ឥណ្ឌូណេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅក្នុងកិច្ចប្រជុំកំពូល G20 នៅថ្ងៃអង្គារនេះ លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានអំពាវនាវឱ្យបណ្តាមេដឹកនាំពិភពលោកពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ និងរួមគ្នាពន្លឿនមហិច្ឆតាដល់កម្រិតសូន្យ ។ លោក Lee បានថ្លែងនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលក្រុមមេដឹកនាំប្រទេសទាំង២០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជេីញធ្វើដំណើរមកដល់ មាតុភូមិកម្ពុជា វិញហេីយនៅល្ងាចនេះ ក្រោយខកខានមិនបានចូលរួម កិច្ចប្រជុំG20 ព្រោះតេស្ដវិជ្ជមានកូវីដ១៩។
ភ្នំពេញ ៖ ប្រទេសកម្ពុជា បានត្រៀម លក្ខណៈរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត អន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខាភ្នំពេញ ។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន...
រសៀលថ្ងៃទី១៤ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ ក្រោមសំណើ របស់ភាគីអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញ ជួបសន្ទនាទល់មុខគ្នា ជាមួយលោក Joe Biden ប្រធានាធិបតី អាមេរិក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងរយៈពេលជាងបីម៉ោង ប្រមុខរដ្ឋនៃប្រទេស ទាំងពីរបានផ្លាស់ប្តូរ មតិយោបល់គ្នា...
ថ្ងៃទី១៤ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញទៅដល់កោះបាលី ចាប់ផ្តើមដំណើរទស្សនកិច្ច ជាលើកដំបូង បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ សកម្មភាពសំខាន់ទី១ នៃដំណើរទស្សនកិច្ច របស់លោកលើកនេះ គឺជួបសន្ទនាជាមួយលោកបៃដិន ប្រធានាធិបតីអាមេរិក។ លោកXi Jinping បានលើកឡើងថា ខ្ញុំរីករាយផ្លាស់ប្តូរមតិយោបល់ ដោយស្មោះត្រង់និងស៊ីជម្រៅ ជាមួយលោកប្រធានាធិបតី អំពីបញ្ហាយុទ្ធសាស្ត្រ នៃទំនាក់ទំនង រវាងប្រទេសចិននិងអាមេរិក និងបញ្ហាសកលនិងតំបន់សំខាន់ៗ។...
ប្រទេសកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ នាទីក្រុងភ្នំពេញ។ ក្នុងចំណោម ប្រធានបទចម្បងៗជាច្រើន ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានលើកយកមកពិភាក្សា ការថែរក្សានិងពង្រឹងមជ្ឈភាពនិងសាមគ្គីភាព របស់អាស៊ាន គឺជាប្រធានបទស្នូល ដែលប្រមុខរដ្ឋាភិបាល អាស៊ានទាំងអស់ បានផ្ដោតការយកចិត្តទុកដាក់ យ៉ាងខ្លាំងទៅលើ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍សំខាន់ៗ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទថា ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះ កំពុងជួយប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពជើងទឹក របស់ខ្លួន។ យោងតាមសារ The Star ចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកស្រី...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា ក្នុងបរិបទប្រទេសកម្ពុជា មានសុខសន្តិភាព ១០០%នោះ ត្រូវខិតខំជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ ឱ្យខាងតែបាន។ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ...
កិច្ចប្រជុំកំពូលលើកទី១៧ នៃមេដឹកនាំក្រុមប្រទេសG20 បានបើកធ្វើការប្រជុំ ដំណាក់កាលទីមួយ នៅកោះបាលីនៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកា។ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ក្រោមស្ថានភាពបច្ចុប្បន្ន ត្រូវជំរុញការអភិវឌ្ឍសកល ដែលអាចផ្តល់ផលប្រយោជន៍កាន់តែទូទៅ។ គ្រប់ប្រទេសមានការអភិវឌ្ឍរួម ទើបជាការអភិវឌ្ឍពិត។ ប្រទេសនីមួយៗ សុទ្ធតែចង់ទទួលបានជីវភាពរស់នៅល្អ ទំនើបកម្មមិនមែនសិទ្ធិពិសេស របស់ប្រទេសមួយណាទេ។ ប្រទេសដែលឈានមុខគេ ត្រូវជួយប្រទេសដទៃទៀត ឱ្យទទួលបានការអភិវឌ្ឍ ដោយស្មោះត្រង់ គួរផ្តល់ទំនិញសាធារណៈ ជាសកលឱ្យបានកាន់តែច្រើន។ លោក Xi Jinping បានបន្តថា លោកបានលើកឡើង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល កាលពីឆ្នាំ២០២១ គឺក្នុងគោលបំណងជំរុញ ឱ្យគ្រប់ប្រទេស លើលោកអាចមានការអភិវឌ្ឍនិងវឌ្ឍនភាពរួមគ្នា។ ភាគីចិនបានបង្កើតមូលនិធិ អភិវឌ្ឍន៍សកល និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ ហើយចិន នឹងបង្កើនការទម្លាក់ថវិកា លើមូលនិធិសន្តិភាព និងវឌ្ឍនភាពរវាងចិន និងអង្គការសហប្រជាជាតិ ដែលនឹងកំណត់បញ្ជីឈ្មោះ នៃគម្រោងសហប្រតិបត្តិការជាក់ស្តែង បង្កើតឃ្លាំងគម្រោង បែបបើកទូលាយបញ្ជាក់ផែនទី បង្ហាញផ្លូវសម្រាប់ជំរុញកិច្ចព្រមព្រៀង នឹងជំរុញកិច្ចព្រមព្រៀងនេះ ជាមួយប្រទេស និងអង្គការអន្តរជាតិ ចំនួនជាង១០០ ដើម្បីផ្តល់កម្លាំងចលកថ្មី ដល់ការអនុវត្តរបៀបវារៈ អភិវឌ្ឍន៍ជានិរន្តរភាព ឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ។ ភាគីចិន បានលើកគម្រោងចំនួន ១៥ ដាក់ជូនឃ្លាំងគម្រោងសហប្រតិបត្តិការជាក់ស្តែង នៃកិច្ចប្រជុំកំពូលកោះបាលី និងបានចូលរួមគម្រោង ចំនួន៥ផ្សេងទៀត ចិននឹងបន្តអនុវត្តគម្រោងទាំងនេះ យ៉ាងយកចិត្តទុកដាក់ ជាមួយបណ្តាសមាជិកនានា៕
“ភូមិយើង មានការផ្លាស់ប្តូរខ្លាំងណាស់ កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានគិតថា នឹងមានជីវភាពល្អបែបនេះទេ ។”លោក Si Fanghua អ្នកភូមិ Suoyifan ដែលស្ថិតនៅត្រើយខាងត្បូងទន្លេលឿង បានថ្លែងដូចពោលខាងលើ ដោយរំភើបចិត្ត នៅពេលដើរកម្សាន្តក្នុងភូមិ ។ ភូមិ Suoyifan ស្ថិតនៅភាគខាងកើតស្រុក Gaoqing ខេត្ត Shandong ដែលជាចំណុចកណ្តាល តំបន់អភិរក្សធម្មជាតិដីសើមបឹងDalu ។ ភូមិនេះមានទឹកព័ទ្ធជុំវិញទាំងបីទិស ហើយមានទំហំដីសើម ជាង៦៦៧ហិកតា ។ ស្មានមិនដល់ថា កាលពី១០ឆ្នាំមុន ដោយសាររងការបំផ្លិចបំផ្លាញ ពីទឹកជំនន់ទន្លេលឿងជាច្រើនលើក ភូមិ Suoyifan បានលេចចេញដីអំបិលដែលមានទំហំធំ បណ្តាលឱ្យការប្រមូលផលដំណាំ បានតិចណាស់ ។ កាលពីឆ្នាំ២០០១ បន្ទាប់ពីវិស្វកម្មបង្ហូរទឹកទន្លេលឿង ទៅក្នុងក្រុង Zibo កសាងរួច ភូមិ Suoyifan បានកកើតទៅជារចនាសម្ព័ន្ធដែលមានបឹង មានបាតជាដីខ្សាច់ព័ទ្ធជុំវិញ ទាំងបីទិស ។ ឆ្លងកាត់ការគរនឹងបាតបឹង ជាច្រើនឆ្នាំ ផ្ទៃទឹកនៃបឹងមានបាតជាដីខ្សាច់ បានកកើតទៅជាដីសើមអេកូឡូស៊ី ដែលមានទំហំជាង២៦៧ហិកតា ។ បច្ចុប្បន្ននេះ ដោយមានឧត្តមភាព អេកូឡូស៊ីដ៏វិសេសវិសាលនេះ ភូមិ Suoyifan បានសាងសង់អាងចិញ្ចឹមត្រី ស្រះដាំមើមឈូកនិងដាំស្រូវ ។ ក្រៅពីនេះ ភូមិ Suoyifan បានពឹងផ្អែកទៅលើធនធានអេកូឡូស៊ី អភិវឌ្ឍទេសចរណ៍ជនបទ ដោយពេញទំហឹង ដែលបង្កើតកម្មវិធីលក្ខណៈពិសេស នៃទេសចរណ៍ជនបទដូចជា ស្ទូចត្រី បេះផ្លែឈើនិងស្នាក់នៅ ក្នុងផ្ទះជនបទជាដើម ។ នៅឆ្នាំ២០២១ ភូមិ Suoyifan បានទទួលអ្នកទេសចរសរុបចំនួន២សែននាក់ ហើយចំណូលរបស់អ្នកភូមិ គិតជាមធ្យមបានលើកកម្ពស់ ពី៨ពាន់យាន់ប្រាក់ចិន នៅឆ្នាំ២០១៦ ដល់៣ម៉ឺនយាន់ប្រាក់ចិន នៅឆ្នាំ២០២១ ។ “ចាំបាច់ត្រូវប្រកាន់ខ្ជាប់ ការធានានិងកែសម្រួលជីវភាពរស់នៅ របស់ប្រជាជនក្នុងការអភិវឌ្ឍ លើកទឹកចិត្តការតស៊ូព្យាយាមជាមួយគ្នា ដើម្បីបង្កើតជីវភាពដ៏ល្អបវរ និងបំពេញតាមបំណងប្រាថ្នា របស់ប្រជាជន ដែលចង់ស្វែងរកជីវភាពរស់នៅ ដ៏ល្អបវរឥតឈប់ឈរ ។” លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានផ្តោតសំខាន់ លើភារកិច្ចគោលដៅ នៃការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ក្នុងរបាយការណ៍ សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ពោលគឺលើកឡើង នូវការរៀបចំចាត់ចែងដ៏សំខាន់ ចំពោះការបង្កើនសុខសុភមង្គល នៃជីវភាពរស់នៅ របស់ប្រជាជន និងលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន ។ ពេលថ្មីៗកន្លងទៅនេះ ការិយាល័យ ក្រសួងកិច្ចការស៊ីវិល និងការិយាល័យ ក្រសួងហិរញ្ញវត្ថុចិន បានរួមគ្នាចេញផ្សាយសេចក្តីជូនដំណឹង ដោយបានកំណត់ថា នឹងអនុវត្តគម្រោងប្រតិបត្តិការ លើកកម្ពស់សេវាកម្ម ធានាជីវភាពមនុស្សចាស់ជរាជាមូលដ្ឋាន ក្នុងផ្ទះនិងសហគមន៍ឆ្នាំ២០២២ នៅតំបន់ចំនួន៤២ ដូចជាខណ្ឌ Xicheng ក្រុងប៉េកាំងជាដើម ។ គម្រោងនេះនឹងផ្តល់គ្រែ សម្រាប់ថែទាំមនុស្សចាស់ជរាចំនួន១សែន ដល់មនុស្សចាស់ជរា ដែលបាត់បង់លទ្ធភាពពលកម្មកាយសម្បទាទាំងស្រុង និងបាត់បង់លទ្ធភាពពលកម្មកាយសម្បទាមួយចំនួន ដែលមានការលំបាក ខាងសេដ្ឋកិច្ច ព្រមទាំងនឹងផ្តល់សេវាកម្ម ថែទាំមនុស្សចាស់ជរា ក្នុងផ្ទះផ្ទាល់ចំនួន២សែននាក់ ។ ប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការចលនាសុខាភិបាលស្នេហាជាតិ ទូទាំងប្រទេសស្ថាប័ន ជាសមាជិកនានានៃគណៈកម្មាធិការ ជំរុញប្រតិបត្តិការប្រទេសចិន ប្រកបដោយសុខភាព បានធ្វើសកម្មភាព ជំរុញបរិយាកាសប្រកបដោយសុខភាពល្អ យ៉ាងប្រាកដប្រជាដើម្បីកែលម្អបរិយាកាស ជំរុញការលើកកម្ពស់ កម្រិតសុខភាពរបស់ប្រជាជន គុណភាពបរិយាកាស របស់ទីក្រុងនិងជនបទ ត្រូវបានលើក កម្ពស់យ៉ាងលេចធ្លោ ហើយសន្ទស្សន៍បរិយាកាសសុខភាពគ្រប់ប្រភេទបានវិវឌ្ឍ ទៅរកភាពវិជ្ជមានជាបន្តបន្ទាប់ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមាន លោក Xi Jinping ជាប្រមុខស្នូលបានចាត់ទុកបំណងប្រាថ្នាស្វែងរកជីវភាពរស់នៅ ដ៏ល្អបវររបស់ប្រជាជនជាគោលដៅតស៊ូព្យាយាម ដើម្បីអនុវត្តគំនិត អភិវឌ្ឍន៍ស្តីពីការតម្កល់ទុកប្រជាជន ជាស្នូលឱ្យកាន់តែស៊ីជម្រៅ ។ ពីការដែលអាយុប៉ាន់ប្រមាណ...