ព័ត៌មានអន្តរជាតិ

រុស្សី បដិសេធមិនបានវាយប្រហារលើប៉ូឡូញ ដោយមីស៊ីលនោះឡើយ

បរទេស៖ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងនិងឆ្លើយតបទៅនឹងហេតុការណ៍វាយប្រហារដោយមីស៊ីលជាច្រើន គ្រាប់ទៅលើភូមិតូចមួយនៃប្រទេសប៉ូឡូញ និងធ្វើឲ្យបាត់បង់ជីវិត
ពលរដ្ឋស៊ីវលចំនួន២នាក់ នោះគឺមិនមែនជាការពិតឡើយ។

បណ្តាញសារព័ត៌មានលោកខាងលិចមួយចំនួនព្រមទាំងក្រុមអ្នកនយោបាយផងបានអះអាងថាប្រទេសរុស្សីគឺជាអ្នកនៅពីក្រោយខ្នងនៃហេតុការណ៍វាយប្រហារដោយមីស៊ីល ជាច្រើនគ្រាប់លើកនេះទោះបីជាយ៉ាងណាក្តីមកដល់
ពេលនេះគឺមិនមានអ្នកណាម្នាក់បានផ្តល់ព័ត៌មាន លំអិតអះអាងច្បាស់អំពីការចោទប្រកាន់នេះឡើយ។

ក្រសួងការពារជាតិរុស្សីបានបញ្ជាក់បែបនេះថា៖ រូបភាពជាច្រើននិងបំណែកមីស៊ីល ដែលត្រូវបានផ្សព្វផ្សាយចេញដោយសារព័ត៌មានប៉ូឡូញនោះ គឺមិនមានអ្វីដែលពាក់ព័ន្ធជាមួយ នឹងអាវុធរបស់រុស្សីឡើយ។

គួរឲ្យដឹងដែរថាប៉ូឡូញបានធ្វើការកោះហៅនូវ កិច្ចប្រជុំជាបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខ ជាតិកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីបានទទួលព័ត៌មាន អំពីការវាយប្រហារដោយ មីស៊ីលនេះកើតឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top