ព័ត៌មានជាតិ

ស្ថានការណ៍នៅឧបទ្វីបកូរ៉េ មិនធូរស្រាលឡើយ កូរ៉េខាងជើង បន្ដបាញ់មីស៊ីលផ្លោង ២គ្រាប់ ចូលដែនទឹកភាគខាងកើត

សេអ៊ូល៖ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរ ឆ្ពោះទៅកាន់ដែនទឹក ភាគខាងកើតរបស់ខ្លួន ។

JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលកូរ៉េខាងជើង បាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង ចន្លោះម៉ោង ៦ និង ៤៥នាទី ព្រឹកនេះម៉ោងក្នុងស្រុក ចូលទៅក្នុងដែនទឹកភាគខាងកើតប្រទេស។

កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃពុធរៀងៗគ្នា និងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងកើត កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា យោងតាមយោធាកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០២២ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង ចំនួន ២០ ដង និងមីស៊ីលឆ្លងទ្វីប ២ ដង ដែលអូសបន្លាយភាពតានតឹង នៅលើឧបទ្វីបកូរ៉េរហូតមកដល់បច្ចុប្បន្ន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top