ព័ត៌មានជាតិ

ជម្រះលោក សុន ឆ័យ ពាក់ព័ន្ធនឹងការនិយាយបរិហារកេរ្តិ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទង នឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០២២

ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២ បានចាប់ផ្តើមធ្វើការជំនុំជម្រះ លើសំណុំរឿងក្តី របស់ លោក សុន ឆ័យ ជាប់ពាក់ព័ន្ធការ«បរិហារកេរ្តិ៍ជាសាធារណៈ» ទៅលើស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈការផ្តល់ព័ត៌មាន និង សម្ភាស្សជាមួយ អ្នកកាសែត Cambodia Daily កាលពីខែ មិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ថា៖« ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់២០២២ មាន ភាពមិនប្រក្រតី, មានការលួចសន្លឹកឆ្នោត និង មិនបានឆ្លុះបញ្ចាំងពី ឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ»។

សវនាការនេះ ត្រូវបានធ្វើដោយ លោកចៅក្រម ហម ម៉េងសែ ជាចៅក្រមជំនុំជម្រះ និង មានព្រះរាជអាជ្ញារង ចំនួនពីរនាក់ គឺ លោកប្លង់ សុផល និង លោកសឿ ឡង់ឌី ជាតំណាងអយ្យការ ព្រមទាំងមានវត្តមានលោកសុន ឆ័យ និង លោក ជូង ជូងី ជាមេធាវីការពារក្តីឱ្យលោក សុន ឆ័យ ព្រមទាំងតំណាងស្ថានទូតអន្តរជាតិ និង តំណាងអង្គការ សង្គមស៊ីវិលជាតិ និង អន្តរជាតិ ចូលស្តាប់ និង អង្កេតការណ៍ផងដែរ។

លោកចៅក្រមហម ម៉េងសែន បាបថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ សុន ឆ័យ ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ត្រូវបានជាប់ចោទពីបទ:
«បរិហារកេរ្តិ៍ជាសាធារណៈ» តាមបញ្ញត្តិមាត្រា ៣០៥ នៃ ក្រមព្រហ្មទណ្ឌ។

លោកចៅក្រមបានថ្លែងថា: ជនជាប់ចោទ សុន ឆ័យ ត្រូវបានប្តឹងដោយគណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

នាពេលសវនាការ, លោកសុន ឆ័យ ដែលបានធ្លូយមាន់ និយាយថា នេះគឺជាលោកដំបូងបំផុត ដែលលោកត្រូវបានស្គាល់ និង
ចូលមក ជំនុំជម្រះ នៅក្នុងតុលាការ និង ដែល បានឈរ នៅក្នុងរង្វង់ក្រចកសេះ នៅក្នុងបន្ទប់ តុលាការ បានឆ្លើយបដិសេធ ចំពោះការ ចោទប្រកាន់រូបលោក អំពី សំណាក់ តំណាងអយ្យការ និង ភាគីដើមបណ្ដឹង គជប។

ទោះបីជាយ៉ាងណាក្តី, លោកសុន ឆ័យ បានទទួលស្គាល់ថា គាត់ពិតជសបានផ្តល់បទសម្ភាសន៍ ជាមួយអ្នកកាសែត The Cambodia Daily នៅក្នុងកម្មវិធី Idea Talk នោះមែន។

តែលោកសុន ឆ័យបានអះអាងថា: អ្វីដែលលោកបាននិយាយនោះ គឺ គ្រាន់តែតែជាតស៊ូមតិ និង ការបញ្ចប់មតិ ក្នុងនាមជាអ្នកនយោបាយម្នាក់ តែប៉ុណ្ណោះ ជាប់ពាក់ព័ន្ធនឹងភាពមិនប្រក្រតី និង ភាពមិនត្រឹមត្រូវ នៃ ដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២ ដែលលោកបានមើលដោយផ្ទាល់ភ្នែក ក៏ដូចជា របាយការណ៍ ដែលគណបក្សភ្លើងទៀន ទទួលបាន អំពី សមាជិកមូលដ្ឋាន ឬ ក្រុមអ្នកសង្កេតការណ៍របស់គណបក្ស និង របាយការណ៍របស់ គណបក្សនយោបាយដៃគូ និង អង្គការក្រៅរដ្ឋាភិបាលឯករាជ្យ មួយចំនួន ដែលបានចូលរួម សង្កេតការណ៍បោះឆ្នោត នោះ ផងដែរ។

លោកសុន ឆ័យ បានបញ្ជាក់ថា: តែ លោកមិនមានបំណង អាក្រក់ និយាយ ដើម្បីបង្ខូចបង្កាច់ ឬ ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស ឬ កេរ្តិ៍ឈ្មោះ របស់គជបនោះទេ។

គឺគ្រាន់តែនិយាយ ដើម្បីឲ្យមានការកែលម្អ ឬ កែប្រែ នូវ ចំណុចខ្វះខាត ឬ ភាពមិនប្រក្រតី ដែលបានកើតមាន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ តែ ប៉ុណ្ណោះ។

លោកសុន ឆ័យ បានសំណូមពរ ដល់លោកចៅក្រម ជួយរកការពិត និង យុត្តិធម៌ ដល់រូបលោកផង និង សម្រេច សំំណុំរឿងក្តីនេះ ទៅតាម គតិច្បាប់។

លោកសោម សូរិដា អគ្គលេខាធិការរង នៃ គជប និងជាតំណាងអោយភាគីដើមបណ្ដឹងគជប បានថ្លែងថា: ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ២០២២ ដែលបានកន្លងផុតទៅថ្មីៗនេះ ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ និង ប្រទេសជាមិត្ត នៅក្នុងតំបន់ ចាត់ទុកថា: វាត្រូវបានធ្វើឡើង ប្រកបដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និង មានកម្លាភាព និង ធ្វើបានល្អ ជាងពេលមុនមុនៗ ទាំងអស់។

លោកសោម សូរិដា បាននិយាយថា: ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងឆ្នាំ ២០២២នេះ បានឆ្លុះបញ្ចាំង នូវ ឆន្ទ: របស់ប្រជាពលរដ្ឋខ្មែរ ចំនួន ជាង ៨០%។

លោកសោម សូរិដា បញ្ជាក់ថា: ការចោទប្រកាន់របស់លោកសុន ឆ័យ ខាងលើ គឺ ជាមិនការ មិនពិត និង បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ គជប ដែលជាស្ថាប័នរដ្ឋឯករាជ្យ និង ដែលទទួលការងារ រៀបចំការបោះឆ្នោតជាតិ។

លោកសោម សូរិដា បានសំណូមដល់លោកចៅក្រម សម្រេច ផ្តន្ទាទោស លោកសុន ឆ័យ អោយបានតឹងរឹងបំផុត ទៅ តាមច្បាប់ និង ត្រូវបង្គាប់ឲ្យគាត់ ធ្វើការសុំ ទោសជាសាធារណៈ។

សំណុំរឿងក្តីនេះ, លោកចៅក្រមហម ម៉េងសែ បានលើកពេលប្រកាសសាលក្រម នៅព្រឹកថ្ងៃទី ៧ ខែ តុលា ខាងមុខនេះ៕ ដោយ: លីហ្សា

To Top