ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន៣២.៥លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា និងជាតំបន់ដែលពលរដ្ឋចំណាកស្រុកចាកចេញ និង ត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នកដែលស្វែងរកការងារធ្វើ នៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី នាពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ (GMS) កម្ពុជា នឹងពង្រីកការគ្របដណ្តប់នៃការថែទាំសុខភាពសម្រាប់ពលករចំណាកស្រុកដែលសេវានៃប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងក្រៅប្រទេសមិនទាន់ទៅដល់ និងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនដែលជនចំណាកស្រុកឆ្លងកាត់...
ភ្នំពេញ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីអាកាសចរស៊ីវិល បានបញ្ជាក់ថា កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវ អាកាសគ្រប់ជ្រុងជ្រោយ អាស៊ាន(ASEAN) និងសហភាពអឺរ៉ុប EU នឹងពង្រឹងសេវាដឹកជញ្ជូន តាមផ្លូវអាកាស ការតភ្ជាប់មនុស្ស វប្បធម៌ និងអាជីវកម្ម នៅទូទាំងទ្វីប ព្រមទាំងគាំទ្រដល់កំណើននិងរូបភាពនៃកាសចរណ៍។ យោងតាមលទ្ធផលកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវ អាកាសគ្រប់ជ្រុងជ្រោយ ASEAN-EU បានឱ្យដឹងថា...
ភ្នំពេញ៖ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត នឹងធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ដើម្បីជំរុញអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ គឺមាន ២១ មាត្រា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួបសម្តែងការគួរសមជាមួយ លោក Jose Ramos Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងឱកាសដែល លោកប្រធានាធិបតី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាមន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើននាក់ បានធ្វើការហោះហើរទៅកាន់ ទីក្រុងអង់ការ៉ានៅសប្តាហ៍នេះ ដើម្បីអាចដាក់សំពាធទៅលើ ក្រុមមន្ត្រីរដ្ឋាភិបាលតួគី និងមេដឹកនាំតួគីដើម្បីអាចអនុវត្ត ឲ្យបាននូវទណ្ឌកម្មប្រឆាំងប្រទេសរុស្សី។ គេសង្កេតឃើញថា សកម្មភាពនេះបានធ្វើឡើង នៅក្រោយពេលដែលរដ្ឋាភិបាល ក្រុងអង់ការ៉ាបានធ្វើឲ្យប្រជាជាតិ និងសមាជិកអង្គការណាតូផ្សេងទៀត មានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះជំហ មិនប្រឆាំងរុស្សីហើយកន្លងមក ក៏ត្រូវបានអាមេរិកធ្វើការ ព្រមានជាច្រើនដងមកហើយដែរ។ គណៈប្រតិភូអាមេរិក...
កម្រងរូបភា ពិសេសស្តីពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនជាមូលដ្ឋាន នៃច្បាប់កំណត់អំពីអភិបាលកិច្ចជាតិ ប្រយោគបុរាណចិន “治国有常,利民为本”មានន័យថា ក្នុងច្បាប់កំណត់នៃអភិបាលកិច្ចជាតិ ការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនគឺជាមូលដ្ឋានគ្រឹះ។ គំនិតអភិបាលកិច្ចជាតិមួយនេះ មានប្រវត្តិសាស្ត្រជាង ២១០០ ឆ្នាំ ហើយត្រូវបានបន្តអនុវត្តរហូតដល់បច្ចុប្បន្ន បានក្លាយជាការសំណូមពរ ជាមូលដ្ឋាននៃបក្សកាន់អំណាច របស់ប្រទេសចិន ដែលកាន់អំណាច ដើម្បីសាធារណជន ធ្វើអភិបាលកិច្ច ដើម្បីបម្រើប្រជាជន។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ការសន្មត់ថា សម រង្ស៊ី នឹងត្រូវចោលឆ្អឹងនៅក្រៅប្រទេស។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថានឹងគ្មានការ ចុះហត្ថលេខាលើកលែងទោសឱ្យសម រង្ស៊ីនោះទេ ខណៈសម្ដេចកំពុងបំផុសចលនា...
ភ្នំពេញ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីលទ្ធភាពប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធរារាំងឧបាយកលទុច្ចរិត របស់ក្រុមប្រឆាំង ដែលប៉ុនប៉ងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអះអាងថា មកដល់ពេលនេះរុស្ស៊ី មិនគឺគ្មានផែនការក្នុងការរឹតត្បិត ឬបិទទ្វាព្រំដែននោះឡើយ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងនៅបន្ទាប់ពីសេចក្តីថ្លែងការណ៍ ប្រកាសអនុវត្តច្បាប់ថ្មីមួយ របស់លោកប្រធានាធិបតី រុស្សី Vladimir Putin ចំពោះអតីតដែនដីចំនួន៤ របស់អ៊ុយក្រែន ដែលបច្ចុប្បន្នទើបតែបានបោះឆ្នោត ធ្វើប្រជាមតិមកចូលរូមជាមួយ នឹងរុស្សី។...
បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសថាប្រទេសរុស្សីនឹងអនុវត្តជាបន្ទាន់នូវច្បាប់មួយចំនួនដើម្បី ការពារភាពគម្រាមកំហែង ពីសំណាក់ប្រទេសអ៊ុយក្រែន និងក៏ដូចជាការត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាព។ ថ្លែងទៅកាន់កិច្ចប្រជុំប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្សីលោក Putin បានថ្លែងថាលោកបានចុះហត្ថលេខារួចទៅហើយទៅលើឯកសារមួយចំនួនដែលមានលំអិតអំពីការផ្លាស់ប្តូរលើកនេះហើយក៏បានចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងគៀវគឺជាអ្នកបង្កបញ្ហានេះតាមរយៈការប្រើប្រាស់សកម្មភាពភេវរកម្ម។ លោក Putin បានពន្យល់ថា៖ដូចទៅនឹងអ្វីដែលដូនតារបស់ពួកគេដូចជាលោក Stepan Bandera ធ្លាប់បានធ្វើកាលពីអតីតកាលដោយកងកម្លាំងអ៊ុយក្រែនបានបញ្ជូនភ្នាក់ងារសំងាត់មកតាមសម្លាប់មន្ត្រីរដ្ឋាភិបាលព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់រុស្សីជាដើម។ លោកបន្តថា៖រុស្សីបានបង្កើតច្បាប់ថ្មីនេះឡើងដើម្បីឲ្យកងកម្លាំងអាចមានភាពត្រៀមរួចរាល់គ្រប់ពេលវេលាក្នុងការការពារផែនការសំងាត់ព្រមទាំងជាពិសេសការប្រមូលផ្តុំគ្នានានានៅតាមទីតាំងធ្វើដំនើរតាមទីសាធារណៈទីតាំងឯកជនផ្សេងៗទៀតផង៕ ប្រែសម្រួល៖ស៊ុនលី