្ហាញបានមុខសញ្ញាពិរុទ្ធជនចំនួន ៣នាក់ ដែលកំពុងតែអនុវត្តទោស នៅក្នុងពន្ឋនាគារខេត្តក្រចេះ និងបានលួចរត់ចេញពីពន្ឋនាគារ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២...
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យ ប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ត្រូវបង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវ តាមរយៈការបង្កើនមហិច្ឆតា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃទី១៥ វិច្ឆិកា នៅទីក្រុង Sharm...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេស បំប៉នជំនាញការពារព្រំដែនគោក ឆ្នាំ២០២២ នាខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក សូមចូលរួមអបអរសាទរ ចំពោះការបិទបញ្ចប់វគ្គ និងសូមសម្តែងនូវការកោតសរសើរ ចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈនៃ “វគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញ ការពារព្រំដែនគោកឆ្នាំ២០២២” ដែលពិតជាបានឆ្លើយតប តាមសេចក្តីត្រូវការក្នុងពង្រឹង និងពង្រីកសមត្ថភាពជំនាញ ជូនដល់យោធិន...
ភ្នំពេញ៖ ក្នុងន័យឌឺដង ទៅកាន់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទសួរថា តើទណ្ឌិតរូបនេះ ហ៊ានភ្នាល់ «ដាក់ជីវិតនយោបាយ» ជាមួយកូនប្រុសច្បង របស់សម្ដេចដែរឬទេ ជុំវិញការចោទប្រកាន់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត...
បរទេស៖ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងនិងឆ្លើយតបទៅនឹងហេតុការណ៍វាយប្រហារដោយមីស៊ីលជាច្រើន គ្រាប់ទៅលើភូមិតូចមួយនៃប្រទេសប៉ូឡូញ និងធ្វើឲ្យបាត់បង់ជីវិតពលរដ្ឋស៊ីវលចំនួន២នាក់ នោះគឺមិនមែនជាការពិតឡើយ។ បណ្តាញសារព័ត៌មានលោកខាងលិចមួយចំនួនព្រមទាំងក្រុមអ្នកនយោបាយផងបានអះអាងថាប្រទេសរុស្សីគឺជាអ្នកនៅពីក្រោយខ្នងនៃហេតុការណ៍វាយប្រហារដោយមីស៊ីល ជាច្រើនគ្រាប់លើកនេះទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះគឺមិនមានអ្នកណាម្នាក់បានផ្តល់ព័ត៌មាន លំអិតអះអាងច្បាស់អំពីការចោទប្រកាន់នេះឡើយ។ ក្រសួងការពារជាតិរុស្សីបានបញ្ជាក់បែបនេះថា៖ រូបភាពជាច្រើននិងបំណែកមីស៊ីល ដែលត្រូវបានផ្សព្វផ្សាយចេញដោយសារព័ត៌មានប៉ូឡូញនោះ គឺមិនមានអ្វីដែលពាក់ព័ន្ធជាមួយ នឹងអាវុធរបស់រុស្សីឡើយ។ គួរឲ្យដឹងដែរថាប៉ូឡូញបានធ្វើការកោះហៅនូវ កិច្ចប្រជុំជាបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខ ជាតិកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីបានទទួលព័ត៌មាន អំពីការវាយប្រហារដោយ មីស៊ីលនេះកើតឡើង៕ ប្រែសម្រួល៖ស៊ុនលី