តេអេរ៉ង់៖ បណ្តាញព័ត៌មាននិស្សិត (SNN) បានរាយការណ៍ថា សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានឲ្យដឹងថា អ៊ីរ៉ង់បានធ្វើ “ការសម្រេចចិត្តផ្នែកនយោបាយ” របស់ខ្លួនលើកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបាន ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដោយជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើការសម្រេចចិត្ដ ដោយខ្លួនឯងមួយដែរ។ លោក Abbas Moqtadaee អនុប្រធានគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេស របស់សភាអ៊ីរ៉ង់...
ប៉េកាំង៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ថ្មីៗនេះបានទៅទស្សនាតំបន់តៃវ៉ាន់ របស់ប្រទេសចិន។ មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen និងអាជ្ញាធរនៃគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យ (DPP) បានព្យាយាមអស់ពីសមត្ថភាព ដើម្បីស្វែងរកការពេញចិត្ត ជាមួយភាគីសហរដ្ឋអាមេរិក ហើយបានបដិសេធមិនប្រែចិត្ត សូម្បីតែបន្ទាប់ពីដីគោក បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាជាបន្តបន្ទាប់ក៏ដោយ។ ដើម្បីការពារការអភិវឌ្ឍដោយសន្តិវិធី នៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ និងផលប្រយោជន៍របស់ប្រជាជន...
ពោធិសាត់៖ មុខសញ្ញាប្លន់ និង កាប់អ្នកបើកបររថយន្តដឹកស្រូវ ដែលឈប់ដេកនៅតាមផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ កាលពីយប់ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២នោះ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ សហការណ៍និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលមូលដ្ឋាន និងសហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុក ធ្វើការឃាត់ខ្លួនបានចំនួន ៤នាក់ ក្នុងចំណោមបក្សពួកចំនួន ៦នាក់...
ឡុងដ៌៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា អត្រាអតិផរណានៅក្នុងចក្រភពអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់ថ្មី រយៈពេល៤០ឆ្នាំ ក្នុងខែកក្កដា។ ទាំងគ្រួសារ និងអាជីវកម្មស្ថិតនៅក្រោម សម្ពាធកាន់តែខ្លាំង ហើយធនាគារកណ្តាល របស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត។ ការិយាល័យស្ថិតិជាតិ (ONS) បានឲ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ របស់ចក្រភពអង់គ្លេសបានកើនឡើង ១០,១ភាគរយ ក្នុងរយៈពេល ១២ខែ ដល់ខែកក្កដា...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រសួងមហាផ្ទៃ បានស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យដកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យា លក់ក្របខណ្ឌនគរបាល ខណៈក្រសួងកំពុងធ្វើកំណែទម្រង់ កងកម្លាំងនគរបាល។ ទោះបីយ៉ាងណាក៏ដោយ សម្ដេច ស ខេង ក៏មិនបញ្ចេញអត្តសញ្ញាណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះ...
បាកដាដ៖ មន្ត្រីជាន់ខ្ពស់ និងមេដឹកនាំនយោបាយរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធបានអំពាវនាវឱ្យអ្នកស្មោះត្រង់ ចំពោះបព្វជិតនិកាយស៊ីអ៊ីតដ៏លេចធ្លោ Moqtada al-Sadr ឱ្យចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិមួយ ដើម្បីបំបែកភាពជាប់គាំង នយោបាយរបស់ប្រទេស។ នៅក្នុងកិច្ចប្រជុំមួយដែល ត្រូវបានចូលរួមដោយប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih ប្រធានសភាលោក Mohammed al-Halbousi តំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិប្រចាំ ប្រទេសអ៊ីរ៉ាក់លោក Jeanine Hennis-Plasschaert...
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៣នាក់ទៀត ខណៈជាសះស្បើយចំនួន៣៨នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៣៤៩នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ០៥២នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ ក្នុងពេលកម្ពុជា បានប្រឈមនឹងវិបត្តិកូវីដ អស់រយៈពេលប្រមាណជា ២ឆ្នាំមកនេះ ប្រមុខរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីផ្តល់សាច់ប្រាក់ ទៅដល់ប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ៧០ម៉ឺនគ្រួសារ ប៉ុន្តែប្រសិនបើកូវីដអស់ពីកម្ពុជា (សូន្យកូវីដ) នៅពេលណាមួយ ហើយបញ្ចប់គោលនយោបាយ ផ្តល់សាច់ប្រាក់នោះ អាចនឹងមានកម្មវិធីផ្តល់ សាច់ប្រាក់អ្វីផ្សេងមកជំនួស ។ នេះជាការលើកឡើងរបស់លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតជនយុទ្ធជន...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីថាមពល របស់ប្រទេសនេះថា អ៊ុយក្រែន បានបង្កើតមជ្ឈមណ្ឌលវិបត្តិមួយ ដើម្បីដោះស្រាយស្ថានភាពគ្រាអាសន្ន ដែលអាចកើតមាន នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Galushchenko បានប្រាប់អ្នកយកព័ត៌មានថា ទីស្នាក់ការកណ្តាលវិបត្តិ ដែលត្រូវបានបង្កើតឡើងនៅលើ មូលដ្ឋាននៃប្រតិបត្តិករ ថាមពលនុយក្លេអ៊ែរ...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ទាញយកមេរៀន ពីប្រវត្តិសាស្ត្រ គោរពសេចក្តីថ្លែងការណ៍រួមចិន – អាមេរិក ទាំង៣ និងគោរពតាមគោលការណ៍ចិនតែមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានជាទៀងទាត់មួយ នៅពេលត្រូវបានសួរឱ្យ ធ្វើអត្ថាធិប្បាយលើខួបលើកទី៤០ នៃសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា...