ភ្នំពេញ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២៖ “យើងរួមគ្នាជួយកុមារតាមរយៈយុទ្ធនាការ ‘រត់ជាមួយសាយ’”! នេះគឺជាសារដែលអំពាវនាវចេញពីក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ខណៈក្រុមហ៊ុនចូលរួមគាំទ្រយុទ្ធនាការ “រត់ជាមួយសាយ” ដែលមានគោលបំណងរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារអង្គរ។ នៅក្នុងយុទ្ធនាការ “រត់ជាមួយសាយ” ចុងក្រោយបំផុតនេះ សិល្បករដ៏ល្បីឈ្មោះលោក អួន បឋម ហៅ «សាយ» នឹងរត់ក្នុងរយៈចម្ងាយ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងលើកចិត្តដល់ប្រជាពលរដ្ឋលេងកីឡា និងចិញ្ចឹមមាន់ ប៉ុន្ដែមិនត្រូវលេងភ្នាល់ដាក់លុយ ឬយកមាន់ចិញ្ចឹមនោះ ទៅជល់ឡើយ គឺច្បាប់មិនអនុញ្ញាតទេ។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បែបនេះ ក្រោយពីសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួន បានទៅបង្ក្រាប់កន្លែងចិញ្ចឹមមាន់ជល់ ឬកន្លែងលេងបាល់ទះ។...
វីយែន៖ រដ្ឋមន្ត្រីថាមពល នៃអង្គការប្រទេសនាំចេញប្រេង (OPEC) បានច្រានចោលការចោទប្រកាន់ថា ពួកគេកំពុង “បង្កគ្រោះថ្នាក់ដល់ទីផ្សារ ថាមពលពិភពលោក” និងបណ្តាលឱ្យ “ភាពក្រីក្រថាមពលនៅលោកខាងលិច” ជាមួយនឹងការកាត់បន្ថយ ផលិតកម្មប្រេងចុងក្រោយ របស់ពួកគេ។ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ខ្លួនកាលពីថ្ងៃពុធ ហើយបានប្រកាសកាត់បន្ថយផលិតកម្មដ៏ធំចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ចាប់ពីខែវិច្ឆិកា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Javad Owji បានឲ្យដឹងថា ការដឹកជញ្ជូន និងពាណិជ្ជកម្មប្រេង និងឧស្ម័នជាមួយរុស្ស៊ី នឹងធ្វើឱ្យអ៊ីរ៉ង់ ក្លាយជាមជ្ឈមណ្ឌលថាមពល ក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Owji បានធ្វើការកត់សម្គាល់នៅខាងក្រៅ វេទិកាសេដ្ឋកិច្ចកាសព្យែន ដែលកំពុងដំណើរការដែលធ្វើឡើង នៅក្នុងរដ្ឋធានីម៉ូស្គូ នៃប្រទេសរុស្ស៊ី...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានស្នើឱ្យសភានៃបណ្តាប្រទេសចំនួន២០ ហៅកាត់ថា (G20) ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំនះវិបត្តិពិភពលោក និងលើកកម្ពស់ការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោក ចំពេលមានជម្លោះភូមិសាស្ត្រនយោបាយ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រធានសភា G20 លើកទី៨ នៅទីនេះ ដោយមានការចូលរួមពីតំណាងសភានៃសមាជិក និងភាគីជាច្រើន ដែលបានអញ្ជើញ លោក វីដូដូ បានឲ្យដឹងថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានទាមទារវិធានការសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម របស់លោកខាងលិច ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងកាន់តែខ្លាំង។ លោកពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីបញ្ហាសេដ្ឋកិច្ចតាមរយៈខ្សែវីដេអូថា “វាមានសារៈសំខាន់ណាស់ក្នុងការយល់ថា សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ី នឹងកើនឡើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ពូទិន បានលើកឡើងថា...
ស្ដុកហូម៖ សេវាសន្តិសុខរបស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរស៊ុយអែតឥឡូវនេះមានភស្តុតាង ដើម្បីគាំទ្រការសង្ស័យ ដែលថាបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានបំផ្លិចបំផ្លាញ។ សេវាសន្តិសុខបានឲ្យដឹងថា “ការរឹបអូសមួយចំនួនត្រូវបានធ្វើឡើង ក្នុងអំឡុងពេលស៊ើបអង្កេតនៅនឹងកន្លែង”។ “ការស៊ើបអង្កេតបន្តនឹងបង្ហាញថា តើនរណាម្នាក់អាចត្រូវបានសង្ស័យ ហើយក្រោយមកត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋកម្មនេះ”។ កាលពីដើមសប្តាហ៍នេះ ឆ្មាំឆ្នេរសមុទ្រស៊ុយអែត បានបិទតំបន់ជុំវិញការលេចធ្លាយចំនួនពីរ ក្នុងចំណោមការលេចធ្លាយទាំង៤ទីតាំង មុនពេលដាក់ពង្រាយនាវាកងទ័ពជើងទឹក ដែលបំពាក់ដោយបច្ចេកវិទ្យាសមស្រប...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការសោកស្តាយ និងមរណៈទុក្ខ ចំពោះការបាញ់ប្រហារកូនសិស្សនៅថៃ បណ្តាលឲ្យស្លាប់ជាង៣០នាក់។ ការសម្តែងមរណៈទុក្ខរបស់សម្តេចនេះ ធ្វើឡើងក្នុងជំនួបជាមួយ លោក អនេក ឡៅថាំម៉ាតាស់ (Anek Laothamatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ប្រទេសថៃ នាព្រឹកថ្ងៃ៧ តុលា។...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងមេដឹកនាំអ៊ីរ៉ង់ លើតួនាទីរបស់ពួកគេ ក្នុងការបិទការចូលប្រើអ៊ីនធឺណិត នៅក្នុងប្រទេស និងក្នុងការទទួលយកវិធានការ “ហិង្សា” ផ្សេងទៀត ដើម្បីលុបបំបាត់ការតវ៉ាក្នុងស្រុក ដែលកំពុងបន្តដែលបង្កឡើង ដោយការស្លាប់របស់ក្មេងស្រីវ័យក្មេងម្នាក់។ សរុបមក មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៧រូបត្រូវបានចាត់តាំង ដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស របស់ក្រសួងរតនាគារ (OFAC) សម្រាប់ការដាក់ទណ្ឌកម្ម រួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ស្វាយរៀង ៖ ម៉ូតូហុងដា ស៊ែរ១២៥ ចំនួន ២គ្រឿង ត្រូវបានចោរ ចាក់សោរទ្វារបងចូលលួច ទាំងកណ្ដាលអធ្រាត និងបានបំពុលសត្វឆ្កែងាប់ ជាច្រើននៅផ្ទះបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ សុខសាន្ត បានដោយសុវត្ថិភាព នៅឃុំក្រោលគោ ផ្អើលអ្នកភូមិនិង រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ ។ ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង២និង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី ៦...