បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលាតត្រដាងថា លោកមិនបានផ្តល់ការជូនដំណឹងជាមុន អំពីប្រតិបត្តិការយោធា នៅអ៊ុយក្រែន ដល់មេដឹកនាំចិន លោក ស៊ី ជីនពីង នោះទេ។ លោកពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំ Valdai Discussion Club ដោយបន្ថែមថា រុស្ស៊ីនិងចិន...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេន នាយករដ្ឋមន្ត្រី នាថ្ងៃអនាគត បានផ្ដាំទៅកាន់វិទ្យុអាស៊ីសេរី គួរកុំឱ្យយកអ្នកនៅរាប់ពាន់គីឡូម៉ែត្រមកវិភាគ វាយតម្លៃអត្តចរិតរបស់លោក ទាំងមិនដែលជួបមុខគ្នា។ ការចេញមុខផ្ដាំផ្ញើនេះ បន្ទាប់ពីវិទ្យុដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលមួយនេះ បានធ្វើបទសម្ភាសន៍មួយ ជាមួយព្រះតេជគុណ ហុក សាវណ្ណ ព្រះសង្ឃគង់នៅប្រទេសកាណា ជុំវិញអត្តចរិតរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅ។...
ភ្នំពេញ៖ តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២២ នេះ បានបដិសេធ លើបណ្តឹងសារទុក្ខ ស្នើសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ចោទ ឈ្មោះ អៀ ចាន់ណា ដែលត្រូវបានចាប់ឃាត់ខ្លួន និង សព្វថ្ងៃនេះ បានកំពុងតែជាប់គុក នៅក្នុង មណ្ឌលកែប្រែ១...
បរទេស៖ រដ្ឋាភិបាលទីក្រុងសេអ៊ូលមិនបានផ្តល់ជំនួយ សព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែននោះទេ, នេះបើតាមប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយនៅថ្ងៃសុក្រ បន្ទាប់ពីការកត់សម្គាល់ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ដែលបាននិយាយថា ការគម្រោងផ្តល់អាវុធបែបនេះ នឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ជាមួយកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងត្បូងបានប្រាប់អ្នកយកព័ត៌មានថា...
គៀវ៖ បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងកង្វះមីក្រូឈីប ដោយសារសង្គ្រាម ដែលកំពុងបន្តនៅអ៊ុយក្រែន អាចគំរាមកំហែងដល់ឃ្លាំងស្តុកអាវុធរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ សារព័ត៌មាន Financial Times បានរាយការណ៍ថា អ្នកម៉ៅការផ្នែកការពារជាតិធំៗជាច្រើន របស់សហរដ្ឋអាមេរិក រួមមាន Raytheon, Lockheed Martin, Boeing និង Northrop...
ភ្នំពេញ៖ ក្នុងពិព័រណ៌រយៈពេល២ថ្ងៃ សមាគមមិត្តយើងបន្តយុទ្ធនាការ“សក់ និងសម្រស់របស់មិត្តយើង” ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែ លមានជីវភាពខ្វះខាត់ ដោយពុំគិតប្រាក់ និងផ្តល់សំភារៈបរិភោគមួយចំនួន។ លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជានាយកសាលាជំនាញសក់ និងសម្រស់ បានលើកឡើងនាឱកាសកាត់សក់នាព្រឹកថ្ងៃទី២៨តុលានៅសាលពិរព័ណ៌កោះពេជ្របាន លើកឡើងថានេះជាលើកទីពីរហើយ ដែលសមាគមមិត្តយើងរៀបចំ កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ការរៀបចំឡើងនេះក្នុងគោលបំណងដើរតួជាស្ពានដ៏...
តំណាងចែកចាយធំៗចំនួន១៧ នៅខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស ស្ថិតក្នុងតំបន់ជើងឯក នៃខណ្ឌដង្កោ ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាចុងក្រោយ នៃការផលិតស្រាបៀរ និងភេសជ្ជៈរបស់ក្រុមហ៊ុន។ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម នៃក្រុមហ៊ុន ជីប ម៉ុង បានផ្តល់កិត្តិយអញ្ជើញដឹកនាំ គណៈគ្រប់គ្រងនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលតំណាងចែកចាយដោយផ្ទាល់ និងបានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាបានធ្វើបទបង្ហាញអំពើសង្វាក់ផលិតកម្មផ្ទាល់។ លោកឧកញ៉ា លាង ពៅ បានមានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស មានសេចក្តីសោមន្សរីករាយជាខ្លាំង ដែលម្ចាស់តំណាងចែកចាយធំៗបានអញ្ជើញមកទស្សនារោងចក្រផ្ទាល់។...
បរទេស៖ យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ស្ត្រីម្នាក់នៅក្នុងខេត្ត Jambi របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានសម្លាប់ និងលេបទាំងមូល ដោយពស់ថ្លាន់មួយក្បាលប្រវែង ៥ម៉ែត្រ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ស្រ្តីខាងលើឈ្មោះ Jahrah ជាជាងជៀរកៅស៊ូម្នាក់ត្រូវបានគេរាយការណ៍ថា ក្នុងវ័យ ៥០ ឆ្នាំ បានធ្វើដំណើរទៅធ្វើការនៅចម្ការកៅស៊ូកាលពីព្រឹកថ្ងៃអាទិត្យ។...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងទសវត្សរ៍ ដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ខណៈដែលលោកបានចោទប្រកាន់លោកខាងលិចថា បានព្យាយាមលុបប្រទេសរុស្ស៊ី “ចេញពីមុខផែនទីនយោបាយ”។ នៅក្នុងទិដ្ឋភាពទូលំទូលាយប្រឆាំង នឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលលោកបានចោទប្រកាន់ពីបទញុះញង់ឱ្យមានជម្លោះក្នុងប្រទេសអ៊ុយក្រែន លោក ពូទីន បានឲ្យដឹងថា លោកខាងលិច កំពុងលេងអ្វីដែលលោក ចាត់ទុកជាល្បែងភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ បង្ហូរឈាម និងកខ្វក់ដែលកំពុងសាបព្រួស ភាពវឹកវរជុំវិញពិភពលោក។...
ហ្សាកាតា ៖ រដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានយល់ព្រម ដើម្បីស្វែងរកការមូលមតិគ្នា ក្នុងការសម្រេចចិត្តណាមួយ ដើម្បីដោះស្រាយអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់យោធា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ ។ សេចក្តីថ្លែងការណ៍របស់ប្រធានមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំពិសេស រយៈពេលកន្លះថ្ងៃរបស់ពួកគេ នៅទីក្រុងហ្សាកាតា បានឲ្យដឹងថា “កិច្ចប្រជុំបានព្រមព្រៀងជា ឯកច្ឆ័ន្ទថាការសម្រេចចិត្តនៅក្នុងអាស៊ាន ត្រូវផ្អែកលើការពិគ្រោះយោបល់ និងការឯកភាព...