ភ្នំពេញ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំភ្នាក់ងារគយថៃ ប្រចាំច្រកឆុងចម នៃខេត្តសុរិន្ទ ពិចារណាលើកលែងការយកកម្រៃ ពន្ធពីប្រជាជនកម្ពុជា ដែលបានឆ្លងដែន ចូលទៅទិញទំនិញ បន្តិចបន្តួចពីផ្សារថៃ ដើម្បីយកមកប្រើប្រាស់ ជាលក្ខណៈគ្រួសារមិនមែនពាណិជ្ជកម្ម កំឡុងពេលស្ថានភាពជំងឺកូវីដ១៩ មិនទាន់ធូរស្រាល។ សំណើខាងលើ បានធ្វើឡើងនាឱកាសដឹកនាំ ប្រតិភូស្ថានទូត ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឧត្តមសេនីយ៍ទោ ភុងថេប...
បរទេស៖ អភិបាលក្រុង Sevastopol ជាទីក្រុងធំបំផុតរបស់តំបន់ Crimea បានធ្វើការរាយការណ៍ថា យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនចំនួនមួយគ្រឿង ត្រូវបានបាញ់ធ្លាក់ក្បែរទៅនឹង ប្រព័ន្ធការពារអាកាសនៅ ចំណុចទីតាំងអាកាសយានដ្ឋាន ដ៏សំខាន់មួយរបស់ខ្លួន។ លោក Mikhail Razvozzhaev បានបង្ហោះសារនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ទិន្នន័យដំបូងដែលទទួលបាន គឺយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនត្រូវបានបាញ់ទំលាក់ ហើយគ្មានការប៉ះពាល់ដល់អាយុជីវិត ឬការខូចខាតណាមួយនៅផ្ទាល់ដីឡើយ។...
បរទេស៖ នាយកដ្ឋានធារាសាស្ត្របានព្រមានថា ការព្យាករណ៍ថាភ្លៀងធ្លាក់ ខ្លាំងអាចនាំឱ្យមានជំនន់ ទឹកជន់លិច ទន្លេទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃពុធសប្តាហ៍ក្រោយ។ ការព្រមាននេះត្រូវបានចេញ នៅថ្ងៃព្រហស្បតិ៍ដោយលោក Thaweesak Thanadachopol អគ្គនាយករងនៃនាយកដ្ឋាននេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Thaweesak Thanadachopol ថា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងបន្តលើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀត ពីចក្រភពអង់គ្លេស ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។ នាឱកាសអនុញ្ញាតឱ្យលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបជម្រាបលា នាថ្ងៃទី១៨ សីហា សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ លោកស្រី ចំពោះការគាំទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានា...
ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារគ្រប់គ្រង សុខភាពជាតិរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា (Anvisa) បានប្រកាសកាលពីថ្ងៃពុធ ដោយបានលុបចោល នូវការប្រើប្រាស់របាំងមុខជាចាំបាច់នៅក្នុងអាកាសយានដ្ឋានរបស់ប្រេស៊ីល និងនៅលើជើងហោះហើរ ដោយសារស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ នាបច្ចុប្បន្នធូរស្បើយ ។ ទោះជាយ៉ាងណាក៏ដោយទីភ្នាក់ងារ Anvisa បានបញ្ជាក់ថា ខ្លួននៅតែបន្តផ្តល់អនុសាសន៍ឱ្យប្រើប្រាស់របាំងមុខ និងការរក្សាគម្លាតសង្គម...
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានកាសសាលក្រម លើសំណុំរឿងក្តី បុរសជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រីយោធាផ្កាយ៣ នៅក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធការវាយប្រពន្ធចុង បង្ខាំងមនុស្សខុសច្បាប់ និងប្រើកាំភ្លើងគំរាមកូនៗ របស់ប្រពន្ធចុង ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ តុលា ឆ្នាំ២០១៩ និងខែកញ្ញា ឆ្នាំ២០២១ ។...
សម្តេចតេជោ ៖ កូវីដមិនទាន់ចប់ទេ ខណៈសកលលោក កំពុងជួបប្រទះបញ្ហាប្រឈម ដ៏គួរឲ្យបារម្ភ ជាច្រើនទៀតhttps://dap-news.com/national/2022/08/18/271600/ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ៩៤២នាក់ និងបង្ករបួសជាង ២ពាន់នាក់ នៅឆមាសទី១https://dap-news.com/national/2022/08/18/271621/ អ្នកនាំពាក្យក្រសួងសង្គមកិច្ច៖ នៅពេលកម្ពុជាអស់កូវីដ អាចនឹងមានកម្មវិធី ផ្តល់សាច់ប្រាក់ផ្សេង មកជំនួសឲ្យពលរដ្ឋក្រីក្រhttps://dap-news.com/national/2022/08/18/271657/ សម្ដេច ស ខេង ដកអនុរដ្ឋលេខាធិការម្នាក់...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ធ្វើទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជននៅប្រទេសវៀណាម។ ទស្សនកិច្ចរយៈពេល២ថ្ងៃនេះ ចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានគោលបំណង ស្វែងយល់អំពីមុខងារសំខាន់ៗរបស់ស្ថាប័នរដ្ឋក្នុងការចូលរួម អភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ...
បរទេស៖ បេសកជនចិនប្រចាំ នៅចក្រភពអង់គ្លេសបានព្រមានថា ការជ្រៀតជ្រែករបស់អង់គ្លេស និងអាមេរិកក្នុងបញ្ហាកោះតៃវ៉ាន់ គឺអាចបណ្តាលឱ្យមានសង្គ្រាម ដោយអះអាងថា ទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយចក្រភពអង់គ្លេសឥឡូវនេះកំពុងស្ថិតនៅ ផ្លូវបំបែកនៅលើកោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងទំព័រកាសែត The Guardian នៅថ្ងៃអង្គារនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេស លោក...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ប្រទេសបារាំង ត្រូវបានគេបង្ហាញនូវរូបភាពជាច្រើនកន្លែង ដែលឃើញមានការកើនឡើងកម្តៅ និងភាពរាំងស្ងួតជាបន្តបន្ទាប់ ។ មានរូបភាពមួយចំនួន ដែលគេថតបកាលពីថ្ងៃពុធម្សិលមិញ នៅឯបឹងសិប្បនិម្មិតមួយឈ្មោះថា Broc នៅជិតក្រុង Nice ទីក្រុង Alpes-Maritimes ភាគខាងត្បូងនៃប្រទេសបារាំង ។ គួររំលឹកថា នៅក្នុងខែកក្កដា...