ភ្នំពេញ៖ អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិប៉ះអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិនៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5 ព្រែកថ្លឹងក្នុងពូល B។...
ស្វាយរៀង ៖ មានភ្លៀងនិងខ្យល់កន្ត្រាក់ លាយឡំផ្គររន្ទះយ៉ាងខ្លាំងធ្វើឲ្យ មនុស្សម្នាក់ត្រូវរន្ទះ បាញ់ស្លាប់ និង៥នាក់ ទៀតរងរបួសធ្ងន់ស្រាល ខណៈកំពុងអង្គុយ ជ្រកភ្លៀងនៅវាលស្រែក្រោមដើមអាកាស្យាឃ្វាលក្របី កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៥ខែតុលា ឆ្នាំ២០២២ ស្ថិតនៅ ភូមិរោទិ៍ ឃុំញ័រ ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឃឹម សាន អាយុ៦៩ឆ្នាំ...
បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសចេញបញ្ជាឲ្យមាន ការរៀបចំក្រុមការងារគ្រប់គ្រង រោងចក្រនុយក្លេអ៊ែរ Zaporozhye ដែលជារោងចក្រ ធំបំផុតរបស់អឺរ៉ុបនោះ មកស្ថិតនៅក្រោមការដឹកនាំរបស់រុស្សីវិញ។ ការប្រកាសដែលបានបញ្ជាក់ថារោងចក្រនុយក្លេអ៊ែរ នេះនឹងប្តូរមកស្ថិតនៅក្រោមការប្រតិបត្តិ និងដំណើរការរបស់ក្រុមហ៊ុនចំណុះឲ្យរដ្ឋរបស់រុស្សីវិញគឺក្រុមហ៊ុន Rosatomប៉ុន្តែ នឹងបន្តដំណើរការជា ធម្មតាក្រោមអជ្ញាបណ្ណរបស់អ៊ុយក្រែនរហូតដល់ពេលដែលរុស្សី បានរៀបចំកិច្ចការងារនេះ រួចរាល់នឹងប្តូរជំនួសមកវិញ។ គួរឲ្យដឹងដែរថាការប្រកាសនេះ បានធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាល ទីក្រុងមូស្គូបាន...
បរទេស៖ អតីតមន្ត្រីជាន់ខ្ពស់ នៅក្រសួងការពារជាតិ លោក John Bolton កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងអំពី ដំណោះស្រាយមួយ សម្រាប់សហរដ្ឋអាមេរិក ដើម្បីអាចទទួលបានជោគជ័យ តាមផែនការ នៅក្នុងតំបន់អឺរ៉ុប ក្នុងរយៈពេលដ៏យូរខាងមុខនោះ គឺតាមរយៈការជួយផ្លាស់ប្តូរ របបដឹកនាំ របស់រុស្សីប៉ុណ្ណោះ។ លោកអតីតមន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតតាមរយៈនេះ អាមេរិកត្រូវតែផ្គត់ផ្គង់ និងជួយគាំទ្រ លើគ្រប់រូបភាពទៅឲ្យក្រុមប្រឆាំង...
បរទេស៖ ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើ នាយករដ្ឋមន្ត្រី នៃប្រទេសក្រិកលោក Kyriakos Mitsotakis ដែលបានធ្វើការស្នើសុំ ឲ្យអាមេរិក ក្នុងការគាំទ្រខ្លួនក្នុងពេល ដែលកំពុងមានភាពនតានតឹង ជាមួយនឹង ប្រទេសតួគី។ លោក Erdogan បានថ្លែងបែបនេះថា៖...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានចេញសារបញ្ជាក់យ៉ាងច្បាស់ៗថា «ឃុំព្រះដាក់» គឺមិនត្រូវបានរុះរើ ដូចដែលអ្វីដែលប្រជាពលរដ្ឋ ធ្វើការតវ៉ានោះទេ។ ការចេញមុខបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រះដាក់ កាលពីម្សិលមិញនេះ បាននាំគ្នាធ្វើការតវ៉ា នៅមុខសាលាឃុំ អំពីការរុះរើលំនៅឋានរបស់ពួកគាត់ ឱ្យទៅរស់នៅភូមិធម្មជាតិរុនតាឯក។ ថ្លែងសារចេញពីរាជធានីភ្នំពេញ សម្ដេចតេជោ...
បរទេស៖ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ីឈ្មោះ Gazprom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថាការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី ទៅកាន់ប្រទេសអ៊ីតាលី តាមរយៈប្រទេសអូទ្រីស បានបន្តឡើងវិញហើយកាលពីថ្ងៃពុធ។ ការផ្អាកដោយបង្ខំបានកើតឡើង ក្នុងអំឡុងចុងសប្តាហ៍ជុំវិញ ការអនុវត្តបទប្បញ្ញត្តិថ្មី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនបានបន្ថែមថា ខ្លួនបានគ្រប់គ្រងដើម្បីស្វែងរកដំណោះស្រាយជាមួយអ្នកទិញអ៊ីតាលី ដើម្បីចាប់ផ្តើមការលក់ឧស្ម័នឡើងវិញ...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាការបាញ់បង្ហោះជុំទី៦ ដោយទីក្រុងព្យុងយ៉ាង ចាប់តាំងពីចុងខែកញ្ញាមក។ រដ្ឋមន្ត្រីការពារជាតិលោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា គ្រាប់មីស៊ីលទាំងនោះ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ហើយបានហោះក្នុងចម្ងាយពី ៣៥០ ទៅ ៨០០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាពី ៥០ ទៅ ១០០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រាប់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ឱ្យរក្សាភាពស្ងៀមស្ងាត់ព្រោះតំបន់នេះមិនស្ថិតក្នុងគម្រោងនៃការរុះរើលំនៅឋាននោះទេ។ ការប្រកាសប្រាប់នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ ឃុំព្រះដាក់ បាននាំគ្នាតវ៉ា នៅមុខសាលាឃុំ ក្រោយលេចលឺដំណឹងមិនពិត ពីការឱ្យពួកគាត់រុះរើលំនៅឋាន។ ថ្លែងចេញពីទីក្រុងភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ យ៉ាងច្បាស់ថា គ្មានការរុះរើ ឃុំព្រះដាក់...
បរទេស៖ ទាហានអ៊ុយក្រែនកំពុងធ្វើការវាយប្រហារ ដោយកាំភ្លើងធំ ទៅលើទីក្រុង Energodar ក្នុងតំបន់ Zaporozhye ដែលជាខេត្តមួយ ក្នុងចំណោមខេត្តចំនួនបួន ដែលទើបដាក់បញ្ចូល ក្នុងប្រទេសរុស្ស៊ី។ អភិបាលស្តីទីលោក Yevgeny Balitsky បាននិយាយកាលពីថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុងគៀវ ពីការព្យាយាមធ្វើឱ្យ មានជីវិតមិនអាចទ្រាំទ្រ បានសម្រាប់អ្នកស្រុកនៅតំបន់នោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥...