ភ្នំពេញ ៖ រដ្ឋាភិបាលនៃបប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានផ្តល់ជំនួយប្រភេទវ៉ាក់សាំងប្រភេទ Pfizer សំរាប់ក្មេងៗ ចំនួន ២៨៣,២០០ ដូសបន្ថែមទៀត ជាលើកទីពីរ ជូនរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកដល់រាជធានីភ្នំពេញហើយ តាមយន្តហោះលេខ QR 8974 ។ ការមកដល់របស់វ៉ាក់សាំងកូវីដជាលើកទី២របស់អូស្ត្រាលីនេះ ធ្វើឡើងក្រោមការអញ្ជើញទទួលដោយផ្ទាល់ពីលោកស្រី យក់...
គៀវ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា តំបន់ Zaporizhzhia ត្រូវបានទុកចោលដោយគ្មាន ការផ្គត់ផ្គង់ថាមពល ប៉ុន្តែភាគីរុស្ស៊ីក្រោយមកបានឲ្យដឹងថា ការផ្គត់ផ្គង់ថាមពលដល់ តំបន់ត្រូវបានស្ដារឡើងវិញ។ អភិបាលក្រុង Energodar លោក Dmytro Orlov បានបង្ហោះសារនៅលើបណ្ដាញ Telegram ថា ទីក្រុង Energodar ដែលជាទីក្រុងរណបនៃ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាថានឹងចាត់វិធានការ ចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាស និងស្ថាប័នរបស់ចិន បន្ទាប់ពីសហរដ្ឋអាមេរិក បានបន្ថែមអង្គភាពចិនចំនួន៧ ទៅក្នុងបញ្ជីត្រួតពិនិត្យ ការនាំចេញរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងលោកស្រី Shu Jueting បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើរបស់សហរដ្ឋអាមេរិក ហើយបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ ចំពោះការអនុវត្តខុសរបស់ខ្លួន។ លោកស្រី...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអះអាងថា ការវាយប្រហារតាមអាកាសបំផ្លាញ និងធ្វើឲ្យលែងដំណើរការនូវ យន្តហោះចម្បាំងរបស់អ៊ុយក្រែន ចំនួនដល់ទៅ៨គ្រឿង។ ការវាយប្រហារបានកើតឡើង នៅក្បែរទៅទីក្រុង Mirgorod ភាគកណ្តាលនៃរដ្ឋ Poltava ដែលយន្តហោះត្រូវបានបំផ្លាញមានដូចជា Su-27 និង Su-24 ជាដើមដែលខ្លះត្រូវបានបំផ្លាញទាំងស្រុង និងខ្លះទៀតត្រូវបាន រកការខូចខាតមិនអាច ដំណើរការបានវិញឡើយ។ ប្រភពដោយភាគីរុស្សីដដែលបានឲ្យដឹងដែរថា...
ភ្នំពេញ ៖ បេក្ខជនបន្តវេន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានធ្វើការប្ដេជ្ញា បន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពរួម និងផលប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។ ការលើកឡើងពីសំណាក់ បេក្ខជនបន្តវេន នាយករដ្ឋមន្រ្តី បែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ...
ភ្នំពេញ៖ លោកស្រីឈុន ដាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងក្តីព្រហ្មទណ្ឌ របស់ យុវជនជាប់ចោទ ចំនួន ៣នាក់ ដែលត្រូវបានតំណាងអយ្យការចោទ ប្រកាន់ ចំនួន បទល្មើសរួមមាន: បទល្មើសប៉ុនប៉ងឃាតកម្ម...
ភ្នំពេញ ៖ រូបថត៤សន្លឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីអំឡុងទស្សវត្សទី៩០ ដែលសម្តេចបានបង្ហោះ នៅព្រឹកថ្ងៃ២៦ សីហានេះ សម្តេចបានអំពាវនាវ អ្នកដែលបានដឹងប្រភព រូបថត ជួយប្រាប់ព្រោះរូបថតទាំងនេះ ទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា ។ តាមរយៈរូបថត៤សន្លឹកនេះ សម្តេចគិតថា ថតក្នុងពេលតែមួយ ដោយសំគាល់ទៅលើអាវ ក្រវ៉ាត់កនិងផ្លាកសញ្ញា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធីបតីនៃប្រទេសរុស្សីលោក Vladimir Putin បានធ្វើការចុះហត្ថលេខាទៅលើ ក្រិត្យថ្មីមួយដែលអាចមើលឃើញថា យោធាថ្មីចំនួន ១៣៧០០០នាក់ទៀត នឹងត្រូវដាក់បន្ថែមចូលទៅក្នុង កងកម្លាំងយោធារបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ បច្ចុប្បន្ននៅក្នុងជួរកងទ័ព របស់រុស្សីគេជឿជាក់ថា មានកងកម្លាំងយោធាសរុបតែត្រឹមជាង ១លាននាក់ប៉ុណ្ណោះ ហើយបុគ្គលិកសីវិលមានប្រមានជា ៩០ម៉ឺននាក់ ហើយក្នុងការបង្កើនចំនួនទ័ពនេះផងដែរលោក...
បរទេស៖ យោងតាមការអះអាង ដោយប្រភពព័ត៌មានក្នុងស្រុក និងត្រូវយកមកចេញផ្សាយដោយ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយគ្រាប់មីស៊ីល ច្រើនគ្រាប់ដែលបំពាក់ជាមួយ នឹងគ្រាប់បែកប្រភេទ Cluster bombs ផងបំផ្លាញរោងចក្រគិមី មួយកន្លែងនៅក្នុងតំបន់ Donbass។ ជាលទ្ធផលនៃក្រោយការវាយប្រហារនេះ រោងចក្រទាំងមូលត្រូវបាន ប្រកាសផ្អាកប្រតិបត្តិការទាំងស្រុង ដោយបារម្ភថានឹងមានការលេចចេញ នូវសារជាតិគិមីហើយក្នុងនោះ គេមើលឃើញមានការឆាបឆេះ នៅតាមចំណុចមួយចំនួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា សមាជិកសភាអាមេរិកផ្សេងទៀតហើយបានបំពេញទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់។ ជាការឆ្លើយតបរដ្ឋាភិបាល ទីក្រុងប៉េកាំងបានធ្វើការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច លើកនេះថាជាសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលចិនហើយបែរជា ធ្វើការគាំទ្រទៅនឹងក្រុមជនផ្តាច់ខ្លួនខុសច្បាប់ទៅវិញ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រដ្ឋាភិបាលកោះតៃវ៉ាន់បានធ្វើការប្រកាសថា៖ ភ្ញៀវដ៏មានសារៈសំខាន់ផ្សេងទៀតនឹងធ្វើដំណើរមកដល់ទីក្រុងតៃប៉ិតាមរយៈ ជើងហោះហើរយោធា របស់អាមេរិកដោយ ក្នុងនោះអ្នកផលិតព័ត៌មាន The Fox បានកំណត់បានថា អ្នកនយោបាយរូបនោះគឺជាសមាជិកសភាលោក Marsha Blackburn...