ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និទ្ធជាមួយ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយ តាមវិធានការច្បាប់ ចំពោះករណី នៃការវាយកម្ទេចកុដិ បុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី២១ ធ្នូ នេះ បានឱ្យដឹងថា ករណីនៃ...
ភ្នំពេញ ថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០២២៖ ក្នុងតួនាទីថ្មីមួយរយៈពេលកន្លងមក លោកនាយកចាត់ការវ័យ ៤០ ប្លាយ បានដាក់ចេញការប្តេជ្ញាចិត្តយ៉ាងមុតមាំទៅលើល្បឿននៃការសាងសង់ និង បញ្ចប់គម្រោងនីមួយៗអោយបានតាមពេលវេលាដែលបានកំណត់ និង ផ្តល់ជូនអោយអតិថិជនបានកាន់សោរចូលរស់នៅក្នុងគេហដ្ឋានប្រកបដោយគុណភាពនិងសោភ័ណ្ឌភាពស្អាតបំផុត។ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅថ្មីនៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍៍ថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្លូវបេតុងដែលបានបាក់ស្រុត ខូចខាតដោយសារទឹកជំនន់ស្ថិតនៅឃុំពាមប្រធ្នោះ និងឃុំល្វេ ក្នុងស្រុកកោះសូទិន។ បើតាមអភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានប្រាប់ឲ្យដឹងថា ផ្លូវបេតុងស្ថិតនៅក្នុងឃុំទាំងពីរខាងលើ បានស្ថាបនារួចនៅខែកក្កដា ឆ្នាំ២០២២...
បរទេស៖រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subramanyam Jaishankar បានប្រកាសថាប្រទេសឥណ្ឌាបានសម្រេចចិត្តធ្វើការដាក់ពង្រាយចំនួនយោធាដ៏ច្រើនបំផុតមួយទៅកាន់តំបន់ព្រំដែនជាមួយនឹងប្រទេសចិនក្នុងគោលបំណងសំខាន់ធ្វើយ៉ាងណា ដាក់សំពាធទៅលើរដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ ឲ្យកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ជម្លោះ។ លោករដ្ឋមន្ត្រីបានបន្តទៀតថាការដាក់ពង្រាយយោធា របស់ឥណ្ឌាបានធ្វើឡើងផងដែរ គឺនៅបន្ទាប់ពីប្រទេសចិនបានធ្វើការបង្កើនចំនួនយោធារបស់ខ្លួនទៅ កាន់ទីតាំងព្រំដែននេះកាន់តែច្រើនឡើងចាប់ តាំងតែពីឆ្នាំ២០២០ហើយចុងក្រោយនេះក៏មានការប៉ះទង្គិចគ្នា ផងដែរកាលពីថ្ងៃទី៩ខែធ្នូគិតចាប់តាំងពីពេលនោះមក។ ទោះបីជាយ៉ាងណាក្តីការប៉ះទង្គិចគ្នាមិនមានរយៈ ពេលយូរឡើយដោយមានយោធាតិចតួចប៉ុណ្ណោះ ដែលទទួលរងរបួសស្រាលខណៈដែលភាគីឥណ្ឌាបានចោទ ប្រកាន់ថាយោធាចិនបានប៉ុនប៉ង់ធ្វើដំណើរ ចូលមកដល់តំបន់បន្ទាត់ព្រំដែនដោយមិនមានការអនុញ្ញាតិនិងល្មើសទៅលើកិច្ច ព្រមព្រៀងទ្វេភាគី៕ ប្រែសម្រួល៖ស៊ុនលី
គៀវ៖ សារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃអង្គារបានទៅទស្សនាទីក្រុងជួរមុខ Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចការងាររបស់លោក លោក ហ្សេឡិនស្គី បានជួបជាមួយបុគ្គលិកនៃកងពលតូចមេកានិច ដែលពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងរុស្ស៊ីនៅលើផ្លូវទៅកាន់ទីក្រុង។ លោក ហ្សេឡិនស្គី បានស្តាប់របាយការណ៍របស់មេបញ្ជាការ ស្តីពីស្ថានភាពប្រតិបត្តិការនៅជួរមុខ ហើយបានថ្លែងអំណរគុណដល់យោធាអ៊ុយក្រែនចំពោះភាពក្លាហាន ភាពធន់ និងកម្លាំងរបស់ពួកគេដែលបានបង្ហាញក្នុងអំឡុងពេលប្រយុទ្ធ។...
