បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានធ្វើការអំពាវនាវទៅកាន់ សមភាគីរបស់លោកគឺលោក Vladimir Putin ដើម្បីចាប់យកការចរចាក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ឲ្យទទួលបានប្រសិទ្ធភាព។ តាមរយៈទូរស័ព្ទលោក Erdogan បានថ្លែងប្រាប់លោក Putin បែបនេះថា៖ ជាជំហានដើម្បីកាត់បន្ថយ ភាពតានតឹងនិងជាកិច្ចការងារចាំបាច់ ដើម្បីត្រួសត្រាយផ្លូវជាវិជ្ជមាន បន្ថែមទៀតសម្រាប់ការអភិវឌ្ឍរួមគ្នា...
ភ្នំពេញ៖ ក្នុងន័យដំណើរដ៏វែងឆ្ងាយ ដែលគ្មានពេលឈប់សម្រាក បានក្លាយជាទម្លាប់តាំងពីអាយុតិច រហូតអាយុច្រើន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបង្ហាញក្នុងហ្វេសប៊ុក នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចង់សំដៅទៅលើកិច្ចការចាំបាច់ ដែលតម្រូវឲ្យធ្វើ ដោយខានមិនបាន ។ កិច្ចការចាំបាច់ដែលតម្រូវ ឲ្យធ្វើដោយខានមិនបាននោះ គឺជាកិច្ចការងារនាយករដ្ឋមន្រ្តី ក្នុងដំណើរចូលរួមកិច្ចប្រជុំនានា នៅក្រៅប្រទេស។...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មី ក៏ដូចជាការរំលឹកឡើងវិញ ទៅដល់ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅលើហ្វេសប៊ុក នាថ្ងៃទី៣០ កញ្ញានេះថា ហាមមិនឲ្យកាត់របង ឆ្លងចូលផ្លូវល្បឿនលឿន ខណៈនឹងបើកដំណើរការសាកល្បង ធ្វើដំណើរមិនយកថវិកា ក្នុងរយៈពេល១ខែ(ក្នុងខែតុលា) ចាប់ផ្តើមពីថ្ងៃ១ តុលា ស្អែកនេះ។ ក្រសួងបន្តថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបងសុវត្ថិភាព...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃព្រហស្បតិ៍ម្សិលមញនេះ បានធ្វើការព្រមានថារដ្ឋាភិបាល ទីក្រុង Budapest នឹងមិនគាំទ្រឡើយ ចំពោះទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្សី ក្នុងករណីដែលសហភាពអឺរ៉ុប បន្តដាក់ទណ្ឌកម្មថ្មីសំដៅលើវិស័យថាមពល របស់ប្រទេសរុស្សី។ លោក Gergely Gulyas ប្រធានផ្នែកបុគ្គលិករបស់រដ្ឋាភិបាលលោក Orban បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅអំឡុងនៃពេលថ្លែងសន្ទរកថា...
បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye បានរងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានរដ្ឋបាលតំបន់ Zaporozhye លោក Evgeny Balitsky បានប្រាប់ Channel 1 ថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ដុកទ័រយោធាដ៏សំខាន់ម្នាក់របស់អាមេរិក ព្រមទាំងភរិយារបស់គាត់ផង គឺជាពេទ្យស៊ីវិលត្រូវបានចាប់ឃាត់ខ្លួន និងរងការចោទប្រកាន់ថា បានរៀបចំផែនការចារកម្ម ឲ្យរដ្ឋាភិបាលនៃប្រទេសរុស្សី។ លោក Jamie Lee Henry និងលោកស្រី Anna Gabirelian ដែលត្រូវបានរងការចោទប្រកាន់ថា បានរៀបចំផែនការចែករំលែកព័ត៌មានសំងាត់ នៃអ្នកជំងឺនៅឯមន្ទីរពេទ្យយោធាមួយកន្លែង ហើយពួកគេទាំងពីរ ត្រូវបានគេសង្ស័យថា ត្រូវបានបញ្ចុះបញ្ចូល...
បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នា ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងសមុទ្រជប៉ុនជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ចំពេលមានភាពតានតឹង ជុំវិញការសាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ នឹងមាននាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ...
បរទេស៖ មន្ទីរបញ្ចកោណ បានចេញបញ្ជីជំនួយយោធាអាមេរិក ដែលត្រូវបានអនុម័តសម្រាប់អ៊ុយក្រែន រហូតមកដល់ពេលនេះ ដោយបានគូសបញ្ជាក់អំពីអាវុធ និងឧបករណ៍ជិត ១៧ពាន់លានដុល្លារ រួមទាំងប្រព័ន្ធប្រឆាំងរថក្រោះ រាប់ម៉ឺនគ្រឿង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកសារការពិតស្តីពីជំនួយសន្តិសុខ របស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ដែលចេញផ្សាយដោយក្រសួងការពារជាតិ កាលពីថ្ងៃពុធបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធា...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ថា មន្ត្រីមួយរូបបានឲ្យដឹងនៅរសៀលថ្ងៃពុធថា ឆ្មាំឆ្នេរសមុទ្រអាមេរិក កំពុងស្វែងរកជនចំណាកស្រុកចំនួន២៣នាក់ ដែលទូករបស់ពួកគេបានលិច ដែលបានចេញពីឆ្នេរសមុទ្រនៃរដ្ឋផ្លរីដា ចំពេលមានព្យុះសង្ឃរា Ian កើតឡើង ។ លោក Walter Slosar ប្រធានភ្នាក់ងារល្បាតសម្រាប់ផ្នែកល្បាតព្រំដែនអាមេរិក Miami បានបង្ហោះសារថា ភ្នាក់ងារបានឆ្លើយតបទៅនឹងការចុះចតជនចំណាកស្រុកនៅកោះ Stock...
ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២ បានចាប់ផ្តើមធ្វើការជំនុំជម្រះ លើសំណុំរឿងក្តី របស់ លោក សុន ឆ័យ ជាប់ពាក់ព័ន្ធការ«បរិហារកេរ្តិ៍ជាសាធារណៈ» ទៅលើស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈការផ្តល់ព័ត៌មាន និង សម្ភាស្សជាមួយ អ្នកកាសែត Cambodia...