ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានណែនាំឱ្យឪពុក-ម្ដាយ បុគ្គលឈ្មោះសួងនាគព័ន្ធ ប្រដៅកូនរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមានសីលធម៌ ក្រោយឈ្មោះនេះ បានចូលបញ្ចេញមតិនូវខំមិន លើហ្វេសប៊ុកសម្ដេច នូវពាក្យអសុរសមួយចំនួន។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្រោយពី សម្ដេចបានបង្ហោះរូបថតក្នុងហ្វេសប៊ុក ដោយពាក់អាវក្រុមជម្រើសជាតិអាល្លឺមង់ ហើយមានហ្វេសប៊ុកមួយឈ្មោះ SN សួងនាគព័ន្ធបានចូលខំមិននូវពាក្យអសុរស។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B...
បរទេស៖ យន្តហោះយោធាអាមេរិកមួយគ្រឿង បានដឹកប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅក្នុងប្រទេសប៉ូឡូញ ហើយបានបញ្ជូនលោកទៅកាន់ មូលដ្ឋានទ័ពអាកាស ក្បែរទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីរសៀលថ្ងៃពុធ។ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់សហរដ្ឋអាមេរិក បានកើតឡើងនៅពេលដែល មន្ទីរបញ្ចកោណបានចេញផ្សាយ ខ្លឹមសារនៃកញ្ចប់សព្វាវុធថ្មីតម្លៃ ១,៨៥ពាន់លានដុល្លារ ដែលបានសន្យាចំពោះទីក្រុងគៀវ ដែលរួមមានមីស៊ីលការពារដែនអាកាស Patriot ។ សភាអាមេរិក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ភាគច្រើនក្រុមបាល់ទាត់ជម្រើសជាតិនៅក្នុងប្រទេសប៉ែកអឺរ៉ុបតែងតែពាក់ខោ-អាវ ផលិតនៅកម្ពុជា តាមរយៈការបញ្ជាទិញ ពីក្រុមហ៊ុន database។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ក្រុមហ៊ុន database...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវនាំគ្នាលុបបំបាត់នូវវប្បធម៌ខ្លាចប៉ូលីសចរាចរណ៍ ដោយនាំគ្នាមកគោរពច្បាប់ចរាចរណ៍វិញ។ ករណីប៉ូលីសចរាចរណ៍ និងប្រជាពលរដ្ឋស្ទើរតែកើតឡើងរាល់ថ្ងៃ ទោះតិចក្តី ច្រើនក្តី ទើបបញ្ហានេះពីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២២ ធ្នូ សម្ដេចតេជោមានប្រសាសន៍ផ្តាំផ្ញើថា ប៉ូលីសចរាចរណ៍មិនធ្វើអ្វីចំពោះពលរដ្ឋដែលគោរពច្បាប់ចរាចរណ៍ឡើយ ប៉ុន្តែបើសិនពលរដ្ឋគោរពច្បាប់ គឺមិនត្រូវខ្លាចប៉ូលីសឡើយ។...
បរទេស៖ប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃពុធម្សិលមិញ បានថ្លែងប្រាប់ទៅកាន់ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky ថាអាមេរិកនឹងបន្តនៅជាប់ជាមួយនឹងអ៊ុយក្រែន ជានិច្ច ជារៀងរហូត ទៅជាពិសេសក្នុងពេល ដែលកំពុងធ្វើសង្គ្រាម ជាមួយនឹងរុស្សីនេះ។ ទូរទស្សន៍ BBC បានដកស្រង់សំដីរបស់លោក Biden បែបនេះថា៖អ្នកនឹងមិនដើរលើផ្លូវនេះតែម្នាក់ឯងឡើយ។ ក្នងពេលជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិកក៏បានប្រកាសផ្តល់កញ្ចប់ថវិកាជំនួយថ្មីដែលមានទំហំប្រមាណជា២ពាន់លានដុល្លារ...
បរទេស៖ គិតត្រឹមថ្ងៃអង្គារដើមសប្តាហ៍កន្លងទៅនេះ អាជ្ញាធរគយ នៃប្រទេសចិន បានបង្ហាញថាប្រទេសរុស្សី បានធ្វើការផ្គត់ផ្គង់ប្រេងឆៅ ទៅកាន់ប្រទេសចិនបានកើនឡើង ទៅដល់១៧ភាគរយ កាលពីខែក្នុងវិច្ឆិកា ធៀបទៅនឹងខែវិច្ឆិកា កាលពីឆ្នាំទៅ និងបានវ៉ាដាច់ទំហំផ្គត់ផ្គង់ ដែលអារ៉ាប៊ីសាអូឌីត បានផ្តល់ឲ្យចិន ក្លាយជាអ្នកផ្គត់ផ្គង់ ធំជាងគេបំផុត របស់ចិន។ ដំណឹងនេះត្រូវបានប្រកាសឡើង ក្នុងពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងប្រញាប់ក្នុងការបង្កើនប្រេងស្តុកទុក ឲ្យបានច្រើនបំផុតតាម ដែលអាចធ្វើទៅបានមុនពេល...
បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាអ្នកធានាដ៏សំខាន់នៃអធិបតេយ្យភាព របស់ប្រទេសរុស្ស៊ី ដោយលោកបានសន្យាថា សព្វាវុធថ្មីនឹងចូលបម្រើការ ក្នុងពេលឆាប់ៗនេះ។ លោកពូទីនបានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងសុន្ទរកថាមួយក្នុងអំឡុងពេល ជួបជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់របស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នុយក្លេអ៊ែរទាំងបីរួមមាន កាំជ្រួចដែលបាញ់ចេញពីយន្តហោះ...
បរទេស៖ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានបច្ចុប្បន្ន នៃក្រុមប្រឹក្សាសន្តិសុខ បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធ ក្នុងអំឡុងទស្សនកិច្ច នៅទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យរបស់លោក Medvedev...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។ ផ្លូវដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម...