តោះ! ចាំអីទៀតឱកាសពិសេសបំផុតមកដល់ហើយ នូវកាដូរប្រូម៉ូសិន២០% ពី BP Premium Coffee សម្រាប់មិត្តយុវវ័យ បងប្អូនម្ចាស់អាជីវកម្ម រួមទាំងអ្នកធ្វើការ ដែលមកធ្វើការជួបជុំជជែកគ្នា ពីមុខជំនួញនិងការងារផ្សេងៗនោះ លោកអ្នកនឹងទទួលបានគូប៉ុងសន្សំពិន្ទុឈ្នះរង្វាន់ផងដែរ។ នៅរងចាំអីទៀត កុំឲ្យឱកាសពិសេសនេះរំលងពីដៃអ្នកឲ្យសោះ! ចាប់ផ្ដើមពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ អាស័យដ្ឋានទំនាន់ទំនង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាស ដាក់ឱ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹង សម្ពាធអតិផរណា។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាស ឱ្យបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផងដែរ។ សូមរំលឹកថា...
បរទេស៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងអាចទម្លាយការបិទផ្លូវរបស់កងទ័ពជើងទឹកចិនលើកោះតៃវ៉ាន់ ប្រសិនបើទីក្រុងប៉េកាំងសម្រេចចិត្ត ដាក់កោះតៃវ៉ាន់ឱ្យនៅឯកោរពីគេ។ នេះបើតាមអ្វីដែលឧត្តមនាវីឯក Samuel Paparo មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិកអាមេរិក បានធានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Paparo បានប្រាប់អ្នកកាសែតនៅកោះហាវ៉ៃ ដែលជាម្ចាស់ផ្ទះនៃទីស្នាក់ការកណ្តាលកងនាវាប៉ាស៊ីហ្វិកថា ចិនពិតជាមាន...
ភ្នំពេញ៖ ទីតាំងថ្មីនៃសាខា២៧១ មេហ្គា ម៉ល របស់ធនាគារ ជីប ម៉ុង ត្រូវបានដាក់សម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទើបតែបានលេចរូបរាង នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការ សាកល្បងក្នុងពេលថ្មីៗនេះ។ ការសម្ពោធសាខាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាផ្តល់ជំនួយសន្តិសុខថ្មីចំនួន ៦២៥លានដុល្លារ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ចូលផ្នែកដែលកាន់កាប់របស់អ៊ុយក្រែន នៅក្នុងការបង្ហាញនៃការបន្តគាំទ្រ ដើម្បីជួយក្រុងគៀវ ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ការអំពាវនាវនេះមានគោលបំណងគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹង “មិនដែលទទួលស្គាល់” ការប៉ុនប៉ងរឹបអូសរបស់រុស្ស៊ី លើតំបន់ចំនួន៤ នៅភាគខាងត្បូង និងខាងកើតអ៊ុយក្រែន ដែលប្រធានាធិបតីរុស្ស៊ីលោក...
ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២៖ ថ្ងៃនេះ TikTok បានចុះផ្សាយរបាយការណ៍អនុវត្ដគោលការណ៍ណែនាំសហគមន៍ចន្លោះពីខែមេសាដល់ខែមិថុនា ដែលបានបង្ហាញពីការរីកចម្រើនក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយ TikTok ចង់ផ្ដល់នូវភាពស៊ីជម្រៅចំពោះកិច្ចការទាំងនេះ ដែលនាំឱ្យសម្រេចជោគជ័យដ៏ធំធេងនេះ។ TikTok ផ្តល់អំណាចដល់អ្នកដែលចែករំលែកភាពច្នៃប្រឌិត ចំណេះដឹង និងចំណង់ចំណូលចិត្តជាមួយអ្នកដទៃ នៅពេលដែលពួកគេផ្ដល់ការកម្សាន្ត និងនាំមកនូវភាពរីករាយដល់សហគមន៍របស់យើង។ ដើម្បីជួយឱ្យផ្លេតហ្វមរបស់យើងនៅតែផ្ដល់ភាពកក់ក្ដៅ និងប្រាកដនិយមសម្រាប់អ្នករាល់គ្នា TikTok លុបមាតិកាដែលបំពានគោលនយោបាយរបស់ខ្លួនចេញ។ ប្លេតហ្វមនេះ...
គៀវ៖ តាមរយៈការបើកស្ថានទូតឡើងវិញ ជប៉ុនមានគោលបំណងបង្កើនការសម្របសម្រួលជាមួយក្រុមប្រទេសទាំង៧ ផ្សេងទៀតក្នុងវិស័យមួយចំនួន ដូចជាជំនួយកសាងឡើងវិញសម្រាប់អ៊ុយក្រែន។ សមាជិក G-7 ចំនួន ៦ផ្សេងទៀត រួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក បានបង្កើតស្ថានទូតរបស់ពួកគេឡើងវិញមុនរដូវក្តៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ គួរបញ្ជាក់ថា នៅទីក្រុងគៀវ ការវាយប្រហារដោយកងកម្លាំងរុស្ស៊ីបា នធូរស្រាល ហើយពលរដ្ឋជាច្រើន...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា ចេតនារបស់ចក្រភពអង់គ្លេស ក្នុងការផ្លាស់ទីស្ថានទូតរបស់ខ្លួន នៅអ៊ីស្រាអែលទៅកាន់ទីក្រុងយេរ៉ូសាឡឹម “គឺជាការបំពានច្បាប់អន្តរជាតិ”។ លោក Ishtaye បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នៃគណៈរដ្ឋមន្ត្រីមួយថា ការផ្លាស់ស្ថានទូតអង់គ្លេស ទៅកាន់ទីក្រុងយេរ៉ូសាឡឹម “នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយប៉ាឡេស្ទីន និងប្រទេសអារ៉ាប់ និងរដ្ឋអ៊ីស្លាម ហើយនឹងដកចក្រភពអង់គ្លេស ចេញពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិនាពេលអនាគត ដើម្បីឈានដល់ដំណោះស្រាយ ដែលបញ្ចប់ជម្លោះនៅប៉ាឡេស្ទីន”...
វ៉ាស៊ីនតោន ៖ អ្នកប្រាជ្ញអាមេរិកដ៏ល្បីល្បាញ និងជាទីប្រឹក្សាជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការ ស្តីបន្ទោសប្រទេសរុស្ស៊ី ចំពោះការលេច ធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream គឺ “មិនគួរឱ្យជឿខ្លាំងនោះទេ” ដោយអំពាវនាវ ឱ្យមានការស៊ើបអង្កេត ដោយស្មោះត្រង់ ។ លោក Jeffrey Sachs នាយកមជ្ឈមណ្ឌល...
ម៉ូស្គូ៖ សភាជាន់ខ្ពស់របស់រុស្ស៊ី ក្រុមប្រឹក្សាសហព័ន្ធកាលពីថ្ងៃអង្គារបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការចូលជាសមាជិករបស់តំបន់ Donetsk, Lugansk, Zaporizhzhia និង Kherson ទៅកាន់ប្រទេសរុស្ស៊ី។ សមាជិកព្រឹទ្ធសភា បានបោះឆ្នោតជាឯកច្ឆ័ន្ទលើច្បាប់នេះ ក្នុងសម័យប្រជុំពេញអង្គ។ កាលពីថ្ងៃចន្ទ សភាជាន់ទាបរបស់រុស្ស៊ី គឺរដ្ឋ Duma បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ។ ពិធីមួយត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងវិមានក្រឹមឡាំង សម្រាប់ការចុះហត្ថលេខាលើសន្ធិសញ្ញា ដើម្បីបញ្ចូលតំបន់...