ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការជ្រើសរើសមន្ដ្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ មិនបាច់ប្រឡងឡើយ គ្រាន់តែសម្ភាសន៍ប៉ុណ្ណោះ គឺសម្ភាសន៍តាមរយៈមេឃុំ និងមេប៉ុសិ៍្ដ។ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២...
បរទេស៖ នៅក្នុងកិច្ចប្រជុំ និងវាយតម្លៃវិស័យការពារជាតិ ប្រចាំឆ្នាំចុងក្រោយមួយ ដោយមន្ទីរប៉ង់តាហ្គោន បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្ន ជម្លោះ នៅអ៊ុយក្រែន បានធ្វើឲ្យមានភាពតានតឹង រវាងរុស្សីនិងអាមេរិកក្តី ប៉ុន្តែប្រទេសចិន នៅតែជាការគម្រាមកំហែងធំជាងគេបំផុត របស់អាមេរិកដដែល។ របាយការណ៍របស់ ប៉ង់តាហ្គោន និងត្រូវបានយកមកចេញផ្សាយ ដោយកាសែតបរទេស ជាច្រើនរួមទាំង rt.com ផងបានសរសេរថា ចិនកំពុងបង្កក្តីបារម្ភ...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភព ពីផ្នែកការទូតរបស់សហរដ្ឋអាមេរិក និងមនុស្សពីរនាក់ ដែលដឹងពីបញ្ហានេះថា អាមេរិកបាននាំយក គ្រាប់បែកនុយក្លេអ៊ែរ ទម្លាក់តាមអាកាស B61-12 ជំនាន់ថ្មី ទៅកាន់មូលដ្ឋាន ណាតូ នៅអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសអំពីការកែប្រែ កញ្ចប់ថវិកា មួយចំនួន សម្រាប់ប្រទេសក្នុងឆ្នាំ២០២២នេះ ដែលក្នុងនោះ មានទាំងការបង្កើនកំចី ក្នុងប្រទេសនិងបំណុលរដ្ឋ ផងដើម្បីអាចធ្វើឲ្យចំនួន ចំណាយយោធា មានការកើនឡើង។ កញ្ចប់ថវិកាថ្មី ដែលត្រូវបានប្រកាសជាផ្លូវការ នៅលើវេបសាយ របស់សភាកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដែលមានចំនួនសរុបដល់ ទៅ៣៨៦,៩ពាន់លាន...
គៀវ៖ រុស្ស៊ីបានទទួលស្គាល់ ជាលើកដំបូងថា ខ្លួនមិនមានឧបករណ៍គ្រប់គ្រាន់ សម្រាប់ការចល័តទាហាន ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ពិតមែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មានបញ្ហាជាមួយឧបករណ៍ សម្រាប់បុរសរាប់សែននាក់ ដែលត្រូវបានបញ្ជូនទៅប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ក្រោមក្រឹត្យស្តីពីការចល័ត ដោយផ្នែករបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន។...
ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នាជា សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តព្រះសីហនុ ជាប់ឆ្នោតអាណត្តិទី៣ សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរ...
គៀវ៖ ខណៈដែលអ៊ុយក្រែន ដណ្តើមយកទឹកដី ដ៏ធំរបស់ប្រទេសពីរុស្ស៊ី មកវិញ ក្រសួងរដ្ឋាភិបាលមួយ បានឲ្យដឹងថា ខ្លួនបានរកឃើញសាកសព ជនស៊ីវិល និងទាហានជិត មួយពាន់នាក់ ដែលប្រហែលពាក់កណ្តាល ត្រូវបានរកឃើញ នៅក្នុងផ្នូរដ៏ធំមួយ។ ក្រសួងការធ្វើសមាហរណកម្ម នៃដែនដីកាន់កាប់បណ្ដោះអាសន្ន របស់អ៊ុយក្រែន បានរាយការណ៍ពីការរកឃើញនេះ កាលពីថ្ងៃពុធក្នុងសេចក្តីថ្លែងការណ៍មួយ ដោយផ្តល់ព័ត៌មានបន្ថែម អំពីឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី ដែលគេចោទប្រកាន់។...
ថ្ងៃទី២៦ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើលិខិតសាទរជូនពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនៃគណៈកម្មការទំនាក់ទំនងអាមេរិក-ចិន លោក Xi Jinpingបានលើកឡើងថា សកលលោកនាពេលបច្ចុប្បន្នមិនមានសុខសន្តិភាពទេ ។ ប្រទេសចិននិងប្រទេសអាមេរិក ជាប្រទេសធំ ការដែលភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ មានអំណោយផល ដល់ការបន្ថែម ភាពលំនឹងនិងស្ថិរភាពនៃសកលលោក មានអំណោយផល ដល់សន្តិភាពនិងវឌ្ឍនភាពនៃសកលលោក។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីអាមេរិក ខិតខំរួមគ្នា...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ តែងតាំងមុខតំណែង លោក ប៉ា វង្សសុក្រិត ជារដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
កាលពីថ្ងៃទី ២៥ ខែតុលា ជា”ទិវាប្រឆាំងនឹងការដាក់ទណ្ឌកម្ម”ដែលបានកំណត់ដោយអង្គភាពអភិវឌ្ឍន៍រួមនៃអាហ្រ្វិកខាងត្បូង ។ ប្រទេសអាហ្វ្រិកជាច្រើន បានអំពាវនាវម្តងទៀតឱ្យប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើមលុបចោល ការដាក់ទណ្ឌកម្មទៅលើប្រទេសហ្ស៊ីមបាវេ ។ នាពេលមុននេះមិនជាយូរប៉ុន្មាន ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ លោក Hage Geingob ប្រធានាធិបតីណាមីប៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការដាក់ទណ្ឌកម្មខុសច្បាប់ក្នុងរយៈពេលយូររបស់ប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើមដោយអះអាងថា ហ្ស៊ីមបាវេគួរតែបម្រះខ្លួនចេញផុតពីការដាក់ទណ្ឌកម្ម ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ ។...