ភ្នំពេញ៖ មិនខុសពីឪពុក របស់ខ្លួន លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង សម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត សម្រាប់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកមតិរិះគន់ និងវាយប្រហាររូបលោក គឺជាមេរៀនសម្រាប់ការពារ នឹងពង្រឹងសមត្ថភាពរបស់ខ្លួន។ ការចេញសារនេះ ធ្វើឡើងបន្ទាប់ពី ពីក្រុមប្រឆាំងមួយចំនួន តែងតែបើកការវាយប្រហារ ដើម្បីទម្លាក់ប្រជាប្រិយភាព...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរ ឆ្ពោះទៅកាន់ដែនទឹក ភាគខាងកើតរបស់ខ្លួន ។ JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលកូរ៉េខាងជើង បាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង ចន្លោះម៉ោង ៦ និង ៤៥នាទី ព្រឹកនេះម៉ោងក្នុងស្រុក...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យភាគីទាំងអស់ទុកកន្លែង សម្រាប់ការចរចាការទូតក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹង នៅក្នុងការពន្យល់របស់លោកអំពីការបោះឆ្នោតរបស់ប្រទេសចិន លើក្រុមប្រឹក្សាសន្តិសុខថា “ប្រទេសចិន អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ បដិសេធពីសកម្មភាព ដែលធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងទុកកន្លែង សម្រាប់ដំណោះស្រាយ តាមរយៈការចរចាការទូត”...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកkកាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មយ៉ាងសន្ធឹកសន្ធាប់ ទៅលើប្រទេសរុស្ស៊ី ជុំវិញការប្រកាសដាក់បញ្ចូល តំបន់របស់អ៊ុយក្រែន ឲ្យក្លាយជារបស់ខ្លួន ដោយការដាក់ទណ្ឌកម្មនោះគឺ ផ្តោតលើមនុស្ស និងក្រុមហ៊ុនរាប់រយនាក់ រួមទាំងអ្នកនៅក្នុងបរិវេណ ឧស្សាហកម្មយោធា និងសមាជិកសភារបស់រុស្ស៊ីផងដែរ ។ ក្រុងវ៉ាស៊ីនតោនបានធ្វើសកម្មភាពបន្ទាប់ពី...
បរទេស៖ ប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃសុក្របានថ្លែងទៅកាន់ សមភាគីរុស្ស៊ីលោក Vladimir Putin ដោយផ្ទាល់ដោយជំរុញឱ្យលោក Putin កុំឱ្យ “យល់ច្រឡំ” ថាទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារ “គ្រប់អ៊ីង” នៃទឹកដីរបស់ណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ថា នៅសប្តាហ៍នេះ កាសែតរុស្ស៊ីមួយឈ្មោះ Moskovsky Komsomolets បានសន្និដ្ឋានថា “លោក វ្ល៉ាឌីមៀ ពូទីន គ្មានកន្លែងណាត្រូវដកថយនោះទេ ដូច្នេះគាត់នឹងបន្តវាយប្រហារបន្ថែមទៀតមិនខាន” ។ គេឃើញនៅឯវិមានក្រឹមឡាំង និងមានរៀបចំពិធីចុះហត្ថលេខា ដ៏ចម្រូងចម្រាសនៅចំពោះមុខ សមាជិកសភា សមាជិកព្រឹទ្ធសភា...
បរទេស៖ ថ្លែងនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា លោកខាងលិចសមូហភាពព្យាយាមគ្រប់គ្រងពិភពលោក ដោយកណ្តាប់ដៃដែក ដោយមិនលើកលែងសូម្បីតែ អ្នករងគ្រោះដែលខ្លួន ហៅថាសម្ព័ន្ធមិត្ត ប៉ុន្តែធ្វើបាបច្រើនដូចសត្រូវដែលបានប្រកាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ពូទីន បាននិយាយថា...
លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម TYDA ទទួលបន្ទុកបេសកកម្មសាលារៀន បានមានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសុខមាលភាពរបស់ប្រជាពលរដ្ឋ និយាយជារួម និងនិយាយដោយឡែកលោកទាំងពីរ បានយកចិត្តទុកដាក់ ចំពោះសុខមាលក្មួយៗសិស្សានុសិស្ស...
ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកលើកដំបូងបានបើកធ្វើនៅក្រុងវ៉ាស៊ីនតោន ។ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានអះអាងថា គោលបំណងនៃកិច្ចប្រជុំកំពូលលើកនេះ គឺដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងប្រទេសកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានប្រកាសថា នឹងផ្តល់ជំនួយបន្ថែមលើសពី ៨រយ១០លានដុល្លារអាមេរិក ដល់ប្រទេសកោះ...
ភ្នំពេញ៖ ក្រោយទទួលបានដំណឹង ក៏ដូចជាមានការចែកចាយ នៅលើបណ្ដាញសង្គម ពីវីរភាពរបស់យោធិន ពីររូប ក្នុងការជួយសង្គ្រោះជីវិតក្មេងលង់ទឹក តែជាអកុសល ត្រូវស្លាប់ខ្លួនឯងនោះត្រូវបាន ប្រជាពលរដ្ឋខ្មែរ គ្រប់ជាន់ថ្នាក់ បានចេញសាររំលឹកទុក្ខ និងកោតសរសើរចំពោះការលះបង់មួយនេះ យ៉ាងផុសផុល។ ក្នុងនោះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈគណនីហ្វេសប៊ុក នៅរាត្រី ថ្ងៃទី១ ខែតុលា...