ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុងដំណើរការដាំដើមឈើដើម្បីបណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថានធម្មជាតិ និងសម្រាប់បង្កើនគុណភាពជីវិត ឲ្យកាន់ប្រសើរចាប់តាំងពីពេលដំបូង នៃការចាប់ផ្តើមគម្រោងបុរីចន្ទគីរីរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមរយៈកម្មវិធីមួយឈ្មោះថា «ចន្ទគីរីបៃតង» ដោយមានការដាំដើមឈើមុនពេល គម្រោងអភិវឌ្ឍន៍បុរីនេះចប់រួចរាល់ សម្រាប់ផ្តល់ជូនឱ្យអតិថិជនចូលរស់នៅ។ ខណៈពេលដែលជីវភាពរស់នៅ និងគុណភាពជីវិតមានភាពកាន់តែប្រសើរឡើង ហើយអ្នកទិញផ្ទះកាន់តែផ្តោតសំខាន់លើបរិស្ថានបៃតង ក្រុមហ៊ុន អឺបេនលែន បានរៀបចំកម្មវិធីដាំដើមឈើសំដៅ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២បានអនុញ្ញាត ឲ្យគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រ គណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព...
ម៉ូស្គូ៖ កងទ័ពអង់គ្លេស បានឲ្យដឹងថា រុស្ស៊ី បានបាត់បង់ទាហានរាប់ម៉ឺននាក់ នៅអ៊ុយក្រែន ហើយក្រុងម៉ូស្គូ កំពុង ព្យាយាមជ្រើសរើសទាហានបន្ថែម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ នៅពេលដែលសង្រ្គាមអូសបន្លាយដល់ខែទី៧ របស់ខ្លួន វិមានក្រឹមឡាំង នៅតែតឹងតែងលើចំនួនអ្នកស្លាប់ បន្ទាប់ពីផែនការរអាក់រអួលជាច្រើនខែ ហើយសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដអូសបន្លាយ ដោយមិនទាន់ដឹកពីអ្នកណាឈ្នះចាញ់នៅឡើយ។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស (Mod)...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការធ្វើសកម្មភាពរបស់លោក សម រង្ស៊ីនិងមនុស្សជំនិតរបស់លោក ក្នុងការធ្វើបាតុកម្មតាមរយៈ ការដាក់ញ្ញត្តិនៅសាលាក្រុងឡូវែល សហរដ្ឋអាមេរិក ឲ្យដោះលែងកញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារ នៅខេត្តព្រះវិហារ គឺជាឧបាយកលថ្មីរបស់ក្រុមប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី ក្នុងគោលបំណងដើម្បីដាក់សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។...
តូក្យូ៖ មេដឹកនាំមកពីប្រទេសជប៉ុន និងប្រទេសអាហ្វ្រិក កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា សង្គ្រាមរុស្ស៊ី ដែលកំពុងបន្តនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិស្បៀងអាហារ នៅលើទ្វីប ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមិនសំដៅទៅលើទីក្រុងមូស្គូ ដោយឈ្មោះនោះទេ។ មេដឹកនាំបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ទុយនីស ដែលបានចេញបន្ទាប់ពី សន្និសីទអន្ដរជាតិទីក្រុងតូក្យូ ស្ដីពីការអភិវឌ្ឍអាហ្វ្រិក ដែលធ្វើឡើងនៅទីក្រុងទុយនេស៊ីឲ្យដឹងថា “យើងគូសបញ្ជាក់ដោយ ការព្រួយបារម្ភយ៉ាងខ្លាំងពី ផលប៉ះពាល់អវិជ្ជមាននៃ សេដ្ឋកិច្ចសង្គមនៃវិបត្តិនេះ (អ៊ុយក្រែន)...
ភ្នំពេញ ៖ ជនជាតិថៃចំនួន៨នាក់ ត្រូវបានអន្តរាគមន៍ជួយសង្គ្រោះតាមការស្នើសុំរបស់អនុព័ន្ធប៉ូលីសអមស្ថានទូតថៃប្រចាំនៅកម្ពុជា មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។ នេះបើតាមការចេញផ្សាយរបស់លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃ២៨ សីហា ។ ក្នុងចំណោមទាំង៨រូបនោះ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃចំនួន១នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃ ចំនួន៧នាក់។ តាមគោលការណ៍ដឹកនាំរបស់លោកនាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាពសម្តេចតេជោ...
បរទេស៖ ប្រទេសអូទ្រីស បានគាំទ្រការអំពាវនាវឱ្យមានដំណោះស្រាយទូទាំងសហភាពអឺរ៉ុប ចំពោះវិបត្តិឆ្លងព្រំដែន ដែលកំពុងកើនឡើងនៃតម្លៃអគ្គិសនី ដែលកើនឡើងជាផ្នែកដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន។ អធិការបតីលោក Karl Nehammer បានលើកឡើងថា “ភាពឆ្កួត” នៃការកើនឡើងតម្លៃមានន័យថា “ទីផ្សារនឹងមិនគ្រប់គ្រងខ្លួនឯងនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ដំបូងឡើយ លោក Nehammer មានមន្ទិលសង្ស័យ ចំពោះគំនិតនៃការកំណត់តម្លៃថាមពល ប៉ុន្តែដោយសារពួកគេក៏មិនបង្ហាញសញ្ញានៃការថមថយដែរ...
តេអេរ៉ង់៖ សារព័ត៌មាន Nour News របស់អ៊ីរ៉ង់បានចុះផ្សាយថា “ការពិនិត្យមើលយ៉ាងជាក់លាក់” ដែលកំពុងបន្តរបស់ទីក្រុងតេអេរ៉ង់ ចំពោះការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ខ្លួន លើសហភាពអឺរ៉ុប ដែលបានស្នើឡើង នូវសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នឹងបន្តយ៉ាងហោចណាស់នៅចុងថ្ងៃសុក្រ។ សារព័ត៌មានដែលមានទំនាក់ទំនង ជាមួយក្រុមប្រឹក្សាសន្តិសុខជាតិកំពូល របស់ប្រទេសនេះ បានសរសេរនៅក្នុងការបង្ហោះនៅលើគណនី Twitter របស់ខ្លួនថា ការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ននៃ...
ញូវដេលី៖ ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៥ខែក្នុងខែកក្កដា ខណៈដែលប្រទេសនេះបង្កើនការទិញផលិតផលប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Business Insider។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសឥណ្ឌាបានទិញយកប្រេងឆៅចំនួន ៨៧៧,៤០០ បារ៉ែលក្នុងមួយថ្ងៃពីប្រទេសរុស្ស៊ីកាលពីខែមុន ដោយបានធ្លាក់ចុះ ៧,៣ភាគរយ ពីទំហំពាណិជ្ជកម្មដែលបានកត់ត្រានៅក្នុងខែមិថុនា នៅពេលដែលវាបានយក ៩៥០,០០០ បារ៉ែលក្នុងមួយថ្ងៃ។ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកក្កដាតែមួយ ការនាំចូលជាមធ្យមក្រោម ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃ យោងតាមទិន្នន័យពី...