បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីមេដឹកនាំ របបយោធាជាន់ខ្ពស់ លោក Min Aung Hlaing បាននិយាយនៅថ្ងៃពុធថា ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើម ទិញផលិតផលប្រេងរបស់ប្រទេសរុស្ស៊ី ហើយត្រៀមខ្លួនជាស្រេច ក្នុងការចំណាយសម្រាប់ ការចែកចាយជាប្រាក់រូប្លិ៍។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារថា ឯកសារចាត់ថ្នាក់ដែលរឹបអូសដោយ FBI ក្នុងអំឡុងពេលវាយឆ្មក់លើ លំនៅដ្ឋានរបស់អតីតប្រធានាធិបតី អាមេរិកលោក Donald Trump រួមមានឯកសារសម្ងាត់កំពូលទាក់ទង នឹងសមត្ថភាពនុយក្លេអ៊ែរ របស់មហាអំណាចបរទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពរបស់គេហទំព័រនេះ...
បរទេស៖ គ្រូបង្រៀនម្នាក់ត្រូវបានចោទប្រកាន់ ពីបទរំលោភផ្លូវភេទលើកុមាររហូតដល់ ២២នាក់ ដែលភាគច្រើនចូលរៀន នៅសាលាដែលគាត់ធ្វើការ ហើយថែមទាំងបានបង្ហោះវីដេអូនោះ នៅលើបណ្តាញសង្គមថែមទៀត។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានលម្អិតត្រូវបានចេញផ្សាយ ដោយជំនួយការនគរបាលជាតិ ឧត្តមសេនីយ៍ទោ Surachate Hakparn ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។ ឧត្តមសេនីយ៍ទោ Surachat...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជេីញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា អគាររដ្ឋបាល អគារសាលប្រជុំ រួមទាំងការបំពាក់សម្ភារៈបច្ចេកទេស ការរៀបចំហេដ្ឋរចនាសម្ព័ន្ធជុំវិញអគារ បានចំណាយថវិកាសរុបចំនួនជាង ១៤លានដុល្លារអាមេរិក ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់...
កាលពីខែមិថុនា ឆ្នាំ១៩៨៥ លោក Xi Jinping បានចាកចេញពីស្រុក Zhengding ដែលជាស្រុកតូចមួយនៃខេត្ត Hebei ទៅបម្រើការងារនៅខេត្តហុកគៀន ជាប់ឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ចិន។ លោក Xi Jinping បានបម្រើការងារនៅហុកគៀនអស់រយៈពេល ១៧ ឆ្នាំកន្លះ ដោយបានបំពេញតួនាទីសំខាន់ទាំងនៅក្រុងសៀមិន តំបន់ណីងដឺ ក្រុងហ្វូចូវដែលជាទីរួមខេត្ត និងគណៈកម្មការបក្សប្រចាំខេត្តនិងរដ្ឋបាលខេត្ត។ ហុកគៀនជាកន្លែងបើកទូលាយមុនគេរបស់ចិន...
បរទេស៖ ចរាចរណ៍នៅផ្នែកខ្លះនៃរាជធានីបាងកក ប្រទេសថៃ មានការកកស្ទះយ៉ាងខ្លាំងនៅព្រឹកថ្ងៃពុធ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីរសៀលថ្ងៃអង្គារ និងដល់ពេលយប់បានបណ្តាលឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងទីក្រុងបាងកក ខេត្តផាធុមថានីនិង ខេត្តណុនថាបុរី។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវជាច្រើន ត្រូវបានជន់លិចដោយទឹកត្រូវបានគេរាយការណ៍ថា មានជម្រៅជាងមួយម៉ែត្រនៅក្នុងតំបន់ខ្លះ។ នៅទីក្រុងបាងកក សង្កាត់ Bang Khen រងការវាយប្រហារខ្លាំងបំផុត...
បរទេស៖ កាសែតក្នុងស្រុក Blick បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលស្វីសបានចាត់វិធានការតឹងតែង ដើម្បីកាត់បន្ថយវិបត្តិថាមពលដែលកំពុងកើតឡើងនៅអឺរ៉ុប។ កាសែតនេះបានផ្សាយថា អ្នកដែលបំពានបទប្បញ្ញត្តិកំដៅរបស់រដ្ឋាភិបាលក្នុងរដូវរងារនេះ អាចត្រូវបានពិន័យ ឬក៏អាចឈានទៅដល់ជាប់ពន្ធនាគារថែមទៀត។ ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើរុស្ស៊ី ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន គឺបានបណ្តាលឱ្យតម្លៃឧស្ម័នកើនឡើងដល់កម្រិតខ្ពស់បំផុត និងជំរុញឱ្យមានអតិផរណាទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្រោមច្បាប់ដែលបានណែនាំនៅក្នុងបទប្បញ្ញត្តិថ្មីរបស់រដ្ឋាភិបាល គឺអគារដែលមានប្រព័ន្ធកំដៅឧស្ម័នអាចកំដៅបន្ទប់រហូតដល់...
បរទេស៖ អនុប្រធានសមាគមមិត្តភាពរុស្ស៊ី-ចិន និងជាសមាជិកក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៊ី លោក Sergey Sanakoev បានប្រាប់ RTថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងបានជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកបានពណ៌នាកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរថាមានស្ថិរភាព ស្វាហាប់ និងគ្រប់គ្រាន់ដោយខ្លួនឯងទាំងស្រុង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok...
សេអ៊ូល៖ មនុស្សចំនួន ៩នាក់ត្រូវបានទាញចេញពីយានដ្ឋានចតរថយន្តដែលត្រូវទឹកជន់លិច ភាគអាគ្នេយ៍នៃទីក្រុង Pohang ដែលក្នុងនោះ ២ នាក់នៅរស់រានមានជីវិត និង ៧ នាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីត្រូវបានរកឃើញសភាពដែលសាច់ដុំបេះដូងឈាមកន្រ្តាក់ ខណៈដែលការស្វែងរកនៅតែបន្តសម្រាប់ជនរងគ្រោះដែលនៅសេសសល់បន្ទាប់ពីព្យុះទីហ្វុង Hinnamnor ។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ពួកគេទាំងអស់បានជាប់នៅក្នុងចំណតក្រោមដីនៅឯអគារផ្ទះល្វែងមួយក្នុងទីក្រុង...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តី ជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។...