ព័ត៌មានអន្តរជាតិ

ស្វីសជាប្រទេស ចុងក្រោយចូលរួម ទណ្ឌកម្មប្រឆាំង នឹងប្រទេសរុស្សី

បរទេស ៖ ប្រទេសស្វីស កាលពីថ្ងៃសុក្រ ម្សិលមិញ បានឈានទៅដល់ការ សម្រេចចិត្ត ក្នុងការចូល រួមដាក់ទណ្ឌកម្ម ដើម្បីប្រឆាំង ទៅនឹងប្រទេសរុស្សីផងដែរ ស្របពេលដែលអឺរ៉ុប ទើបតែបានសម្រេចចិត្ត អនុម័តកញ្ចប់
ទណ្ឌកម្មទី៩ របស់ខ្លួននាទីក្រុង ប្រ៊ូស៊ែល ។

ការប្រកាស របស់ប្រទេសស្វីសធ្វើឡើង បន្តិចប៉ុណ្ណោះក្រោយពេល ដែលក្រុមប្រឹក្សាអឺរ៉ុប បានប្រកាសជាផ្លូវការ កញ្ចប់ទណ្ឌកម្មទី៩ ដែលក្នុង នោះមានការផ្តោត យកចិត្តទុកដាក់សំខាន់ ក្នុងការដាក់ការពិន័យ ចំពោះប្រតិបត្តិការយោធារុស្សី នៅអ៊ុយក្រែន ។ ទណ្ឌកម្មនឹងធ្វើឡើងដើម្បីរារាំងការ នាំចេញនិងការគ្រប់គ្រងផលិតផលនានា របស់រុស្សីនិងបច្ចេកវិទ្យានានា ដែលអាចប្រើប្រាស់នៅក្នុង វិស័យយោធានិងសន្តិសុខ។

ការដាក់ពិន័យនេះផងដែរ ក៏មានរួមបញ្ចូលទាំងការ ដាក់បញ្ចូលក្រុមហ៊ុន ចំនួន១៦៨ របស់រុស្សីចូលទៅក្នុងបញ្ជីខ្មៅ និងបង្កកទ្រព្យសម្បត្តិទៅលើធនាគារ ចំនួន២បន្ថែមទៀត របស់រុស្សី និងការដកអជ្ញាបណ្ណ របស់បណ្តាញ សារព័ត៌មានរបស់រុស្សីធំៗជាច្រើន ផ្សេងទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top