បរទេស ៖ សហភាពអឺរ៉ុប កាលពីថ្ងៃសុក្រម្សិលមិញនេះ បានព្រមានលោក Elon Musk ថាក្រុមហ៊ុន Twitter របស់លោកនឹងអាចប្រឈមមុខ ទៅនឹងទណ្ឌកម្មជាច្រើន បន្ទាប់ ពីកម្មវិធីបណ្តាញសង្គមមួយនេះ បានធ្វើការបិទគណនេយ្យ អ្នកកាសែតជាច្រើនរូប នាពេលកន្លងមក។ Twitter បានប្រកាសបិទគណនេយ្យមួយចំនួន ក្រោយពេលដែលពួកគេ បានធ្វើការចែករំលែក ពេលវេលាពិតប្រាកដនិងទីតាំង នៃការធ្វើដំណើរ...
បរទេស ៖ ប្រទេសស្វីស កាលពីថ្ងៃសុក្រ ម្សិលមិញ បានឈានទៅដល់ការ សម្រេចចិត្ត ក្នុងការចូល រួមដាក់ទណ្ឌកម្ម ដើម្បីប្រឆាំង ទៅនឹងប្រទេសរុស្សីផងដែរ ស្របពេលដែលអឺរ៉ុប ទើបតែបានសម្រេចចិត្ត អនុម័តកញ្ចប់ទណ្ឌកម្មទី៩ របស់ខ្លួននាទីក្រុង ប្រ៊ូស៊ែល ។ ការប្រកាស របស់ប្រទេសស្វីសធ្វើឡើង បន្តិចប៉ុណ្ណោះក្រោយពេល ដែលក្រុមប្រឹក្សាអឺរ៉ុប បានប្រកាសជាផ្លូវការ...
ប៊ែរឡាំង ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Christine Lambrecht បានឲ្យដឹងថា សភាអាល្លឺម៉ង់ បានអនុម័តកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ជាផ្នែកនៃគម្រោងលទ្ធកម្មយោធា ដែលមានតម្លៃ ១៣ ពាន់លានអឺរ៉ូ (១៤ ពាន់លានដុល្លារ) ។ គណៈកម្មាធិការថវិការបស់សភា បានអនុម័តការទិញនេះ រួមទាំងទឹកប្រាក់ចំនួន...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិកដែល ដាក់អង្គភាពចិនចំនួន ៣៦ លើ”បញ្ជីអង្គភាព”ការគ្រប់គ្រង ការនាំចេញរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសកម្មភាព របស់សហរដ្ឋអាមេរិក ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងស្ថាប័នរបស់ចិន។ អ្នកនាំពាក្យបានលើកឡើងថា ភាគីចិនបានកត់សម្គាល់ឃើញថា អង្គភាពរបស់ចិនចំនួន...
ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ប្រទេសចិន នៅថ្ងៃសុក្រនេះបានបាញ់បង្ហោះ គ្រាប់រ៉ុក្កែត Long March-11 ដោយបញ្ជូនផ្កាយរណបទៅក្នុងលំហ ។ គ្រាប់រ៉ុក្កែតបានផ្ទុះនៅម៉ោង ២និង១៧នាទីរសៀល ម៉ោងនៅទីក្រុងប៉េកាំង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang នៅភាគនិរតីនៃប្រទេសចិន ហើយបានបញ្ជូនផ្កាយរណប Shiyan-21 ទៅកាន់គន្លងដែលបានកំណត់ទុកជាមុន ។...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានលើកឡើងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៧៦គ្រាប់ និងបានធ្វើការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅទូទាំងប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ ដោយបានវាយប្រហាររដ្ឋធានី គៀវ និងទីក្រុងនានានៅភាគខាងជើង ខាងត្បូង ខាងលិច និងភាគកណ្តាល ។ មនុស្ស២នាក់បានស្លាប់នៅពេល អគារលំនៅឋានមួយត្រូវបាន វាយប្រហារនៅទីក្រុង...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ប្រតិបត្តិករនៃកន្លែងបោះជំរុំនៅជិត Genting Highlands ដែលជាកន្លែងគ្រោះបាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ សម្រាប់សកម្មភាពបោះជំរុំនោះទេ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ រដ្ឋាភិបាលក្នុងតំបន់ របស់ប្រទេសម៉ាឡេស៊ី លោក Nga...
ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទង្វើ របស់ទណ្ឌិតមេឧបឃាត សម រង្ស៉ី ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ លើប្រធានាធិបតីបារាំង មិនត្រឹមតែឆ្លុះបញ្ចាំងនូវភាពល្ងិតល្ងង់ហួសប្រមាណរបស់ខ្លួន និងការបន្តចរិតមារយាទបំភាន់នូវសច្ចភាពតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះលោក EMMANUEL MACRON។ តាមរយៈ សេចក្តីថ្លែងការណ៍ របស់ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីអំពីអាណត្តិរបស់ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នយ៍ ហៅកាត់ថា «អាស៊ាន»។ ជាមួយនឹងការបំភ្លឺតាមធម្មនុញ្ញអាស៊ាននេះ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ ក្រោមការប្រគល់សិទ្ធិ ពីប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកសាស្ត្រាចារ្យរង នី ចន្ទី ជាប្រធានការិយាល័យបច្ចេកទេស ក្នុងបទសម្ភាសន៍ផ្ទាល់ ជាមួយក្រុមការងារព័ត៌មាន នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាលពីពេលថ្មីៗនេះ លោកបានលើកឡើងថា៖ គិតក្នុងឆ្នាំ២០២២ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានទទួលពិនិត្យ និងព្យាបាលជំងឺជូនសមាជិក ប.ស.ស. សរុបប្រមាណជាង ១.៧ម៉ឺននាក់...
បរទេស៖អជ្ញាធរទទួលបន្ទុកកិច្ចការងារទិន្នន័យរបស់ប្រទេសហ្វាំងឡង់កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការបង្ហាញរបាយការណ៍ជាផ្លូវការស្តីអំពីអត្រាអតិផរណាប្រចាំឆ្នាំរបស់ខ្លួនដែលមានកំណើនទៅដល់៩,១ភាគរយមកហើយគិតត្រឹមខែវិច្ឆិកាកន្លងមកនេះ។ តួលេខនេះបានបង្ហាញថាអត្រាអតិផរណាបានកើនឡើងដល់កម្រិតដែលខ្ពស់មួយមិនធ្លាប់មានក្នុងរយៈពេលកន្លងមកជិត៤០ឆ្នាំនេះពោលគឺគិតចាបត់ាំងតែពីឆ្នាំ១៩៨៣ដែលគ្រានោះអត្រាអតិផរណាមានប្រមាណជា៩,២ភាគរយ។ តម្លៃនៃការប្រើប្រាស់របស់ប្រទេសបានកើនឡើង១,២ភាគរយពីខែមុនដែលក្នុងនោះបញ្ហាសំខាន់គឺដោយសារតែតម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនីមានសន្ទុះខ្លាំងដោយតម្លៃអគ្គិសនីបានកើនឡើង១៨ភាគរយរវាងខែនិងខែឬប្រមាណជា៦៦ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។ គួរឲ្យដឹងដែរថាកាលពីដើមខែកន្លងមកនេះទិន្នន័យក៏បានធ្វើការបង្ហាញអំពីការព្យាករណ៍ដែរថា GDP របស់ប្រទេសនឹងមានការធ្លាក់ចុះ ០,៣ភាគរយនៅក្នុងត្រីមាសទី៣គឺជាអត្រាធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៥ត្រីមាសចុងក្រោយដែលហ្វាំងឡង់ តែងតែទទួលបាននូវកំណើនជាប់ជានិច្ច៕ប្រែសម្រួល៖ស៊ុនលី