ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ទៀត ខណៈ ជាសះស្បើយចំនួន៣៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៤៨២នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ២៤៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា អ៊ុយក្រែននឹងវាយយកតំបន់ Crimea ដែលកំពុងកាន់កាប់ដោយ រុស្ស៊ីនៅពេលណាទាំងអស់ ដោយមិនចាំបាច់ធ្វើការ ពិភាក្សាឬប្រឹក្សាជាមួយនឹង ប្រទេសណាឡើយ។ ថ្លែងទៅកាន់ក្រុមការងារដែលមានឈ្មោះថា Crimea Platform គឺជាក្រុមការងារដែលប្រមូលផ្តុំអង្គការជាតិ និងអន្តរជាតិចំនួនដល់ទៅជាង៦០ ក្នុងការគាំទ្រដល់រដ្ឋាភិបាលក្រុងគៀវ ដើម្បីដណ្តើមយកតំបន់ Crimea មកកាន់កាប់ឡើងវិញនោះលោក...
ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១ មុនថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping ប្រធានរដ្ឋចិន បានទៅចុះត្រួតពិនិត្យ ការងារនៅភូមិ Huawu ឃុំXinrenជនជាតMiao ក្រុង Bijie ខេត្ត Guizhou។ លោកបានទៅលេងផ្ទះ គូស្វាមីភរិយាអ្នកភូមិ Zhao Yuxue...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបោះដៃបន្ថែមហៅលោក សម រង្ស៊ី ឲ្យចូលស្រុកវិញ បើក្លាហានអួតថាចូល កុំចាំបាច់ឲ្យរាជរដ្ឋាភិបាលបើកផ្លូវ។ ការបោះដៃហៅរបស់អ្នកនាំពាក្យ បក្សកាន់អំណាចនេះ បន្ថែមពីលើសំដីរបស់លោក សម រង្ស៊ីដែលបានអះអាងថា នឹងចូលស្រុកវិញ ដើម្បីចូលខ្លួនបំភ្លឺក្នុងតុលាការ លើបណ្តឹងថ្មីចុងក្រោយ របស់លោកមួយទៀត នាថ្ងៃទី១៥...
ក្នុងខណៈពេលដែលភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដែលបណ្តាលមកពីការបង្កហេតុ របស់ភាគីអាមេរិក នៅមិនទាន់បានធូរស្រាលផង លោក Burns ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិន បែរជាបានអះអាង នៅពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន CNN កាលពីពេលថ្មីៗកន្លងទៅនេះថា ប្រទេសចិនមានប្រតិកម្មជុ្រល ចំពោះរឿងដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលក្លាយទៅជាកក្តាអស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបណ្តាលឱ្យទំនាក់ទំនង...
អតិផរណា ដែលសំដៅលើការរឡើងថ្លៃទំនិញ ឬសំដៅលើការបន្ថយអំណាចទិញ របស់អ្នកប្រើប្រាស់ ព្រោះទំនិញឡើងថ្លៃនោះ កំពុងកើតមាននៅបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ចូលមកដល់ឆមាសទី២ នៃឆ្នាំ២០២២នោះ ក៏ប៉ុន្តែប្រទេសចិន ត្រូវបានមើលឃើញថា មានអតិផរណាតិចតួច បើធៀបនឹងបណ្តាប្រទេស នៅលោកខាងលិច ក៏ដូចជា សហរដ្ឋអាមេរិក ជាដើមនោះ។ បញ្ហាជំងឺរាតត្បាតជាសកល រយៈពេលប្រមាណ ២ឆ្នាំចុងក្រោយ និងបញ្ហាសាំងឡើងថ្លៃ ព្រោះតែបញ្ហារវាងរុស្ស៊ី...
ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតអង់គ្លេស ប្រចាំនៅអាហ្សង់ទីន បានរៀបចំធ្វើការប្រកួតវីដេអូខ្នាតខ្លីអនឡាញ ដែលសំដៅចំពោះនិស្សិត ក្នុងដែនអាហ្សង់ទីន ដោយបានអះអាងថា អ្នកទទួលរង្វាន់អាចទៅធ្វើទេសចរណ៍ រយៈពេលមួយសប្តាហ៍ ដោយមិនគិតថ្លៃនៅប្រជុំកោះ Malvinas ។ ចំពោះការនេះ ក្រសួងការបរទេសអាហ្សង់ទីន បានចេញផ្សាយសេចក្តីប្រកាស សម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ដោយលើកឡើងថា អង់គ្លេស ធ្វើអ៊ីចឹង គឺមានគោលបំណងឃោសនាពី “ការកាន់កាប់” យ៉ាងពិតប្រាកដ...
នៅថ្ងៃទី ២១ ខែសីហា រថភ្លើងចិន-អឺរ៉ុប(ពីក្រុងXi’an ទៅក្រុង Hamburg )បានបើកបរចេញពីស្ថានីយ៍អន្តរជាតិ Xi’an ។ នេះជារថភ្លើងចិន-អឺរ៉ុបគ្រឿងទី ១ ម៉ឺនក្នុងឆ្នាំនេះ ដែលបានសម្រេចការបើកបររថភ្លើងចិន-អឺរ៉ុបចំនួន ១ ម៉ឺនលើកមុនកាលកំណត់ ១០ ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ ២០២១ ។ នាថ្ងៃដដែលនោះ រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយក្រុម...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ណាហ្គាវើលដ៍បេះដូងសប្បុរស ជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានដំណើរការកម្មវិធីកសិកម្មសហគមន៍ ជាមួយប្រជាកសិករជាច្រើនគ្រួសារ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដោយកម្មវិធីនេះ បានដំណើរការរួមមាន បច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែ។ កម្មវិធីទីមួយ គឺការផ្តល់សិក្ខាសាលា ស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន។ នៅពេលជន្លេនស៊ីរូបធាតុរលួយ (ដែលយកមកពីផ្ទះបាយ) លាមកគោ ឬចំបើងជាដើម...
(ភ្នំពេញ) ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងនូវកម្មវិធី Samsung Innovation Campus ដែលជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) យុវជន។ ក្នុងកម្មវិធីនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព លោក...