ភ្នំពេញ ថ្ងៃពុធ ទី២១ ធ្នូ ២០២២៖ ដើម្បីចូលរួមអបអរពិធីបុណ្យណូអែល ឬគ្រឹស្តម៉ាស (Christmas) និងពិធីឆ្លងឆ្នាំសកល ២០២៣ ក្រុមហ៊ុន Smart Axiata បាននាំយកនូវហ្គេមកម្សាន្តបែបឌីជីថលមួយ ដែលមានឈ្មោះថា «SmartNas ចាប់កាដូ» សម្រាប់អតិថិជនរបស់ខ្លូន នៅលើកម្មវិធីទូរសព្ទដៃ ស្មាតណាស់ (SmartNas)។ ហ្គេមឌីជីថល...
យេរ៉ូសាឡឹម៖ រដ្ឋាភិបាលអ៊ីស្រាអែល បានចាប់ផ្តើមផែនការមួយ ដើម្បីប្រមូលផ្តុំដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ចំពោះសំឡេងរំខាននៅលើផ្លូវនៃ យានយន្តដោយប្រើបច្ចេកវិទ្យា រកឃើញដោយស្វ័យប្រវត្តិ។ ក្រសួងនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការការពារបរិស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ផែនការនេះបានលើកទឹកចិត្ត ដល់ក្រុមហ៊ុនបច្ចេកវិទ្យា និងសហគ្រិនឱ្យបង្កើតដំណោះស្រាយ ដែលអាចឱ្យការរកឃើញយានយន្ត “មានសម្លេងរំខាន” នៅក្នុងស្ថានភាពមើលឃើញ និងអាកាសធាតុផ្សេងៗ ដូចជាភាពងងឹត និងអ័ព្ទ...
រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលត្រូវបានគេស្គាល់ថាជា OPEC+ រក្សានយោបាយចេញពីដំណើរការ ធ្វើការសម្រេចចិត្តរបស់ខ្លួន។ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman bin Abdulaziz Al Saud បានមានបន្ទូលថា ការសម្រេចចិត្តរបស់អង្គការ OPEC+ គឺផ្អែកលើការវាយតម្លៃ...
យូអិន៖ បេសកជនកំពូល របស់អង្គការសហប្រជាជាតិ សម្រាប់អាហ្វហ្គានីស្ថានបានឲ្យដឹងថា ការចូលរួមជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ដោយសហគមន៍អន្តរជាតិ ត្រូវតែបន្តក្នុងទម្រង់មួយចំនួន។ លោកស្រី Roza Otunbayeva តំណាងពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានអង្គការសហប្រជាជាតិ បានឲ្យដឹងថា “ប្រជាជនអាហ្វហ្គានីស្ថាន ចង់បានការបន្តការចូលរួម ពីសហគមន៍អន្តរជាតិ ហើយជឿថា វាគ្រាន់តែជាតាមរយៈការបង្កើនអន្តរកម្ម ជាមួយអាជ្ញាធរជាក់ស្តែង (ពួកតាលីបង់) ដែលការផ្លាស់ប្តូរជាវិជ្ជមាន...
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានចំណងជើងថា «មោទនភាពជាតិដ៍ធំធេងរបស់ប្រជាជាតិខ្មែរក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន» ជាមួយនឹងការរំលេចអំពីបេសកកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅទ្វីបអឺរ៉ុប ដែលបានបិទបញ្ចប់ហើយនោះ ថា បាននាំមកនូវជោគជ័យយ៉ាងធំធេងជូនដល់ជាតិមាតុភូមិកម្ពុជា។ ក៏ដូចជារៀងរាល់ការបំពេញទស្សនកិច្ចនៅក្រៅប្រទេសកាលពីលើកមុនៗដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន តែងតែនាំមកនូវផលប្រយោជន៍ដ៍ធំធេងជូនជាតិមាតុភូមិជានិច្ច។ ប៉ុន្តែ បេសកកម្មនៅទ្វីបអឺរ៉ុបលើកនេះ...