ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លា ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរ

“ភូមិយើង មានការផ្លាស់ប្តូរខ្លាំងណាស់ កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានគិតថា នឹងមានជីវភាពល្អបែបនេះទេ ។”លោក Si Fanghua អ្នកភូមិ Suoyifan ដែលស្ថិតនៅត្រើយខាងត្បូងទន្លេលឿង បានថ្លែងដូចពោលខាងលើ ដោយរំភើបចិត្ត នៅពេលដើរកម្សាន្តក្នុងភូមិ ។

ភូមិ Suoyifan ស្ថិតនៅភាគខាងកើតស្រុក Gaoqing ខេត្ត Shandong ដែលជាចំណុចកណ្តាល តំបន់អភិរក្សធម្មជាតិដីសើមបឹងDalu ។ ភូមិនេះមានទឹកព័ទ្ធជុំវិញទាំងបីទិស ហើយមានទំហំដីសើម ជាង៦៦៧ហិកតា ។ ស្មានមិនដល់ថា កាលពី១០ឆ្នាំមុន ដោយសាររងការបំផ្លិចបំផ្លាញ ពីទឹកជំនន់ទន្លេលឿងជាច្រើនលើក ភូមិ Suoyifan បានលេចចេញដីអំបិលដែលមានទំហំធំ បណ្តាលឱ្យការប្រមូលផលដំណាំ បានតិចណាស់ ។

កាលពីឆ្នាំ២០០១ បន្ទាប់ពីវិស្វកម្មបង្ហូរទឹកទន្លេលឿង ទៅក្នុងក្រុង Zibo កសាងរួច ភូមិ Suoyifan បានកកើតទៅជារចនាសម្ព័ន្ធដែលមានបឹង មានបាតជាដីខ្សាច់ព័ទ្ធជុំវិញ ទាំងបីទិស ។ ឆ្លងកាត់ការគរនឹងបាតបឹង ជាច្រើនឆ្នាំ ផ្ទៃទឹកនៃបឹងមានបាតជាដីខ្សាច់ បានកកើតទៅជាដីសើមអេកូឡូស៊ី ដែលមានទំហំជាង២៦៧ហិកតា ។

បច្ចុប្បន្ននេះ ដោយមានឧត្តមភាព អេកូឡូស៊ីដ៏វិសេសវិសាលនេះ ភូមិ Suoyifan បានសាងសង់អាងចិញ្ចឹមត្រី ស្រះដាំមើមឈូកនិងដាំស្រូវ ។ ក្រៅពីនេះ ភូមិ Suoyifan បានពឹងផ្អែកទៅលើធនធានអេកូឡូស៊ី អភិវឌ្ឍទេសចរណ៍ជនបទ ដោយពេញទំហឹង ដែលបង្កើតកម្មវិធីលក្ខណៈពិសេស នៃទេសចរណ៍ជនបទដូចជា ស្ទូចត្រី បេះផ្លែឈើនិងស្នាក់នៅ ក្នុងផ្ទះជនបទជាដើម ។

នៅឆ្នាំ២០២១ ភូមិ Suoyifan បានទទួលអ្នកទេសចរសរុបចំនួន២សែននាក់ ហើយចំណូលរបស់អ្នកភូមិ គិតជាមធ្យមបានលើកកម្ពស់ ពី៨ពាន់យាន់ប្រាក់ចិន នៅឆ្នាំ២០១៦ ដល់៣ម៉ឺនយាន់ប្រាក់ចិន នៅឆ្នាំ២០២១ ។

“ចាំបាច់ត្រូវប្រកាន់ខ្ជាប់ ការធានានិងកែសម្រួលជីវភាពរស់នៅ របស់ប្រជាជនក្នុងការអភិវឌ្ឍ លើកទឹកចិត្តការតស៊ូព្យាយាមជាមួយគ្នា ដើម្បីបង្កើតជីវភាពដ៏ល្អបវរ និងបំពេញតាមបំណងប្រាថ្នា របស់ប្រជាជន ដែលចង់ស្វែងរកជីវភាពរស់នៅ ដ៏ល្អបវរឥតឈប់ឈរ ។”

លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានផ្តោតសំខាន់ លើភារកិច្ចគោលដៅ នៃការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ ក្នុងរបាយការណ៍ សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ពោលគឺលើកឡើង នូវការរៀបចំចាត់ចែងដ៏សំខាន់ ចំពោះការបង្កើនសុខសុភមង្គល នៃជីវភាពរស់នៅ របស់ប្រជាជន និងលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន ។

ពេលថ្មីៗកន្លងទៅនេះ ការិយាល័យ ក្រសួងកិច្ចការស៊ីវិល និងការិយាល័យ ក្រសួងហិរញ្ញវត្ថុចិន បានរួមគ្នាចេញផ្សាយសេចក្តីជូនដំណឹង ដោយបានកំណត់ថា នឹងអនុវត្តគម្រោងប្រតិបត្តិការ លើកកម្ពស់សេវាកម្ម ធានាជីវភាពមនុស្សចាស់ជរាជាមូលដ្ឋាន ក្នុងផ្ទះនិងសហគមន៍ឆ្នាំ២០២២ នៅតំបន់ចំនួន៤២ ដូចជាខណ្ឌ Xicheng ក្រុងប៉េកាំងជាដើម ។ 

គម្រោងនេះនឹងផ្តល់គ្រែ សម្រាប់ថែទាំមនុស្សចាស់ជរាចំនួន១សែន ដល់មនុស្សចាស់ជរា ដែលបាត់បង់លទ្ធភាពពលកម្មកាយសម្បទាទាំងស្រុង និងបាត់បង់លទ្ធភាពពលកម្មកាយសម្បទាមួយចំនួន ដែលមានការលំបាក ខាងសេដ្ឋកិច្ច ព្រមទាំងនឹងផ្តល់សេវាកម្ម ថែទាំមនុស្សចាស់ជរា ក្នុងផ្ទះផ្ទាល់ចំនួន២សែននាក់ ។

ប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការចលនាសុខាភិបាលស្នេហាជាតិ ទូទាំងប្រទេសស្ថាប័ន ជាសមាជិកនានានៃគណៈកម្មាធិការ ជំរុញប្រតិបត្តិការប្រទេសចិន ប្រកបដោយសុខភាព បានធ្វើសកម្មភាព ជំរុញបរិយាកាសប្រកបដោយសុខភាពល្អ យ៉ាងប្រាកដប្រជាដើម្បីកែលម្អបរិយាកាស ជំរុញការលើកកម្ពស់ កម្រិតសុខភាពរបស់ប្រជាជន គុណភាពបរិយាកាស របស់ទីក្រុងនិងជនបទ ត្រូវបានលើក

កម្ពស់យ៉ាងលេចធ្លោ ហើយសន្ទស្សន៍បរិយាកាសសុខភាពគ្រប់ប្រភេទបានវិវឌ្ឍ ទៅរកភាពវិជ្ជមានជាបន្តបន្ទាប់ ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមាន លោក Xi Jinping ជាប្រមុខស្នូលបានចាត់ទុកបំណងប្រាថ្នាស្វែងរកជីវភាពរស់នៅ ដ៏ល្អបវររបស់ប្រជាជនជាគោលដៅតស៊ូព្យាយាម ដើម្បីអនុវត្តគំនិត អភិវឌ្ឍន៍ស្តីពីការតម្កល់ទុកប្រជាជន ជាស្នូលឱ្យកាន់តែស៊ីជម្រៅ ។ ពីការដែលអាយុប៉ាន់ប្រមាណ គិតជាមធ្យមរបស់ប្រជាជន ត្រូវលើកកម្ពស់ដល់៧៨,២ឆ្នាំ ដល់ការដែលចំណូល ប្រជាជនគិតជាមធ្យមកើនឡើង ពី១៦៥០០យាន់ប្រាក់ចិនដល់ ៣៥១០០យាន់ប្រាក់ចិន ។

ពីការបន្ថែមឱកាសការងារ នៅទីក្រុងនិងជនបទ គិតជាមធ្យមលើសពី១៣លាននាក់ ដល់ការកសាងរួម នូវប្រព័ន្ធអប់រំ ប្រព័ន្ធបេឡាសន្ដិសុខសង្គម ដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក ព្រមទាំងការធានារ៉ាប់រង ផ្នែកជរាភាពជាមូលដ្ឋានគ្របដណ្តប់មនុស្ស១ពាន់៤០លាននាក់។ល។

ក្នុងរយៈពេល១០ឆ្នាំ កន្លងទៅនេះ អារម្មណ៍ទទួលបានផលប្រយោជន៍ អារម្មណ៍សុភមង្គល និងអារម្មណ៍ខាងសុវត្ថិភាព របស់ប្រជាជន កាន់តែមានភាពរឹងមាំ កាន់តែមានការធានា និងកាន់តែប្រកបដោយនិរន្តរភាព ។

សម្លឹងមើលទៅរកអនាគត មានតែពឹងផ្អែកទៅលើប្រជាជនទើបអាចបង្កើតបុព្វហេតុ ដ៏មហិមាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ឱ្យតែប្រកាន់ខ្ជាប់ ការចាត់ទុកការបំពេញ តាមបំណងប្រាថ្នារបស់ប្រជាជន ដែលចង់ស្វែងរកជីវភាពរស់នៅ ដ៏ល្អបវរជាគោលដៅ នៃកិច្ចកសាងទំនើបកម្ម នាំឱ្យជីវភាពរស់នៅរបស់ប្រជាជន មានភាពកាន់តែល្អបវរ និងប្រកបដោយសុភមង្គល នោះក៏មុខជានឹងប្រមូលផ្តុំកម្លាំង ដ៏ខ្លាំងក្លារបស់ប្រជាជន ចំនួន១ពាន់៤រយលាននាក់ ដែលសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមគ្នាបង្កើតអនាគត កាន់តែភ្លឺស្វាង ៕

To Top