ព័ត៌មានជាតិ

ប្រធានាធិបតីអ៊ុយក្រែន ជិះរថភ្លើងទៅប្រទេសប៉ូឡូញ ដើម្បីឡើងយន្តហោះយោធាអាមេរិក ហោះទៅមូលដ្ឋានទ័ពអាកាស ក្បែរទីក្រុងវ៉ាស៊ីនតោន

បរទេស៖ យន្តហោះយោធាអាមេរិកមួយគ្រឿង បានដឹកប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅក្នុងប្រទេសប៉ូឡូញ ហើយបានបញ្ជូនលោកទៅកាន់ មូលដ្ឋានទ័ពអាកាស ក្បែរទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីរសៀលថ្ងៃពុធ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់សហរដ្ឋអាមេរិក បានកើតឡើងនៅពេលដែល មន្ទីរបញ្ចកោណបានចេញផ្សាយ ខ្លឹមសារនៃកញ្ចប់សព្វាវុធថ្មីតម្លៃ ១,៨៥ពាន់លានដុល្លារ ដែលបានសន្យាចំពោះទីក្រុងគៀវ ដែលរួមមានមីស៊ីលការពារដែនអាកាស Patriot ។ សភាអាមេរិក ត្រូវបានគេរំពឹងថានឹងអនុម័តជំនួយចំនួន ៤៥ ពាន់លានដុល្លារផ្សេងទៀត នៅក្នុងអ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថាមន្ត្រីអាមេរិកបានប្រាប់ CNN ថា ដំណើររបស់លោក Zelensky ត្រូវបានរៀបចំឡើងដោយ សម្ងាត់កាលពីសប្តាហ៍មុននេះ ។ មេដឹកនាំអ៊ុយក្រែនបានជិះរថភ្លើងទៅកាន់ទីក្រុង Przemysl ប្រទេសប៉ូឡូញ ជាកន្លែងដែលយន្តហោះផ្លូវការ របស់សហរដ្ឋអាមេរិកកំពុងរង់ចាំ។ គាត់បានចុះចតនៅឯមូលដ្ឋានរួម Andrews ដែលជាមូលដ្ឋានរបស់យន្តហោះ Air Force One – ភ្លាមៗបន្ទាប់ពីថ្ងៃត្រង់ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top