ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី...
សូមថែរក្សាសុខភាព! ចាប់ពីថ្ងៃទី២៨ ធ្នូ ដល់ ៣ មករា តំបន់មួយចំនួន នឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេhttps://dap-news.com/national/2022/12/27/301917/ សម្តេចតេជោ ព្រមានដកផ្កាយ នគរបាលយុត្តិធម៌រូបណា ចាប់អ្នកមានជម្លោះដីធ្លីដាក់ពន្ធនាគារ ដោយអយុត្តិធម៌https://dap-news.com/national/2022/12/27/302039/ សម្តេចតេជោ ណែនាំអាជ្ញាធរ កាត់ឆ្វៀលដី តំបន់បឹងទន្លេសាប ឱ្យរួចរាល់ត្រឹមខែឧសភា ឆ្នាំ២០២៣https://dap-news.com/national/2022/12/27/302058/ រដ្ឋមន្ដ្រីមហាផ្ទៃ ៖...
ម៉ូស្គូ៖ ពិភពលោកខាងលិចនឹងឃើញ “ការកាត់បន្ថយយ៉ាងធ្ងន់ធ្ងរ” នៅក្នុងសមត្ថភាពរបស់ខ្លួនក្នុងការ “ដឹកនាំសេដ្ឋកិច្ចពិភពលោក” នាពេលខាងមុខ ហើយនឹងត្រូវចរចាជាមួយរុស្ស៊ី នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ។ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសតាំងពីឆ្នាំ ២០០៤ បានធ្វើការអត្ថាធិប្បាយខាងលើនេះកាលពីថ្ងៃចន្ទ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី។ លោកបានលើកឡើងថា “នៅពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងឃើញការថយចុះនៃកាលានុវត្តភាពរបស់បស្ចិមប្រទេស ដែលជាការកាត់បន្ថយយ៉ាងធ្ងន់ធ្ងរនូវឱកាស ដើម្បីដឹកនាំសេដ្ឋកិច្ចពិភពលោកតាមរបៀបដែលខ្លួនចង់បាន ហើយថាតើវាចង់បានឬអត់ យើងនឹងត្រូវចរចា”។...
គៀវ៖ អ៊ុយក្រែនកំពុងស្នើឱ្យបណ្ដេញរុស្ស៊ីចេញពីអង្គការសហប្រជាជាតិប៉ុន្មានម៉ោងបន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា លោកបានបើកចំហសម្រាប់ការចរចាជាមួយ “ដំណោះស្រាយដែលអាចទទួលយកបាន”។ ក្រសួងការបរទេសអ៊ុយក្រែន បានចេញផ្សាយលិខិតមួយកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យរុស្ស៊ីដកខ្លួនចេញពីអង្គការសហប្រជាជាតិ ក៏ដូចជាការដកឋានៈសមាជិកអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារតែសំណួរជុំវិញភាពស្របច្បាប់របស់រុស្ស៊ីបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងខែធ្នូ ឆ្នាំ១៩៩១ ដែល “បានទុកចោលនូវដំណោះស្រាយ បញ្ហាសិទ្ធិ និងកាតព្វកិច្ចអន្តរជាតិរបស់សហភាពសូវៀត”។ សហព័ន្ធរុស្ស៊ីបានកាន់កាប់អាសនៈរបស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយឆ្លងកាត់នីតិវិធីដែលបានកំណត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ អ៊ុយក្រែនបានអះអាងដោយលើកឡើងពីរបៀបដែលធម្មនុញ្ញបច្ចុប្បន្នមិនមានពាក្យថា “សហព័ន្ធរុស្ស៊ី”។ លិខិតនោះបានសរសេរថា “សហព័ន្ធរុស្ស៊ីមិនដែលឆ្លងកាត់នីតិវិធីច្បាប់ក្នុងការចូលជាសមាជិកទេ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិ របស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានណែនាំអាជ្ញាធរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់អាជ្ញាធរ ត្រូវកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប ឱ្យរួចរាល់ត្រឹមចុងខែឧសភា ឆ្នាំ២០២៣ខាងមុខ ខណៈ សម្ដេច ក៏បញ្ជាឱ្យអាជ្ញាធរកុំបន្លាយការងារនេះបន្ដទៀត។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ...
ស្វាយរៀង ៖ លោកសោម សុភ័ណ្ឌ អធិការនគរបាល ស្រុកស្វាយជ្រំ បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះថា បើមានករណី លួចបើកល្បែងស៊ីសងខុសច្បាប់ តាមមូលដ្ឋានភូមិ-ឃុំ សូមប្រជាពលរដ្ឋរាយការណ៍ ជាបន្ទាន់ជូនអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាប ឱ្យបានទាន់ពេលវេលា ។ លោកបន្តថា ដោយទទួលបានព័ត៌មានថា មានករណីលេង ល្បែងជួលមាន់...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ស្ថានភាពនៅក្នុងតំបន់ដុនបាស របស់អ៊ុយក្រែន គឺពិតជាលំបាកខ្លាំងណាស់ ដោយសារកងកម្លាំងរុស្ស៊ី បន្តប្រើប្រាស់ធនធានដែលមាន ដើម្បីសម្រេចបាននូវ វឌ្ឍនភាពមួយចំនួន ។ លោកបានលើកឡើងថា “ខ្សែប្រយុទ្ធជួរមុខនៅតំបន់ Bakhmut, Kreminna និងតំបន់ផ្សេងទៀតនៅក្នុងតំបន់ដុនបាស ដែលឥឡូវនេះត្រូវការកម្លាំង និងការប្រមូលផ្តុំអតិបរមា ។ ស្ថានភាពនៅទីនោះគឺពិបាក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងរៀបចំដែន ដីនគរូបណីយកម្ម និងសំណង់ត្រូវតែខិតខំធ្វើការ ចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋឲ្យចប់នៅក្នុង ឆ្នាំ២០២៣ ។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ បានអញ្ជើញចូលរួមពិធីបិទ សន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ ។ សម្ដេចតេជោ បន្ដថា បើចូលដល់ប្រព័ន្ធតុលាការហើយ គឺមានតែអ្នកឈ្នះ និងចាញ់ប៉ុណ្ណោះ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី...