ព័ត៌មានជាតិ

អាសូរណាស់! រន្ទះបាញ់ មិនប្រណីប្រល័យជីវិតស្លាប់មនុស្ស១នាក់ និងរបួសធ្ងន់ស្រាលចំនួន៥នាក់ នៅស្រុកកំពង់រោទ៏ 

ស្វាយរៀង ៖ មានភ្លៀងនិងខ្យល់កន្ត្រាក់ លាយឡំផ្គររន្ទះយ៉ាងខ្លាំងធ្វើឲ្យ មនុស្សម្នាក់ត្រូវរន្ទះ បាញ់ស្លាប់ និង៥នាក់ ទៀតរងរបួសធ្ងន់ស្រាល ខណៈកំពុងអង្គុយ ជ្រកភ្លៀងនៅវាលស្រែក្រោមដើមអាកាស្យាឃ្វាលក្របី កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៥ខែតុលា ឆ្នាំ២០២២ ស្ថិតនៅ ភូមិរោទិ៍ ឃុំញ័រ ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឃឹម សាន អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិរោទិ៍ ឃុំញ័រ ស្រុកកំពង់រោទិ ខេត្តស្វាយរៀង។ចំណែកមនុស្ស៥នាក់ទៀតរងរបួសធ្ងន់ ស្រាលត្រូវបានក្រុមគ្រួសារយកមកសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

បើតាមស្ត្រីរងគ្រោះនៅក្នុងហេតុការណ៏គួរឲ្យរន្ធត់នេះបានឲ្យដឹងថា មុនពេលកើតហេតុមានភ្លៀង ធ្លាក់ខ្លាំងហើយគាត់និងអ្នកភូមិ៥នាក់ទៀតបានរត់មកជ្រកភ្លៀង ក្រោមដើមអាកាស្យាទាំងអស់គ្នា នៅគ្រានោះ បុរសរងគ្រោះបានឈរតែម្នាក់ឯងបន្ទាប់មកស្រាប់តែលឺសូរសម្លេងរន្ទះបាញ់មួយគ្រាប់ចំបុរសឈ្មោះឃឹម សានដួលដាច់ផ្ងើស្លាប់ភ្លាមៗនិងរបួសធ្ងន់ស្រាល៥នាក់បង្កការភ្ញាក់ផ្អើលតែម្ដង។

ប្រភពបានបន្តថា ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន មកដល់និងពិនិត្យធ្វើ កោសលវិច្ច័យសហការ ជាមួយគ្រូពេទ្យដោយសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងរន្ទះត្រូវប្រញាប់ ប្រញាល់រក ទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទ  ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗ ត្រូវរាយការណ៍មក សមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលាផងដែរ៕

To Top