ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១១នាក់ទៀត ខណៈជាសះស្បើយចំនួន២៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៦៧៩នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៥៣២នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ “កីឡដ្ឋានខេត្តកំពង់ស្ពឺ” ចំណាយថវិកាសាងសង់ជាង២លានដុល្លារ មានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ។ ក្នុងពិធីសម្ពោធនេះ ឃើញមានវត្តមាន លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយ៍ និងសំណង់តំណាងសម្តេចតេជោ ហ៊ុន សែន...
ប៊ូដាពែស៖ លោក Tamas Menczer រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានលើកឡើងថា ប្រទេសហុងគ្រី នឹងមានឧស្ម័នគ្រប់គ្រាន់ក្នុងរដូវរងានេះ ដើម្បីផ្គត់ផ្គង់គ្រួសារ និងសេដ្ឋកិច្ចរបស់ខ្លួន។ លោក Menczer បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍សាធារណៈ M1 កាលពីថ្ងៃចន្ទថា “ឧស្ម័នកំពុងហូរទៅកាន់ប្រទេសហុងគ្រី ជាកន្លែងដែលប្រជាជននឹងអាដុតចកំដៅ (ផ្ទះរបស់ពួកគេ) ក្នុងអំឡុងពេលត្រជាក់ (រដូវរងា) ហើយឧស្សាហកម្ម...
ម៉ូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី បាន បញ្ចប់កិច្ចព្រមព្រៀង ជាមួយទីក្រុងតូក្យូ ស្តីពីការសម្របសម្រួលដំណើរ ទស្សនកិច្ចរបស់ ពលរដ្ឋជប៉ុន ទៅកាន់កោះប៉ាស៊ីហ្វិក ដែលមានជម្លោះចំនួន៤កោះនេះ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចព្រមព្រៀងដែលមានអាយុកាលតាំងពីឆ្នាំ១៩៩៩ បានអនុញ្ញាតឱ្យអតីតអ្នកស្រុក និងសមាជិកគ្រួសាររបស់ពួកគេនៃកោះ ដែលត្រូវបានគេស្គាល់ថាជាកោះ Southern Kurils ក្នុងប្រទេសរុស្ស៊ី និងដែនដីភាគខាងជើងក្នុងប្រទេសជប៉ុន អាចទៅលេងកោះដែលគ្រប់គ្រងដោយរុស្ស៊ីដោយគ្មានទិដ្ឋាការ។ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសពីចេតនារបស់ខ្លួនក្នុងការបញ្ចប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការនៅក្នុងខែមីនា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា ប្រទេសចិនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារតាមអ៊ីនធឺណិត ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក លើសាកលវិទ្យាល័យ Northwestern Polytechnical របស់ប្រទេសចិន ហើយជំរុញឱ្យភាគីសហរដ្ឋអាមេរិក ផ្តល់ការពន្យល់ និងបញ្ឈប់ជាបន្ទាន់នូវទង្វើខុសច្បាប់របស់ខ្លួន។ វាត្រូវបានគេរាយការណ៍ថា មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មេរោគកុំព្យូទ័រជាតិរបស់ចិន (CVERC) និងក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត ៣៦០ កាលពីថ្ងៃចន្ទបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតលើការវាយប្រហារលើសាកលវិទ្យាល័យ...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ នាឱកាសនោះ សម្ដេច ស ខេង បានរំលឹកថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃរៀបចំ តាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំ...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី ត្រូវបានជំទាស់នឹង ការកាត់បន្ថយផលិតកម្មប្រេង ពីអង្គការ OPEC+ ដោយសារវាចង់ធ្វើឱ្យប្រាកដថា វាមានគែមមួយ ក្នុងការពិភាក្សាជាមួយ អ្នកទិញអាស៊ី ដែលបាននិងកំពុងទាញយកតម្លៃប្រេងឆៅ ដែលបានបញ្ចុះតម្លៃរបស់ខ្លួន នេះបើយោងតាមរបាយការណ៍ របស់ Wall Street Journal ។ អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តបានជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាថាតើការផ្លាស់ប្តូរណាមួយចំពោះការផ្គត់ផ្គង់ប្រេងឆៅគឺចាំបាច់។ ក្រុមហ៊ុននាំចេញឈានមុខគេរបស់អារ៉ាប៊ីសាអូឌីត...
បរទេស៖ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Politico កាលពីពេលថ្មីៗនេះបានឲ្យដឹងថា គណៈកម្មការការពារទិន្នន័យ របស់ប្រទេសអៀរឡង់ បានធ្វើការផាកពិន័យក្រុមហ៊ុន Meta ជាទឹកប្រាក់ចំនួន ៤០២លានដុល្លារ ទាក់ទងទៅនឹងការកំណត់ឯកជនភាពរបស់កុមារនៅលើកម្មវិធីទំនាក់ទំនងសង្គម Instagram។ ពួកគេបានចោទប្រកាន់ក្រុមហ៊ុនថា មិនបានអនុវត្តទៅតាមបទប្បញ្ញត្តិ ការពារទិន្នន័យទូទៅរបស់អឺរ៉ុប ដែលហៅកាត់ថា GDPR។ បើតាមហ្វេសប៊ុកនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុនក៏ត្រូវរងការចោទប្រកាន់ថា មិនបានធ្វើការកំណត់ឲ្យបានត្រឹមត្រូវ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋរស់នៅបណ្តាខេត្តក្នុងភូមិសាស្ត្រជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក ត្រូវបង្កើនការប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ។ ក្នុងនោះនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី៧-៩ខែកញ្ញាផងដែរ ៕
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រធានាធិបតី បារាំង លោក Emmanuel Macron បានប្រកាសថា បារាំងនិងអាល្លឺម៉ង់ បានឈានទៅដល់ការសន្យារួមគ្នា ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងបញ្ហាវិបត្តិថាមពល ដែលនឹងកើតឡើង នៅរដូវរងារខាងមុខនេះ។ ថ្លែងទៅកាន់សន្នសិទកាសែតមួយ ជាមួយនឹងអធិកាបតី អាល្លឺម៉ង់ លោក Olaf Scholz លោក...