ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ទៀត ខណៈជាសះស្បើយមានម្នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៧ ៨៩៩នាក់ អ្នកជាសះស្បើយចំនួន១៣៤ ៧៦៨នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់ ៕
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីដាក់ឱ្យចូលជាធរមាន នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) ដែលច្រានចោលការចរចាណាមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។ ឯកសារដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់លោក ហ្សេឡិនស្គី បានឲ្យដឹងថា NSDC របស់អ៊ុយក្រែន បានចាត់ទុកការពិភាក្សាជាមួយលោក ពូទីន “មិនអាចទៅរួចនោះទេ”...
បរទេស៖ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ដើម្បីអាចបន្តការចរចាគ្នា ដើម្បីសន្តិភាពឡើងវិញ ជាមួយនឹងរដ្ឋាភិបាលក្រុងគៀវនោះ រដ្ឋាភិបាលក្រុងមូស្គូ ប្រហែលជានឹងត្រូវរងចាំ រហូតដល់មានការកែប្រែជំហសាជាថ្មី ដោយប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន ឬរហូតដល់មានការមកដល់នៃ មេដឹកនាំថ្មីរបស់អ៊ុយក្រែន។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ របស់រុស្សីរូបនេះបានធ្វើឡើង នៅបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើ...
ភ្នំពេញ ៖ ក្រៅពីបង្ហាញការសោកស្តាយចំពោះការបាញ់មីស៊ីល ដោយសាធារណរដ្ឋប្រជាមានិតប្រជាធបតេយ្យកូរ៉េ ឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឥរិយាបទរបស់កូរ៉េខាងជើង គឺប្រកបដោយគ្រោះថ្នាក់បំផុត។ យោងតាមសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ...
បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធីបតី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថាលោក Joe Biden នឹងចូលរួមក្នុងការប្រកួតប្រជែង ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក ម្តងទៀតនៅក្នុងឆ្នាំ២០២៤។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោកស្រី Karine Jean-Pierre ដែលត្រូវជាអ្នកនាំពាក្យ របស់មន្ទីរសេតវិមាននោះផងដែរ ក្រោយត្រូវបានអ្នកកាសែត សួរថាតើលោកប្រធានាធិបតី Biden នឹងមានបំណងចូលរួមជាមួយនឹង ការប្រកួតប្រជែងឆ្នាំ២០២៤ ឬយ៉ាងណា។...
បរទេស៖ អតីតមន្ត្រីរបស់ CIA អាមេរិកម្នាក់ដែលមាន ឈ្មោះថាលោក John Culver កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងបែបថាប្រទេសចិន គឺមិនមានបានត្រៀមលក្ខណៈ ក្នុងការលុកលុយទៅលើកោះតៃវ៉ាន់ ដូចទៅនឹងការលើកឡើងមួយចំនួន របស់អ្នកវិភាគឡើយ។ លោកបន្តថាដើម្បីអាចត្រៀមខ្លួន ក្នុងការវាយលុយលើកោះតៃវ៉ាន់ កងកម្លាំងប្រទេសចិន ត្រូវតែដើរលើជំហ៊ានដ៏ច្បាស់លាស់មួយ ដែលប្រាកដណាស់នឹងមិនអាច លាក់ពីភ្នែករបស់លោកខាងលិច បានឡើយដូច្នេះមកដល់ពេលនេះ ចិនគឺគ្មានសញ្ញាណាមួយ នៅឡើយដើម្បីបើកប្រតិបត្តិការ។...
ភ្នំពេញ៖ សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្របន្ថែមសម្រាប់ថវិកា គាំទ្រគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលនៅខ្វះខាត។ នាឱកាសអនុញ្ញាតជូនលោកស្រី Jyotsana Verma នាយិកា ADB ប្រចាំនៅកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៤ តុលា សម្ដេច ស...
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ គ្រូបង្រៀន ក៏មានតួនាទីសំខាន់ ក្នុងការស្តារវិស័យអប់រំឡើងវិញ ចេញពីវិបត្តិនេះ ដើម្បីកំណត់អនាគតអ្នកសិក្សាគ្រប់រូប។ ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា ២០២២ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង»...
បរទេស៖ រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោកស្រី Annalena Baerbock កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងប្រាប់ ទៅកាន់សមភាគីខាងប៉ូឡូញ របស់លោកស្រីថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង គឺបដិសេធទាំងស្រុង នូវការទាមទារ សំណងបន្ថែមទៀត សម្រាប់បញ្ហាសង្គ្រាមលោកទី២ ហើយនឹងពិចារណាថា ជាករណីដែលត្រូវបាន ចប់រួចរាល់។ ថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេស ប៉ូឡូញ Zbigniew Rau...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ប្រជាជនអ៊ុយក្រែន ដែលបានភៀសខ្លួនចេញ ពីតំបន់កាន់កាប់ របស់ប្រទេសរបស់ពួកគេ ដែលត្រូវបានបញ្ចូល ដោយទីក្រុងមូស្គូ គឺមានពេលមួយខែ ដើម្បីទទួលយក ឬបដិសេធសញ្ជាតិរុស្ស៊ី។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៤ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្លាស់ប្តូរទៅកាន់ឧបសម្ព័ន្ធ...