បរទេស៖ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានចូលរួមជាមួយកងកម្លាំងសហរដ្ឋអាមេរិក សម្រាប់សមយុទ្ធការពារមីស៊ីលនៅឆ្នេរសមុទ្រហាវ៉ៃ ដែលជាលើកដំបូងដែលប្រទេសទាំងបី បានធ្វើដូច្នេះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយមន្ទីរបញ្ចកោណបាននិយាយថា សមយុទ្ធនេះគឺមានគោលបំណងឆ្លើយតបទៅនឹង “បញ្ហាប្រឈម” ដែលបង្កឡើងដោយកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃចន្ទ អំពីសមយុទ្ធដែលមានរយៈពេលជិតមួយសប្តាហ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានបញ្ចប់នៅថ្ងៃទី ១៤ ខែសីហា ដោយនិយាយថា...
បន្ទាយមានជ័យ ៖ កុមារា អាយុ១៤ឆ្នាំ ម្នាក់ រស់នៅក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កំពុងទាញការចាប់អារម្មណ៍ ពីសំណាក់មហាជន ក៏ដូចជាសិស្សានុសិស្ស ជាមួយគំនិតច្នៃប្រឌិត ដោយបានប្រើប្រាស់របស់របរ ដែលគេបោះបង់ចោល យកមកកែច្នៃប្រឌិត ទៅជារបស់លេង ដូចជា ៖ ម៉ាស៊ីន ច្រូតស្រូវ ខ្នាតតូច បញ្ជាដោយ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ធ្វើយ៉ាងណាបន្ត ចលនាប្រជាពលរដ្ឋ ឲ្យទៅទទួលការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់គ្នា ពិសេសការចាក់ដូសជំរុញទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការ កំរើកឡើងវិញ ។ ក្នុង កិច្ចប្រជុំត្រួតពិនិត្យការងារ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សហការជាមួយក្រុមហ៊ុនមេធាវី DFDL រៀបចំសិក្ខាសាលាស្តីពី “កិច្ចការពារអ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងខសន្យាមិនសុច្ចរិត” ជូនដល់ភាគីពាក់ព័ន្ធ ដែលអញ្ជើញមកពីវិស័យធនាគារ ធានារ៉ាប់រង ក្រុមហ៊ុនមេធាវី ទូរគមនាគមន៍ អចលនទ្រព្យ អប់រំ...
ព្រះសីហនុ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបន្តចុះបើកពិធីផ្សព្វផ្សាយរបស់ខ្លួន ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៊ិត សំហេង...
ប៉េកាំង៖ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអនុវត្តទាំងស្រុង នូវកិច្ចព្រមព្រៀងបទឈប់បាញ់ នៅយេម៉ែន ដោយពង្រីកសមិទ្ធិផល នៃបទឈប់បាញ់ និងផ្តោតលើការកែលម្អ ស្ថានភាពមនុស្សធម៌។ លោក Zhang បានឲ្យដឹងនៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីប្រទេសយេម៉ែនថា “ចាប់តាំងពីការចាប់ផ្តើម នៃបទឈប់បាញ់មក ការស្លាប់ និងរបួសរបស់ជនស៊ីវិល...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបង្កើត ក្រុមការងារចម្រុះ ដើម្បីចុះវាស់វែងកំណត់ព្រំដី ឈូសឆាយ សម្អាតដី និងរុះរើខ្ទម ក្រោយមានប្រជាពលរដ្ឋ ចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយ លើទីតាំងដីរបស់ ក្រុមហ៊ុន សីហនុ វីល ស្ពេសល អ៉ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SIHANOUK...
បឺលីន៖ ប្រភពពីក្រសួងការពារជាតិ បានឲ្យដឹងថា កងទ័ពអាកាសអាល្លឺម៉ង់ នបញ្ជូនកងនាវារួមទាំង យន្តហោះចម្បាំងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ជាលើកដំបូងកាលពីថ្ងៃចន្ទ សម្រាប់សមយុទ្ធរួម និងប្រតិបត្តិការផ្សេងៗទៀត។ ការបញ្ជូនយន្តហោះចម្បាំង Eurofighter ចំនួន ៦គ្រឿង និងយន្តហោះយោធាផ្សេងទៀត រួមទាំងនាវាដឹកយន្តហោះចម្បាំង គឺមានគោលបំណងលើកកម្ពស់ ទំនាក់ទំនងសន្តិសុខជាមួយតំបន់ ចំពេលមានភាពតានតឹងខ្លាំង ជុំវិញច្រកសមុទ្រតៃវ៉ាន់។ កងនាវានេះនឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ ខែកញ្ញា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានសម្តែងការសោកស្តាយ ចំពោះនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ដែលបានថ្វាយដង្វាយ ទៅកាន់ទីសក្ការបូជា Yasukuni ដ៏ល្បីល្បាញដែលទាក់ទងនឹងសង្រ្គាម ដែលត្រូវបានគេមើលឃើញថា ជានិមិត្តរូបនៃអតីតកាលយោធានិយម និងអាណានិគមរបស់ប្រទេសជប៉ុន។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនសម្តែងការខកចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការពិតដែលថាមេដឹកនាំជប៉ុន ជាថ្មីម្តងទៀតបានបញ្ជូនដង្វាយ ទៅគោរពបូជានៅទីសក្ការៈ Yasukuni ដែលលើកតម្កើងសង្គ្រាម...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកដល់ម្ចាស់រថយន្ត ចង្កូតស្តាំគ្មានពន្ធ បានចុះបញ្ជីរួចរាល់ ត្រូវប្រញាប់រួសរាន់ ចូលបង់ពន្ធ ដើម្បីចៀសវាងការឃាត់សួរនាំតាមដងផ្លូវ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា បន្ទាប់ពីការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការអនុញ្ញាតឲ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់...