ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បាញ់មីស៊ីលប៉ះពាល់ ដល់ទីតាំងរោងចក្រគីមីមួយនៅ Donbass

បរទេស៖ យោងតាមការអះអាង ដោយប្រភពព័ត៌មានក្នុងស្រុក និងត្រូវយកមកចេញផ្សាយដោយ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយគ្រាប់មីស៊ីល ច្រើនគ្រាប់ដែលបំពាក់ជាមួយ នឹងគ្រាប់បែកប្រភេទ Cluster bombs ផងបំផ្លាញរោងចក្រគិមី មួយកន្លែងនៅក្នុងតំបន់ Donbass។

ជាលទ្ធផលនៃក្រោយការវាយប្រហារនេះ រោងចក្រទាំងមូលត្រូវបាន ប្រកាសផ្អាកប្រតិបត្តិការទាំងស្រុង ដោយបារម្ភថានឹងមានការលេចចេញ នូវសារជាតិគិមីហើយក្នុងនោះ គេមើលឃើញមានការឆាបឆេះ នៅតាមចំណុចមួយចំនួន របស់រោងចក្រផងដែរ។

អភិបាលក្រុង Gorlovka លោក Ivan Prikhodko បានបញ្ជាក់នៅលើបណ្តាញសង្គម Telegram ថារោងចក្រត្រូវបានរងការវាយប្រហារ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយគ្រាប់មីស៊ីលចំនួន២ របស់អ៊ុយក្រែន MLRS ហើយបានផ្ទុះនៅពេលដែលបានធ្លាក់ មកដល់រោងចក្រជាមួយនឹងគ្រាប់បែកបំពាក់ ។

អជ្ញាធរនៃតំបន់ Donbass បានទទួលការខលហៅដោយលេខ សង្គ្រោះបន្ទាន់នៅវេលាម៉ោងប្រមាណជា ៦រសៀលហើយក្រុមពន្លត់អគ្គិសភ័យ បានបើកប្រតិបត្តិការពន្លត់ភ្លើងអស់ រយៈពេលជិត ២ម៉ោងរហូតដល់ម៉ោង៧និង៤៥នាទី ទើបបញ្ចប់រួចរាល់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top