គៀវ៖ កងទ័ពអ៊ុយក្រែន កាន់តែខិតជិតដល់ការបញ្ចប់ជាមួយនឹង “ភាពប៉ិនប្រសប់” របស់ពួកគេក្នុងការប្រើប្រាស់ប្រព័ន្ធមីស៊ីលលើដីទៅអាកាសកម្រិតខ្ពស់ថ្នាក់ជាតិ (NASAMS) ហើយកំពុងរង់ចាំការចែកចាយសម្ភារៈយោធា ចំពេលមានសង្គ្រាមដែលកំពុងបន្តប្រឆាំងនឹងរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងនៅក្នុងបណ្ដាញ Facebook ថា ទាហានរបស់យើងកំពុងបញ្ចប់ភាពជាម្ចាស់នៃបរិក្ខារ។ លើសពីនេះ ទាហានរបស់យើងរាប់ពាន់នាក់បានឆ្លងកាត់ការហ្វឹកហ្វឺន ហើយមនុស្សរាប់ម៉ឺននាក់កំពុងរៀបចំ សម្រាប់ការហ្វឹកហ្វឺននៅក្នុងប្រទេសដៃគូ។ ការប្រកាសនេះធ្វើឡើង ខណៈអ៊ុយក្រែនបានបន្តទទួលជំនួយផ្នែកយោធាពីសហរដ្ឋអាមេរិក និងប្រទេសណាតូផ្សេងទៀត...
បរទេស ៖ រុស្ស៊ីគឺជាការគំរាមកំហែង ដ៏ធំដល់អង្គការណាតូ និងបណ្តាប្រទេស លោកខាងលិចទាំងអស់, នេះបើតាមអ្វី ដែលប្រធានសេវាព័ត៌មាន សន្តិសុខឆេក (BIS) លោក Michal Koudelka បានប្រាប់សមាជិកសភា របស់ប្រទេសនេះ កាលពីសប្តាហ៍មុន ។ កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងាររបស់លោក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ដោយដាក់ឈ្មោះថា រុស្ស៊ី...
គៀវ៖ អ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានដកកាំភ្លើងប្រឆាំងយន្តហោះ ដែលមានអាយុ ៧០ឆ្នាំចេញពីឃ្លាំងស្ដុក ដោយចំអកឱ្យប្រទេសនេះហាក់ដូចជាត្រូវងាកទៅរកអាវុធចាស់ៗ នៅក្នុងសង្គ្រាមដែលកំពុងបន្ត។ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ី កំពុងទទួលបានកាំភ្លើងប្រឆាំងយន្តហោះ AZP-57 ដែលមានអាយុ ៧០ឆ្នាំពីឃ្លាំងរបស់ខ្លួន” ហើយដោយមានការផ្គត់ផ្គង់ពីលោកខាងលិចបន្ថែមលើសពីប្រព័ន្ធ AZP-57 របស់រុស្ស៊ី អ៊ុយក្រែន មានទំនុកចិត្ដក្នុងការបោះជំហានទៅអនាគតលើសង្គ្រាមមួយនេះ”។ បណ្ដាញ ធ្វីតធឺ...
គៀវ ៖ កងទ័ពអាកាសអ៊ុយក្រែន កំពុងទាមទារយកជ័យជម្នះ បន្ទាប់ពីខ្លួនឲ្យដឹងថា ខ្លួនបានបំផ្លាញយន្តហោះដ្រូនប្រភេទ “kamikaze” Shahed-136 ដែលផលិតដោយប្រទេសអ៊ីរ៉ង់ចំនួន ៨ គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះ ក្នុងការវាយប្រហារ តាមអាកាសចុងក្រោយ របស់ខ្លួនលើអ៊ុយក្រែន។ បញ្ជាការដ្ឋានទ័ពអាកាស នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងនៅក្នុងការបង្ហោះហ្វេសប៊ុក កាលពីយប់ថ្ងៃចន្ទថា យន្តហោះចម្បាំងអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដ្រូន ចំនួន...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Martina Koch ប្រធានផ្នែកសុខភាព និងគាំពារសង្គមប្រចាំតំបន់អាស៊ី និងលោក Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និងគាំពារសង្គមប្រចាំតំបន់អាស៊ី នៃធនាគារអភិវឌ្ឍន៍ KfW បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី១៧ ខែតុលា និងព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។ លោកឧកញ៉ា...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងបានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហរ និងផលប៉ះពាល់នានាដែលបង្កឡើងដោយ សារទឹកជំនន់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួង។ កិច្ចប្រជុំពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃផល ប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និងដាក់ចេញវិធានការដោះស្រាយបន្ទាន់នាថ្ងៃទី១៨ តុលា លោក ប៉ាន...
ភ្នំពេញ៖ ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន លើកទី៨ ស្ដីពីស្ថានការណ៍វិវឌ្ឍន៍ពាក់ព័ន្ធ នឹងប្រទេសអ៊ុយក្រែន គោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៉ី និងទំនាក់ទំនងរវាងកម្ពុជា-រុស្ស៉ី ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយប្រើប្រាស់ភាសាអង់គ្លេស ៕
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវសេចក្តីត្រែកអរ នៅចំពោះមុខប្រជាពលរដ្ឋ ក្នុងវេទិកាពិគ្រោះយោបល់ សម្រាប់ខណ្ឌបឹងកេងកង បន្ទាប់ពីលោកបានសង្កេតឃើញថា ពលរដ្ឋនៅទីនេះ ពុំមានការត្អូញត្អែ និងសំណូមពរអ្វីពីលោក ពាក់ព័ន្ធបញ្ហាសំរាម ។ យ៉ាងណាក៏ដោយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាកល វិទ្យាល័យ...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ទណ្ឌិត ជនជាតិចិនម្នាក់ ជាប់ពន្ធនាគារកំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ រូបិយវត្ថុ និង រូបិយប័ណ្ណបរទេសក្លែងក្លាយ ប្រព្រឹត្ត នៅចំណុចកាស៊ីណូណាហ្គាវើល រាជធានីភ្នំពេញ...